ឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញត្រួតពិនិត្យ ពិធីបាញ់គ្រាប់ពិត ប្រភេទអាវុធ AK៤៧ ក្នុងវគ្គហ្វឹកហ្វឺនបំប៉ននាយទាហានរង និងជំនាញការពារព្រំដែន
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីត្រួតពិនិត្យ ពិធីបាញ់គ្រាប់ពិត ប្រភេទអាវុធ AK៤៧ ក្នុងវគ្គហ្វឹកហ្វឺនបំប៉ននាយទាហានរង និងជំនាញការពារព្រំដែន ចំនួន ១៦៨នាក់ ដែលប្រព្រឹត្តទៅនៅទីលានបាញ់គ្រាប់ពិត សាលាពលទាហានទី៥ យោធភូមិភាគទី៥ ស្ថិតក្នុងភូមិឥន្ទជិត ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។
ពិធីបាញ់គ្រាប់ពិតក្នុងពេលនេះ មានបីកាយវិការ :
១.កាយវិការដេកបាញ់
២.កាយវិការលុតជង្គង់បាញ់
៣.កាយវិការឈរបាញ់
ក្រោយពីបញ្ចប់ការបាញ់លទ្ធផលទទួលបានចំណាត់ថ្នាក់ល្អណាស់ មានចំនួន ២២នាក់ ចំណាត់ថ្នាក់ល្អ មានចំនួន ១៥នាក់ និងចំណាត់ថ្នាក់មធ្យម មានចំនួន ១៣១នាក់។
ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានធ្វើការកោតសរសើរ ដល់សិក្ខាកាមទាំងអស់ដែលខិតខំប្រឹងប្រែងសិក្សារៀនសូត្ររហូតទទួលលទ្ធផលល្អក្នុងពេលបាញ់គ្រាប់ពិតនាពេលនេះ និងបានធ្វើការផ្ដាំផ្ញើឲ្យសិក្ខាកាមទាំងអស់ចៀសវាងពីគ្រឿងញៀន បន្តយកចិត្តទុកដាក់សិក្សារៀនសូត្រ ពីយោធាចារ្យបន្ថែមទៀតដើម្បីយកចំណេះដឹងដែលទទួលបានពីសាលាទៅបម្រើអង្គភាព និងជាតិមាតុភូមិរបស់ខ្លួន៕