**លេខទូរស័ព្ទ ៥ខ្សែសម្រាប់ឲ្យប្រជាពលរដ្ឋសុំជំនួយពេលមានបទល្មើស ឬករណីបាត់មនុស្ស ក្នុងព្រះរាជពិធីបុណ្យអុំទូក**ពលរដ្ឋរីករាយ ក្រោយទស្សនាភាពយន្ត របស់ក្រុមការងារបញ្ចាំងខ្សែភាពយន្តកម្ពុជា-ចិន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ**ក្រសួងប្រៃសណីយ៍ នឹងរៀបចំ «វេទិកាសន្តិសុខសាយប័រសម្រាប់យុវជន» នៅថ្ងៃទី២២ ធ្នូខាងមុខនេះ**លោក ត្រាំ តែងតាំងសមាជិកសភា ឲ្យធ្វើជាទីប្រឹក្សាសន្តិសុខជាតិ និងចាត់តាំងអភិបាលរដ្ឋ Arkansas ជាឯកអគ្គរដ្ឋទូត ប្រចាំអ៊ីស្រាអ៊ែល**អ៊ីតាលី រិះគន់ Elon Musk និងស្នើកុំឱ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសខ្លួន**ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន លុបចោលការហោះហើរទៅកោះបាលី ដោយសារបារម្ភនឹងបន្ទុះភ្នំភ្លើង និងប៉ើងផេះពាសពេញមេឃ**តម្លៃ Bitcoin ហក់ឡើងឈានដល់ កំណត់ត្រាថ្មីលើសពី ៩៣.៤០០ដុល្លារ ក្នុងមួយកាក់**ហ្វីលីពីន បញ្ជាឲ្យជម្លៀសពលរដ្ឋចេញ មុនពេលព្យុះទីហ្វុង Usagi បោកបក់មកដល់**ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់អាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីជិតផុតអាណត្តិ ចូ បៃឌិន ជួបពិភាក្សាគ្នាទល់មុខ ពីវិបត្តិអ៊ុយក្រែន និងមជ្ឈិមបូព៌ា**លោក Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្ម**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារជូនពរ បងប្អូនជនរួមជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក**តោះមកស្គាល់ឈ្មោះ និងលេខទូរស័ព្ទ អ្នកនាំពាក្យនៅស្ថាប័នតុលាការទូទាំងប្រទេស**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភអំណោយជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត**ឧត្ដមសេនីយ៍ទោ ហេង មករា៖ ការងារហ្វឹកហ្វឺនជាប្រភពកសាងធនធានមនុស្ស ធានាទាំងបរិមាណ និងគុណភាព ឆ្លើយតបទៅនឹងកំណែទម្រង់ របស់កងយោធពលខេមរភូមិន្ទ**អភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាលជាមួយកីឡាករទូក ដែលត្រូវចូលរួមប្រកួតថ្នាក់ជាតិ នៅរាជធានីភ្នំពេញ**ហ្វីលីពីន អះអាងថា ខ្លួននឹងអនុវត្តតាមដីការបស់ប៉ូលិស Interpol ប្រសិនបើអង្គភាពនេះចេញដីកាសម្រាប់ចាប់ខ្លួនអតីតប្រធានាធិបតី**សហរដ្ឋអាមេរិក នឹងបើកសម្ពោធមូលដ្ឋានការពារដែនអាកាសថ្មីនៅប៉ូឡូញ ក្នុងបរិបទភូមិសាស្ត្រនយោបាយមិនប្រាកដ**ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រី និងមន្ទីរពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរខណ្ឌ ជិះកាណូតពិនិត្យសណ្តាប់ធ្នាប់របៀបរៀបរយ តាមដងទន្លេ**ឥណ្ឌាថា អ័ព្ទពុលគ្របដណ្តប់ទីក្រុងដេលី ធ្វើឱ្យការមើលឃើញធ្លាក់ចុះ និងគំរាមកំហែងដល់ជើងហោះហើរ**រដ្ឋមន្រ្តីការបរទេសអាមេរិក ជួបពិភាក្សាជាមួយប្រមុខអង្គការណាតូ អំពីអ៊ុយក្រែន មុនលោក ដូណាល់ ត្រាំ ត្រឡប់មកសេតវិមានសាជាថ្មី

រដ្ឋបាលខេត្តកណ្តាល ប្រារព្ធមីទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ

ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរ ចំពោះទិវាជាប្រវតិ្តសាស្រ្តដែលកម្លាំងមហាសាមគ្គីជាតិខ្មែរទាំងមូល ដណ្តើមបានទាំងស្រុងនូវឯករាជ្យជាតិដ៏ពេញបរិបូរណ៍ពីអាណានិគមនិយមបារាំង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងមន្ត្រីរាជការ សិស្សសនុសិស្សជាច្រើននាក់ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិខួបលើកទី៧០ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣) និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣ នៅបរិវេនសាលាខេត្តកណ្តាល។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានបញ្ជក់ថា ក្រោមព្រះរាជបូជនីកិច្ច និងព្រះរាជសកម្មភាពដ៍ឧត្តុង្គឧត្តម ក្នុងការទាមទារឯករាជ្យពីអាណានិគមនិយមបារាំង នាឆ្នាំ១៩៥៣ របស់ព្រះករុណាព្រះបាទ សម្តេច នរោត្តមសីហនុ ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរព្រះបរមរតនកោដ្ឋ ជាទីគោរពដ៍ខ្ពង់ខ្ពស់ បានធ្វើឲ្យប្រជារាស្រ្តខ្មែរគ្រប់ រូបតែងតែចងចាំ និងចារិកជាប់ជានិច្ចនៅក្នុងជីវិត នូវព្រះមហាករុណាទីគុណ ប្រកបដោយព្រហ្មវិហារធម៌ដ៍ជ្រាលជ្រៅរបស់ព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះកាយពល និង ព្រះរាជបញ្ញាញាណដ៍ឈ្លាសវៃ ដើម្បីបុព្វហេតុឯករាជ្យជាតិបូរណភាពទឹកដីសេចក្តីសុខសាន្ត និង ការអភិវឌ្ឍន៍ជូនជាតិមាតុភូមិ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ទន្ទឹមនឹងបុណ្យខួបអនុសាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ថ្ងៃនេះយើងទាំងអស់គ្នាក៍សូមចូលរួមងបអរសាទរទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣ ដ៍អង់អាចក្លាហានរបស់យើងដែលព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានបង្កើតឡើងហើយដែលកន្លងមកក៍ដូចជាបច្ចុប្បន្ន កំពុងតែបំពេញភារកិច្ចដ៍ឧត្តុងឧត្តម របស់ខ្លួនក្នុងការថែរក្សាការពារសេចក្តីសុខក្សេមក្សាន្តជូនប្រជាពលរដ្ឋ និងការពារបូរណភាពទឹកដីដែលជាមរតកដ៍ពិសិដ្ឋពុំអោយអ្នកណាឈ្លានពានបានឡើយ។

ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា បច្ចុប្បន្ននេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងនាំមកឱ្យប្រជាពលរដ្ឋកម្ពុជា នូវកិត្យានុភាពកាន់តែល្បីរន្ទឺពាសពេញសាកលលោក ជាពិសេស យុទ្ធសាស្រ្តការដឹកនាំ ដែលទទួលបានភាពជោគជ័យយ៉ាងត្រចេះត្រចង់ទាំងទិដ្ឋភាពនយោបាយ ការទូត សេដ្ឋកិច្ច សង្គមកិច្ច ព្រមទាំងកិច្ចសហប្រតិបត្តិការ ដែលនេះបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីតម្លៃដ៏មហាសាល នៃសន្តិភាព ព្រមទាំងដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ដ្របញ្ចកោណ និងវិធានការកែទម្រង់មុតស្រួចជាច្រើន សំដៅជំរុញនូវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យ ប្រកបដោយចីរភាព និងបរិយាប័ន្ន។

បន្ទាប់ពីពិធីបានបញ្ចាប់ គណអធិបតី បានព្រលែងព្រាប និងបង្ហោះប៉ោងៗជានិមិត្តរូប នៃសេចក្តីសុខសប្បាយ សេរីភាព និងការអភិវឌ្ឍ ៕

អត្ថបទដែលជាប់ទាក់ទង