ប្រធានអង្គការសហប្រជាជាតិ៖ ហ្គាហ្សាជាកន្លែងបញ្ចុះសពកុមារ
បរទេស៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃចន្ទបានអំពាវនាវជាបន្ទាន់សម្រាប់បទឈប់បាញ់មនុស្សធម៌សម្រាប់តំបន់ហ្គាហ្សា ដែលលោកបានបញ្ជាក់ថាកំពុងក្លាយជា “កន្លែងបញ្ចុះសព” សម្រាប់កុមារប៉ាឡេស្ទីនរាប់រយនាក់ជារៀងរាល់ថ្ងៃ ខណៈដែលក្រុមប្រឹក្សាសន្តិសុខនៅតែជាប់គាំងលើសកម្មភាពណាមួយ។
លោកបានប្រាប់អ្នកយកព័ត៌មាននៅអង្គការសហប្រជាជាតិថា៖ ផ្លូវឆ្ពោះទៅមុខគឺច្បាស់លាស់ “បទឈប់បាញ់មនុស្សធម៌ ឥឡូវនេះ”។
លោកបានឲ្យដឹងថា គ្រប់ភាគីទាំងអស់ក៏ត្រូវតែគោរពកាតព្វកិច្ចរបស់ពួកគេផងដែរ នៅក្រោមច្បាប់មនុស្សធម៌អន្តរជាតិ ហើយថាគ្មានភាគីណាមួយនៃជម្លោះប្រដាប់អាវុធណាដែលស្ថិតនៅពីលើនោះទេ។
នេះមានន័យថាការដោះលែងចំណាប់ខ្មាំងដោយឥតលក្ខខណ្ឌនៅហ្គាហ្សាឥឡូវនេះ។ គាត់បានលើកឡើងអំពីបុរស ស្ត្រី និងកុមារ ២៤០ នាក់ដែលហាម៉ាស់ចាប់ពង្រត់ក្នុងអំឡុងពេលការវាយប្រហារភេរវកម្មថ្ងៃទី ៧ ខែតុលារបស់ពួកគេនៅក្នុងប្រទេសអ៊ីស្រាអែល។
លោកបានបន្ថែមថា៖ ខ្ញុំនឹងមិនអត់ធ្មត់ក្នុងការធ្វើការដើម្បីឱ្យគេដោះលែងជាបន្ទាន់នោះទេ។
ប្រភព៖ UN chief
ប្រែសម្រួលដោយ៖ ហៃ ឆៃមុីនាង