ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញសំណេះសំណាលជាមួយមន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល
ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញសំណេះសំណាលជាមួយមន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល និងណែនាំពីកិច្ចការដឹកនាំការងារជំនាញមួយចំនួនសម្រាប់អង្គភាពអធិការដ្ឋាននគរបាលខណ្ឌកំបូល យកអនុវត្តដើម្បីបង្កើនប្រសិទ្ធភាព គុណភាពការងារ បម្រេីផលប្រយោជន៍សង្គមជាតិនិងប្រជាពលរដ្ឋពិតប្រាកដ។
ជាមួយគ្នានេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្នងការ ក៏បានណែនាំឱ្យមានការគ្រប់គ្រងកងកម្លាំង មធ្យោបាយសម្ភារៈ ឲ្យបានល្អ និងសាមគ្គីគឺផ្ទៃក្នុងឱ្យបានរឹងមាំ និងពង្រឹងការអនុវត្តវិធានការបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ក្មេងទំនើង បើក្នុងករណីកើតឡើងនូវបទល្មើសត្រូវស្រាវជ្រាវបង្រ្កាបឲ្យបានទាន់ពេលវេលា និងប្រសិទ្ធភាព ជាពិសេសពង្រឹងការងារសណ្តាប់ធ្នាប់ចរាចរណ៍ឲ្យបានល្អ បំពេញភារកិច្ចប្រកាន់ខ្ជាប់គោលការណ៍ច្បាប់និងវិន័យកងកម្លាំងនគរបាលជាតិ ដើម្បីបញ្ចៀសរងការរិះគន់ពីប្រជាពលរដ្ឋ ៕