**ក្រសួងការងារ ចេញសេចក្តីជូនដំណឹង ស្តីពី ការប្រារព្វទិវាសន្តិភាពអន្តរជាតិ លើកទី២២ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤**រដ្ឋមន្រ្តីបរិស្ថាន៖ ក្រមបរិស្ថាននិងធនធានធម្មជាតិជាផែនទីចង្អុលផ្លូវ និងជាអាវក្រោសការពារខ្លួនចំពោះមន្រ្តីអនុវត្តច្បាប់ ក្នុងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានកាន់តែប្រសើរ**ការបង្ហោះផ្សាយរបស់អតីតទណ្ឌិត អ៊ុំ សំអាន ដែលថា មានករណីរំលោភយកដី និងបង្ខំប្រជាជនឱ្យចូលសញ្ជាតិវៀតណាមនៅភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀងគឺជាព័ត៌មានក្លែងក្លាយ**ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយក្រុមការងារកម្មវិធីរបេងសកលនៃអង្គការសុខភាពពិភពលោក វិទ្យាស្ថានស្រាវជ្រាវជំងឺរបេងជប៉ុន និងតំណាងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា**ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ដឹកនាំគណៈប្រតិភូនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញបំពេញទស្សនកិច្ចសិក្សា នៅនាយកដ្ឋានរដ្ឋបាលខេត្ត ក្រសួងមហាផ្ទៃ របស់ថៃ**ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពីការទូតអាហារកម្ពុជា**លោកជំទាវ ចម និម្មល ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ត្រីភាគីជាមួយសហព័ន្ធស្វីស លើកទី៣**កម្ពុជា-អាម៉េរិក សហការគ្នារៀបចំជាលើកដំបូង នូវរបៀបវារៈទៀងទាត់នៃកិច្ចសន្ទនារវាងរដ្ឋនិងឯកជន ដើម្បីថែទាំវិនិយោគិនអាម៉េរិកមានស្រាប់ និងបង្ហាញសញ្ញាណវិជ្ជមានសម្រាប់វិនិយោគិនថ្មីដែលមានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជួយព្យាបាលជំងឺរលាកសាច់បំពង់ក រ៉ាំរ៉ៃ របស់ក្មួយស្រីម្នាក់ រស់នៅក្រុងរុនតាឯក**ឯកអគ្គរាជទូតថៃ វាយតម្លៃខ្ពស់ពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា**ក្រសួងឧស្សាហកម្ម បន្តពង្រឹងការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍**ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយពាណិជ្ជករទូទាំងខេត្ត និងណែនាំប្រធានសភាពាណិជ្ជកម្មខេត្ត បង្កើននូវទំនុកចិត្ត និងការគាំទ្រពីបណ្ដាពាណិជ្ជករ ក្រុមហ៊ុនវិយោគនានា**រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងសះជា និងបញ្ចប់វិវាទដីនិងផ្ទះមានវិវាទមានទីតាំងស្ថិតនៅផ្លូវលេខ២៥៧ ភូមិ១០ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក**ក្រសួងធម្មការ ណែនាំពីការត្រៀមអន្តរាគមន៍ករណីមានគ្រោះទឹកជំនន់និងគ្រោះមហន្តរាយផ្សេងៗ**រដ្ឋបាលខេត្តឧត្តរមានជ័យ ចេញសេចក្តីណែនាំស្តីពី វិធានការទប់ស្កាត់ និងឆ្លើយតបសង្គ្រោះគ្រោះមហន្តរាយទឹកជំនន់ ក្នុងភូមិសាស្ត្រខេត្ត**លោកជំទាវ ចម និម្មល អនុញ្ញាឱ្យអនុរដ្ឋមន្រ្តីនៃក្រសួងធុរកិច្ច និងពាណិជ្ជកម្មចក្រភពអង់គ្លេសទទួលបន្ទុកគោលនយោបាយពាណិជ្ជកម្ម និងសន្តិសុខសេដ្ឋកិច្ច ព្រមទាំងគណៈប្រតិភូចូលជួបពិភាក្សាការងារ**សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ប្ដេជ្ញាទាក់ទាញវិនិយោគិនអឺរ៉ុបមកកម្ពុជាបន្ថែមទៀត**ទូតនូវែលសេឡង់ ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត ជាពិសេសខិតខំជំរុញវិនិយោគិនមកកម្ពុជា**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ

ឯកឧត្តម ហោ ណាំហុង សង្ឃឹមថាវិទ្យាស្ថានកិច្ចការបរទេសប្រជាជនចិន នឹងជួយផ្សព្វផ្សាយពីទេសចរណ៍កម្ពុជា ទៅប្រជាជនចិនឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន ជាពិសេសនៅតំបន់ប្រាសាទអង្គរ


ភ្នំពេញ៖ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបង្ហាញសង្ឃឹមថាវិទ្យាស្ថានកិច្ចការបរទេសប្រជាជនចិន (CPIFA) នឹងជួយផ្សព្វផ្សាយពីទេសចរណ៍កម្ពុជា ទៅប្រជាជនចិនឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន ជាពិសេសនៅតំបន់ប្រាសាទអង្គរ។

ក្តីសង្ឃឹមនេះ ត្រូវបានបង្ហាញឡើងពេលឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង បានអនុញ្ញាតលោកឯកអគ្គរដ្ឋទូត លី ជៀ (Mr. Li Jie) អនុប្រធានវិទ្យាស្ថានកិច្ចការបរទេសប្រជាជនចិន(CPIFA) ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត បានលើកឡើងថា កិច្ចព្រមព្រៀងខ្សែក្រវ៉ាត់ និងផ្លូវ (BRI) បានចូលរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍនៅក្នុងប្រទេស ភ្ជាប់នឹងខ្សែក្រវ៉ាត់ និងផ្លូវ(BRI) នៅកម្ពុជា មិត្តចិនបានកសាងផ្លូវជាង៣ពាន់គីឡូម៉ែត្រ មានស្ពានឆ្លងកាត់ទន្លេជាង១០ស្ពាន ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងព្រលានយន្តហោះថ្មីនៅខេត្តសៀមរាប ដែលទើបតែសម្ពោធដាក់ឱ្យប្រើប្រាស់ និងបម្រើភ្ញៀវទេសចរណ៍ធ្វើឱ្យមានកំនើនទេសចរណ៍ទៅតំបន់អង្គរបានកាន់តែច្រើន។ លោកសង្ឃឹមថា ខាងវិទ្យាសា្ថននឹងជួយផ្សព្វផ្សាយពីទេសចរណ៍កម្ពុជាទៅប្រជាជនចិន ឱ្យមកទស្សនាកម្ពុជាកាន់តែច្រើនជាពិសេសនៅតំបន់ប្រាសាទអង្គរ។

នៅក្នុងឱកាសជំនួបនេះដែរ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត បានថ្លែងអំណរគុណដែល ឯកឧត្តម លី ជៀ បានអញ្ជើញមកប្រទេសកម្ពុជា ហើយឯកឧត្តមកិត្តិបរិរក្សបណ្ឌិត បានលើកឡើងថា វិទ្យាស្ថានកិច្ចការបរទេសប្រជាជនចិន បានបង្កើតឡើងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៤៩ បន្ទាប់ពីការប្រកាសបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដែលមកដល់ឆ្នាំ២០២៣នេះ មានរយៈពេល៧៤ឆ្នាំហើយ ដែលជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ជូ អេនឡាយ (Zhou Enlai) ជាប្រធានាធិបតីដ៏ល្បីល្បាញរបស់ចិន។ វិទ្យាស្ថាននេះ ពិតជាមានសារៈសំខាន់សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រជាជនចិននិងប្រជាជនពិភពលោក ដែលធ្វើឱ្យវិស័យការទូតរបស់ចិនមានការរីកចម្រើន និងមានការគោរពទូទាំងសកលលោក។

ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត បានលើកថា ទាក់ទងនឹងបញ្ហា Indo-Pacific ចំពោះកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានយកជំហរច្បាស់លាស់៣ រួមមាន៖ ១. បើកចំហរ, ២. មិនប្រឆាំងប្រទេសណាមួយ និង៣. រក្សាសុខសន្តិភាពក្នុងតំបន់ និងការអភិវឌ្ឍ។ ចំពោះសភាពការណ៍តានតឹងរបស់លោកខាងលិចនិងចិន លោកស្នើវិទ្យាស្ថានធ្វើយ៉ាងណាផ្សព្វផ្សាយឱ្យប្រជាជនយល់ច្បាស់ ពីគោលនយោបាយការទូតរបស់ចិន គឺដើម្បីឱ្យមានសហប្រតិបត្តិការសេដ្ឋកិច្ច សន្តិភាព និងការអភិវឌ្ឍ។

ឯកឧត្តម លី ជៀ បានថ្លែងអំណរគុណ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ដែលបានអនុញ្ញាតឱ្យលោកនិងសហការីបានចូលជួបសម្តែងការគួរសម និងបានពាំនាំពាក្យសួរសុខទុក្ខ ពីសំណាក់ប្រធានកិត្តិយសនៃវិទ្យាស្ថាន និងអញ្ជើញ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង និងសហការី ទៅទស្សនកិច្ច នៅប្រទេសចិនក្នុងពេលវេលាណាមួយដ៏ខ្លីខាងមុននេះ។

ឯកឧត្តម លី ជៀ យល់ស្របជាមួយលោក ហោ ណាំហុង អំពីបញ្ហា Indo-Pacific និងបន្តជំរុញទំនាក់ទំនងរវាងប្រជាជនកម្ពុជា-ចិនឱ្យកាន់តែរឹងមាំថែមទៀត និងផ្សព្វផ្សាយអំពីនយោបាយការទូតរបស់ចិនទៅកាន់សកលលោក ព្រមទាំងផ្សព្វផ្សាយពីកម្ពុជាឱ្យប្រជាជនចិនបានយល់ដឹងដើម្បីបង្កើនការវិនិយោគ និងទេសចរណ៍កាន់តែច្រើនមកកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង