ឧត្តមសេនីយ៍ទោ គង់ មនោ អញ្ជេីញដឹកនាំនាយនគរបាល ចូលរួមប្រារព្ធពិធីអបអរសាទរ «ទិវាបុណ្យឯករាជ្យជាតិ» ខួបលើកទី ៧០
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្ស្នងការនគរបាលខេត្តកោះកុង នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជេីញដឹកនាំនាយនគរបាល ចូលរួមប្រារព្ធពិធីអបអរសាទរ «ទិវាបុណ្យឯករាជ្យជាតិ» ខួបលើកទី ៧០ ក្រោមអធិបតីភាព ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្ត នៅស្តូបគោរពវិញ្ញាណក្ខន្ធខេត្តកោះកុង។
ខួបអនុស្សាវរីយ៍លើកទី៧០ ជាការរំលឹកឲ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតធ្វើការតស៊ូក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា ៕