ឯកឧត្តម ឈួរ សុបញ្ញា ចូលរួមគោរពវិញ្ញាណក្ខ័ន្ធឧបាសក ឡាយ ឈាត អតីតមន្រ្តីរាជការ នៃទីស្តីការគណ:រដ្ឋមន្រ្តី
ភ្នំពេញ៖ នៅល្ងាចថ្ងៃអាទិត្យ ៧រោច ខែ អស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខ័ន្ធឧបាសក ឡាយ ឈាត អតីតមន្រ្តីរាជការ នៃទីស្តីការគណ:រដ្ឋមន្រ្តី និងជាបិតាបង្កើតរបស់លោកស្រី ឡាយ លីកាអនុប្រធាននាយកដ្ឋាន នៃនាយកដ្ឋានហិរញ្ញវត្ថុ ក្រសួងមុខងារសាធារណ: បានទទួលមរណ:ភាពនៅថ្ងៃអាទិត្យ ៧រោច ខែ អស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ៦:១៩នាទីព្រឹក ក្នុងព្រះជន្មាយុ ៩២ឆ្នាំ ដោយជរាពាធ។
ឯកឧត្តម ឈួរ សុបញ្ញា ក៏សូមបដិសន្ធិវិញ្ញាណឧបាសក ឡាយ ឈាត ទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងសូមចូលរួមរំលែកមហាទុក្ខដ៏ក្រៀមក្រំជាមួយលោកស្រីព្រមទាំងក្រុមគ្រួសារ ៕