ភាគីពាក់ព័ន្ធប្រជុំពិភាក្សាស្តីពីការប្រមូលទិញ និងតម្លៃស្រូវ ក្នុងរដូវប្រមូលផល ឆ្នាំ២០២៣
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ, ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម និងលោក ឡាយ វិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការប្រមូលទិញ និងតម្លៃស្រូវ ក្នុងរដូវប្រមូលផល ឆ្នាំ២០២៣។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំជាន់ទី១ សាលាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត, លោកស្រីប្រធានមន្ទីរពាណិជ្ជកម្មខេត្ត, អភិបាលក្រុងស្រុក, ក្រុមប្រឹក្សាឃុំសង្កាត់ ដែលមានការពាក់ព័ន្ធ, មន្ត្រីបច្ចេកទេស, រោងចក្រ, សហគ្រាស, រោងម៉ាស៊ីន និងក្រុមនិស្សិតកសិកម្មជាច្រើននាក់ទៀត៕