**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ឯកឧត្ដម ហ៊ុន ម៉ានី ស្វាគមន៍​ប្រតិភូជាន់ខ្ពស់មកពីបណ្តាប្រទេសអាស៊ាន​​ និងអាស៊ាន​បូក ​រួមទាំងមន្ត្រីជាន់ខ្ពស់របស់កម្ពុជា​ដែល​បានមកជួបជុំគ្នាលើទឹកដីអង្គដ៏អច្ឆរិយៈ​

ភ្នំពេញ៖ ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានប្រកាសស្វាគមន៍​ប្រតិភូជាន់ខ្ពស់មកពីបណ្តាប្រទេសអាស៊ាន​​ និងអាស៊ាន​បូក ​រួមទាំងមន្ត្រីជាន់ខ្ពស់របស់កម្ពុជា​ដែល​បានមកជួបជុំគ្នាលើទឹកដីអង្គដ៏អច្ឆរិយៈ​ ដើម្បីចែករំលែក​​ ពិភាក្សាលើបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួមគ្នា ក្នុងភាពជាអ្នកដឹកនាំលើបរិវត្តកម្មមុខងារសាធារណៈ។

តាមរយៈបណ្ដាញសង្គមនៅថ្ងៃទី៦ ខែវិច្ឆិកានេះ ឯកឧត្ដម ហ៊ុន ម៉ានី បានឱ្យដឹងយ៉ាងដូច្នេះថា “ពិតណាស់ ក្នុងរយៈពេល៥៦ឆ្នាំកន្លងមកនេះ​ អាស៊ាន​ ដែលត្រូវបានស្គាល់ថា​ជាសហគមន៍សន្តិភាព​ សុវត្ថិភាព ​ស្ថិរភាព ថាមភាព និងវិបុលភាព ​របស់យើងបានរីកលូតលាស់ជាប្រចាំ​​ ហើយអាស៊ានទទួលបានបទពិសោធន៍ក្នុងការក្លាយខ្លួនជាតំបន់ដែលមានសេដ្ឋកិច្ចរីកចម្រើនលំដាប់ទី៥​ លើពិភពលោក​ ព្រមទាំងអាចបន្តវិវឌ្ឍឈានទៅមួយកម្រិតទៀតនៅឆ្នាំ២០៣០​ ​បើតាមការព្យាករណ៍។ ​តែទោះបីជាយ៉ាងនេះ​​ក្តី​ យើងទាំងអស់គ្នាបាន និងកំពុងជួបប្រទះបញ្ហាប្រឈមជាច្រើនដែលបង្កផលប៉ះពាល់ដល់សុខទុក្ខនៃមនុស្សផងទាំងពួង​ ជាពិសេសស្ថានភាពក្រោយជំងឺកូវីដ១៩​ ក៏ដូចជាផលជះដែលបណ្តាលមកពីសង្គ្រាមអូសបន្លាយនានា រួមទាំងកត្តា សង្គម​​ សេដ្ឋកិច្ច នយោបាយដទៃទៀតលើពិភពលោក​។​​​​ ក្នុងន័យនេះ​ ប្រជាជន និងថ្នាក់ដឹកនាំរបស់សហគមន៍អាស៊ាន​ រួមទាំងអាស៊ានបូក​ ចាំបាច់ត្រូវស្រាក់ដៃសហប្រតិបត្តិការរួមគ្នាលើសពីពេលណាទាំងអស់​​ដើម្បីដោះស្រាយវិបត្តិដែលយើងបាន និងកំពុងប្រឈម​ ក្នុងគោលដៅសម្រេចបាននូវប្រយោជន៍រួមគ្នា។ ​

ក្នុងនាមជាម្ចាស់ផ្ទះ​ កម្ពុជាមានកិត្តិយសរៀបចំសិក្ខាសាលាស្តីពី «ការកសាងសមត្ថភាព លើភាពជាអ្នកដឹកនាំ ប្រកបដោយបរិវត្តកម្មសម្រាប់មន្ត្រីជាន់ខ្ពស់នៃប្រទេសជាសមាជិកអាស៊ាន និងប្រទេសទីម័រខាងកើត» ក្នុងវិស័យ មុខងារសាធារណៈ ដ៏មានសារៈសំខាន់នេះ ស្របពេលដែល រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​​ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានដាក់បញ្ចូល​កិច្ចការកែទម្រង់វិស័យរដ្ឋបាលសាធារណៈ​ ទៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ​​ សម្រាប់អនុវត្តក្នុងអាណត្តិទី៧។​ វេទិកានៃ «បរិវត្តកម្មភាពជាអ្នកដឹកនាំ» នាពេលនេះ គឺជាវេទិកាដ៏សំខាន់មួយសម្រាប់ថ្នាក់ដឹកនាំទាំងអស់ មកពីប្រទេសសមាជិកអាស៊ាន និងអាស៊ានបូក និងមន្ត្រីកម្ពុជា ដើម្បីជួបចែករំលែកការអនុវត្តល្អៗពីគ្នាទៅវិញទៅមក ព្រោះយើងជឿជាក់ថា ភាពជាអ្នកដឹកនាំមានភាពសំខាន់ និងចាំបាច់​ សម្រាប់កំណែទម្រង់វិស័យមុខងារសាធារណៈ។

ខ្ញុំសូមជូនពរដល់ប្រតិភូដែលចូលរួមទាំងអស់ សូមទទួលបានជោគជ័យ​ និងទទួលបានពុទ្ធិជាច្រើនចេញពីសិក្ខាសាលា ហើយសូមឲ្យដំណើរកំសាន្តនានា លើទឹកដីអង្គរ ក្រុងសៀមរាប​ នៃព្រះរាជាណាចក្រកម្ពុជា​ទទួលបានតែភាពរីករាយ​ ជាមួយអនុស្សាវរីយ៍ល្អៗ” ៕

អត្ថបទដែលជាប់ទាក់ទង