**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

កម្ពុជា-អាមេរិក ជួបពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការ លើការងារប្រឆាំងការជួញដូរមនុស្ស និងលុបបំបាត់អំពើកេងប្រវ័ញផ្លូវភេទលើកុមារ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអនុញ្ញាតឲ្យលោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ជំនួបនេះ ត្រូវបានធ្វើឡើងដើម្បីពង្រឹងបន្ដកិច្ចសហប្រតិបត្តិការលើការងារសន្ដិសុខ ផ្លាស់ប្ដូរព័ត៌មាន ដើម្បីទប់ស្កាត់អំពើភេរវកម្ម បទល្មើសបច្ចេកវិទ្យា និងបទឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទ ព្រមទាំងបន្ដលើការងារបណ្ដុះបណ្ដាល ពិសេសជំនាញបទល្មើសបច្ចេកវិទ្យា បទល្មើសប្រឆាំងការសម្អាតប្រាក់ និងប្រឆាំងគ្រឿងញៀនជាដើម។

ភាគីទាំងពីរក៏បានពិភាក្សាគ្នា អំពីកិច្ចសហប្រតិបត្តិការ លើការងារប្រឆាំងការជួញដូរមនុស្ស លុបបំបាត់អំពើកេងប្រវ័ញផ្លូវភេទលើកុមារ ក៏ដូចជាចូលរួមចំណែក ក្នុងការដាក់ទោសឲ្យបានធ្ងន់ធ្ងរលើជនដែលប្រព្រឹត្តបទល្មើសនេះផងដែរ។

ក្នុងឱកាសនោះ ឯកអគ្គរដ្ឋទូត W.Patrick Murphy បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង លើការងារការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពនាពេលកន្លងមក ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន កាលនៅជាអគ្គស្នងការនគរបាលជាតិ។ ពិសេសការពារព្រឹត្តិការណ៍សំខាន់នានា ក្នុងនោះ មានទាំងដំណើរចូលរួមកិច្ចប្រជុំរបស់ប្រធានាធិបតីអាមេរិកនៅកម្ពុជា ហើយក៏ទទួលបាននូវការកោតសរសើរ ពីស្ថាប័នការពារផ្ទាល់របស់ប្រធានាធិបតី។

លោក W.Patrick Murphy បានសំណូមពរដល់ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បន្ដជួយគាំទ្រដល់ក្រុមការងារ Task Force ដែលបានបង្កើតឡើងរួមគ្នារវាង អគ្គស្នង ការដ្ឋាននគរបាលជាតិ និង FBI របស់សហរដ្ឋអាមេរិក។

លោកឯកអគ្គរដ្ឋទូតអាមេរិក បានអះអាងថា កន្លងមកក្រុមការងារនេះ បានជួយធ្វើការងារជាច្រើន ក្នុងការបង្ការបទល្មើសដែលបង្កដោយពលរដ្ឋអាមេរិក ដើម្បីចាប់ជនបង្កទាំងនោះ បញ្ជូនទៅផ្ដន្ទាទោសនៅអាមេរិកវិញ ហើយបម្រើដល់ប្រយោជន៍រដ្ឋាភិបាលអាមេរិកជាច្រើនផងដែរ។

ជាការឆ្លើយតប ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានឯកភាពទាំងស្រុងចំពោះសំណូមពររបស់ឯកអគ្គរដ្ឋទូតអាមេរិក និងបានសំណូមពរទៅកាន់ភាគីអាមេរិកវិញ ឲ្យបន្ដជួយលើការងារបណ្ដុះបណ្ដាលមន្ដ្រីជំនាញ មន្ដ្រីបច្ចេកទេស ក៏ដូចជាសម្ភារៈនានា ដែលបម្រើដល់ការងារប្រយុទ្ធប្រឆាំងបទល្មើស បទឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទ បទល្មើសប្រឆាំងភេរវកម្ម និងបទល្មើសគ្រឿងញៀនជាដើម៕

អត្ថបទដែលជាប់ទាក់ទង