**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

មន្រ្តីរាជការក្រសួងព័ត៌មានគ្រប់ជាន់ថ្នាក់របស់ក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានដែលបានចុះបញ្ជីជាមួយក្រសួង ព្រមទាំងសមាជិកគ្រួសារ នឹងទទួលបានការបញ្ចុះតម្លៃ ៣០% លើការសេវាកម្មសុខភាពពីមជ្ឈមណ្ឌលរោគវិនិច្ឆ័ប៊ីយ៉ូម៉េឌីក (Biomette)

ភ្នំពេញ៖ មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៃក្រសួងព័ត៌មាន រាប់ទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ ទីប្រឹស្សា ជំនួយការ និងបុគ្គលិកជាប់កិច្ចសន្យារបស់ក្រសួង ព្រមទាំងអ្នកការព័ត៌មានដែលបានចុះបញ្ជីនៅក្រសួង រួមទាំងសមាជិកក្រុមគ្រួសារ នឹងទទួលបានការបញ្ចុះតម្លៃ៣០% លើការសេវាកម្មសុខភាពពីមជ្ឈមណ្ឌលរោគវិនិច្ឆ័ប៊ីយ៉ូម៉េឌីក (Biomette)។ ការបញ្ចុះតម្លៃនេះមានសុពលភាព ក្រោយពិធីចុះអនុស្សរណៈយោគយល់ជាផ្លូវការរវាងក្រសួងព័ត៌មាន និងមជ្ឈមណ្ឌលរោគវិនិច្ឆ័ប៊ីយ៉ូម៉េឌីក (Biomette) នាព្រឹកថ្ងៃទី៦ ខែវិច្ឆកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្រា្ត រដ្ឋមន្រ្តីក្រសួងព័ត៌មាន។
កិច្ចសហការរវាងក្រសួងព័ត៌មាន និងមជ្ឈមណ្ឌលរោគវិនិច្ឆ័ប៊ីយ៉ូម៉េឌីក (Biomette) ត្រូវបានធ្វើឡើងក្នុងគោលដៅ លើកកម្ពស់ការពិនិត្យសុខភាពជាប្រចាំរបស់មន្រ្តីគ្រប់ជាន់ថ្នាក់ និងអ្នកសារព័ត៌មាន ដើម្បីឱ្យពួកគាត់ដឹងច្បាស់ពីស្ថានភាពសុខភាពរបស់ខ្លួន និងធ្វើការព្យាបាលឱ្យទាន់ពេលវេលា។ កិច្ចសហការនេះ ដើរស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺការយកទឹកទុកដាក់លើការអភិវឌ្ឈមូលធនមនុស្ស និងចក្ខុវិស័យដឹកនាំក្រសួងព័ត៌មានក្នុងអាណត្តិទី៧របស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន គឺការផ្តល់ការគាំពារមន្រ្តីក្រោមឱវាទ ឱ្យពួកគាត់មានសុខភាពល្អ និងមានជីវភាពសមរម្យ ដើម្បីជំរុញផលិតភាពការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ថ្លែងក្នុងពិធីចុះអនុស្សរណៈយោគយល់ជាផ្លូវការ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា តម្លៃរបស់មនុស្សនីមួយៗមាន៣ចំណុចសំខាន់ គឺសុខភាព ចំណេះដឹង និងសីលធម៌។ ក្នុងនោះ សុខភាពប្រៀបបាននឹងសសរ ដែលជាមូលដ្ឋានគ្រឹះនៃការសាងសង់។ ចំណែក ចំណេះដឹងគឺជាដំបូល ហើយសីលធម៌ គឺជាជញ្ជាំង។
ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា៖ «សុខភាពគួរតែជាចំណុចអាទិភាពសម្រាប់មនុស្សគ្រប់រូប ព្រោះថាយើងទាំងអស់គ្នាមានក្តីស្រមៃរៀងៗខ្លួន។ ប៉ុន្តែវាមិនអាចសម្រេចបាននោះទេ ប្រសិនបើយើងមិនមានសុខភាពល្អ។ ការដែលមិនមានសុខភាពល្អ គឺប៉ះពាល់ខ្លាំងដល់ផលិតភាពការងារ។»
តាមរយៈការគាំពារផ្នែកសុខភាពនេះ ឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមថា មន្រ្តីរាជការគ្រប់ជាន់ថ្នាក់របស់ក្រសួង ព្រមទាំងអ្នកសារព័ត៌មានស្របច្បាប់ នឹងចាប់ផ្តើមមានទំលាប់នៃការពិនិត្យ និងតាមដានសុខភាពជាប្រចាំ ឱ្យបានជាប់លាប់ ដើម្បីកាត់បន្ថយការចំណាយលើជំងឺនានាដែលជាឃាតករលាក់មុខ។
សូមបញ្ជាក់ថា មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ អ្នកសារព័ត៌មានដែលមានចុះបញ្ជីនៅក្រសួង រួមទាំងសមាជិកក្រុមគ្រួសារ នឹងទទួលបានការបញ្ចុះតម្លៃ ៣០% លើថ្លៃសេវាកម្មនានាពីមជ្ឈមណ្ឌលវិនិច្ឆ័យ ប៊ីយ៉ូម៉េឌីក រួមមាន៖ ១) ការធ្វើតេស្តផ្នែកមន្ទីពិសោធន៍ (ការពិនិត្យឈាម លាមក ទឹកនោម ។ល។) ២) ការវិភាគផ្នែករូបភាពវេជ្ជសាស្រ្តទូទៅ (CI ស្កេន ថត X-Ray ពិនិត្យអេកូសាស្រ្ត ។ល។) និង ៣) ការធ្វើ MRI ស្កេន៕ បច្ចុប្បន្ននេះ មជ្ឈមណ្ឌលវិនិច្ឆ័យ ប៊ីយ៉ូម៉េឌីក (Biomette) កំពុងបម្រើសេវាកម្មនៅក្នុងទីក្រុងភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកំពត និងខេត្តតាកែវ៕

អត្ថបទដែលជាប់ទាក់ទង