ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៥-៧ ខែវិច្ឆិកា
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្រសួងធនធានទឹកបញ្ជាក់ថា ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិនលាតសន្ធឹងមកលើភាគខាងជើង និងភាគឦសាននៃប្រទេសកម្ពុជា រួមជាមួយខ្យល់មូសុងឦសានខ្សោយ។
ក្រសួងបន្តថា ទន្ទឹមនេះ ចរន្ដខ្យល់ក្ដៅហើយសើមនៃសមុទ្រចិនខាងត្បូងនឹងបក់ពីទិសខាងកើត និងទិសអាគ្នេយ៍មកលើប្រទេសកម្ពុជា ដោយឡែកនៅថ្ងៃទី៧ ប្រទេសកម្ពុជានឹងទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធខ្ពស់កម្រិតមធ្យមមួយទៀតពីប្រទេសចិន ដែលលាតសន្ធឹងដល់ភាគខាងជើង និងភាគឦសាននៃប្រទេសកម្ពុជា៕