អភិបាលរងខេត្តក្រចេះ អញ្ជើញបើកហឹបវិញ្ញាសានៅតាមបន្ទប់ប្រឡងសម្រាប់ដំណើរការប្រឡងបាក់ឌុប នៅមណ្ឌលវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះ
ភ្នំពេញ៖ ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្តក្រចេះ នាព្រឹកថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញបើកហឹបវិញ្ញាសានៅតាមបន្ទប់ប្រឡងសម្រាប់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ សម័យប្រឡង៖ ថ្ងៃទី០៦ វិច្ឆិកា ឆ្នាំ២០២៣ (ថ្នាក់វិទ្យាសាស្រ្ត) មណ្ឌលវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះ(ខាងជើង)មាន១៥បន្ទប់ បេក្ខជនចំនួន៣៧៥នាក់/ស្រី២១១នាក់ (ថ្នាក់វិទ្យាសាស្រ្តសង្គម) មណ្ឌលវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះ(ខាងត្បូង) មាន៣០បន្ទប់ បេក្ខជនចំនួន៧៥០នាក់/ស្រី៤១២នាក់។
ដោយមានការអញ្ជើញចូលរួមពី គណៈមេប្រយោគ អប្បមាទ ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល អ្នកត្រួតពិនិត្យតាមអាគារ ប្រធាន អនុប្រធានមន្ទីរ អង្គភាពប្រឆាំងអំពើពុករលួយ អភិបាលរងក្រុង អ្នកសង្កេតការណ៍ សសយក និងអ្នកពាក់ព័ន្ធ ដើម្បីធ្វើសាក្សីលើការពិនិត្យភាពបិទជិតមានបិទស្កុត និងត្រាស្រោមប្រធានវិញ្ញាសា ដែលធានាថាពិតជាគ្មានការបែកធ្លាយ នៅចំពោះមុខបេក្ខជននៅមណ្ឌលវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះ ៕