ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន អញ្ជើញចូលរួមធ្វើការបង្ហាញពីកម្មវិធីអាទិភាពនៃការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ក្នុងកិច្ចពិភាក្សាកម្រិតគោលនយោបាយ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងសហការី នាព្រឹកថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមកិច្ចពិភាក្សាកម្រិតគោលនយោបាយ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន ស្តីពី ហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ ដោយមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងពិភាក្សាអំពីចំណុចសំខាន់ចំនួន២ រួមមាន៖ ១-គោលនយោបាយអភិវឌ្ឍន៍ថ្មីនៅកម្ពុជា និងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន, ២-គោលនយោបាយ ODA របស់ប្រទេសជប៉ុន និង៣-ការបង្ហាញពីកម្មវិធីអាទិភាពនៃការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ក្នុងនីតិកាលថ្មីនេះ ៕