**សមាគមគ្រូពេទ្យ (TYDA) ប្រគល់អំណោយរបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់មន្ទីរពេទ្យបង្អែក ប៊ុន រ៉ានី ហ៊ុន សែន រុនតាឯក**សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតជូន ប្រធានាធិបតីអាមេរិក ចូលរួមសោកស្តាយពីគ្រោះអគ្គីភ័យឆេះព្រៃនៅទីក្រុង Los Angeles**ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប៖ ប្រជាជនកម្ពុជាចងចាំជានិច្ចថា ថ្ងៃជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ ជាថ្ងៃកំណើតទី២ របស់ខ្លួន**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ប្រគេនបច្ច័យ ១០០លានរៀល សាងសង់ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)**ឯកឧត្តម ថោ ជេដ្ឋា៖ ប្រជាជនកម្ពុជា ចងចាំជានិច្ចនូវគុណូបការៈរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កម្ពុជាដែលបានពលិកម្មលើសមរភូមិ ដើម្បីផ្ដួលរំលំរបបប្រល័យពូជសាសន៍**អគ្គលេខាធិការ UN មានទំនុកចិត្តទាំងស្រុង លើភាពធន់ នឹងលទ្ធិប្រជាធិបតេយ្យ របស់កូរ៉េខាងត្បូង**បច្ចុប្បន្នកម្ពុជា មានសត្វស្មោញ ៦០០០គូ កំពុងបន្តពូជពងកូន នៅតំបន់រ៉ាមសារព្រែកទាល់**វិញ្ញាសាជំនាញពន្ធដារ សម្រាប់ការប្រជែងជ្រើសរើស មន្ត្រីរាជការឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ចាប់ផ្តើមដំណើរការហើយ**អាមេរិក ដាក់ទណ្ឌកម្មថ្មីលើមន្ត្រីវ៉េណេស៊ុយអេឡា ៨នាក់ និងបង្កើនប្រាក់រង្វាន់ដល់ ២៥លានដុល្លារ សម្រាប់ការចាប់ខ្លួនប្រធានាធិបតី Maduro**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការងារសាធារណមតិ ជាមធ្យោបាយដ៏មានប្រសិទ្ធភាព ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងពលរដ្ឋ ជាមួយអាជ្ញាធរក្នុងខេត្តគ្រប់ជាន់ថ្នាក់**លោក Mark Zuckerberg ចូលជួបជាមួយប្រធានាធិបតីជាប់ឆ្នោត Donald Trump នៅភូមិគ្រឹះ​ Mar-a-Lago**ឯកឧត្តម ណុប រ័ត្ននិមល៖ មានជ័យជម្នះ៧ មករា ទើបយើងទាំងអស់គ្នា មានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ដូចបច្ចុប្បន្ន**កម្ពុជាអបអរការមកដល់នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ២០២៥**រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «ការពង្រឹងការងារព័ត៌មាននិងសាធារណមតិ»**ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញក្នុងសិក្ខាសាលាពិគ្រោះយោបល់ “គោលនយោបាយជាតិស្តីពីការលើក កម្ពស់ការប្រើ ប្រាស់សម្ភារៈសំណង់ក្នុងឧស្សា ហកម្ម គ្រឿងផ្គុំសំណង់ប្រកប ដោយសុវត្ថិភាព និងលិខិតបទដ្ឋានគតិយុត្ត ក្នុងវិស័យសំណង់”**សមត្ថកិច្ចកម្ពុជា ប្រគល់បុរសជនជាតិថៃដែលធ្វើឃាតលោក លិម គិមយ៉ា អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិឱ្យសមត្ថកិច្ចថៃ**អ្នកវិទ្យាសាស្ត្រ៖ ពិភពលោកទើបតែជួបប្រទះរយៈពេលពេញមួយឆ្នាំដំបូង ដែលសីតុណ្ហភាពសកលលោកបានឡើងលើសពី ១,៥អង្សាសេ លើសពីសម័យមុនឧស្សាហកម្ម**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ កម្ពុជា បាននិងកំពុងគិតគូរ ពិនិត្យលទ្ធភាពបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ជប៉ុន ដើម្បីទាក់ទាញនិងបំពេញតម្រូវវិនិយោគិនជប៉ុន**អភិបាលខេត្តតាកែវ នាំយកបច្ច័យប្រគេនដល់ ព្រះភិក្ខុ ទន ចិត្រា ដែលមានអាពាធទឹកនោមផ្អែមធ្ងន់ធ្ងរ ត្រូវការលាងឈាមជាប្រចាំ និងវះកាត់ប្តូរតម្រងនោម គង់នៅវត្តអង្គប្រាសាទ ស្រុកគិរីវង់**តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១១-២០ ខែមករា ឆ្នាំ២០២៥

សម្តេចធិបតី៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ប្តេជ្ញាចិត្តសម្រេចឱ្យបាននូវគោលដៅចម្បង ជាយុទ្ធសាស្ត្រចំនួន៥

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានប្តេជ្ញាចិត្តសម្រេចឱ្យបាននូវគោលដៅចម្បង ជាយុទ្ធសាស្ត្រចំនួន៥ ដែលបានដាក់ចេញក្នុងកម្មវិធីនយោបាយ និង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។

ក្នុងឱកាសអញ្ជើញចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតបានថ្លែងយ៉ាងដូច្នេះថា ដំណើរនៃការវិវឌ្ឍជាតិខ្មែរ បានឈានដល់ដំណាក់កាលថ្មីមួយ ដែលយើងទាំងអស់គ្នាមានទំនុកចិត្តរឹងមាំ និងមានមហិច្ឆតាខ្ពស់ ក្នុងការលើកស្ទួយមោទនភាពជាតិខ្មែរឱ្យខ្ពស់ ដូចសម័យអង្គរ តាមរយៈការកសាងជាតិមួយដ៏រឹងមាំ, រស់រវើក, រុងរឿង និងមានវិបុលភាព, ក្លាយជាប្រទេស មានចំណូលខ្ពស់នៅត្រឹមឆ្នាំ ២០៥០។

ក្នុងស្មារតីនេះ, រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវ «កម្មវិធីនយោបាយ» របស់ខ្លួន ដែលមាន «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» ជារបៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ចនៃ «កម្មវិធីនយោបាយ»នេះ ដោយប្តេជ្ញាចិត្តសម្រេចឱ្យបាននូវគោលដៅចម្បង ជាយុទ្ធសាស្ត្ររួមមាន៖

ទី១៖ ការពារសន្តិភាព, ការពារឯករាជ្យ, អធិបតេយ្យ, បូរណភាពទឹកដី និងការពាររាល់សមិទ្ធផលនៃសង្គមជាតិ ឱ្យបានគង់វង្សស្ថិតស្ថេរ។

ទី២៖ កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋប្រជាធិបតេយ្យសេរីពហុបក្សដ៏ជឿនលឿន និងរឹងមាំដែលផ្អែកលើច្បាប់, មានសេដ្ឋកិច្ចរីកចម្រើន ប្រកបដោយចីរភាព និងសមធម៌, ប្រជាជនមានជីវភាពសម្បូរសប្បាយ, រស់នៅយ៉ាងសុខដុមរមនា ប្រកបដោយកិត្តិយស, សេចក្តីថ្លៃថ្នូរ និង មានការគោរពសិទ្ធិមនុស្ស។

ទី៣៖ កសាងប្រព័ន្ធគាំពារសង្គម ប្រកបដោយបរិយាបន្ន, ប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ ដែលធានាការផ្តល់ការគាំពារដល់ប្រជាជន ក្នុងការឆ្លើយតបចំពោះហានិភ័យសេដ្ឋកិច្ច, ហានិភ័យសុខភាពសាធារណៈ និងភាពងាយរងគ្រោះផ្សេងៗ។

ទី៤៖ ជំរុញការអនុវត្ត «កម្ពុជាគ្មានមីនត្រឹមឆ្នាំ ២០២៥» និងកាត់បន្ថយគ្រាប់មិនទាន់ផ្ទុះ ឱ្យបានជាអតិបរមា។

ទី៥៖ បន្តអនុវត្តនយោបាយការបរទេសឯករាជ្យ ដោយផ្អែកលើច្បាប់, កសាងមិត្តភាព និង កិច្ចសហប្រតិបត្តិការល្អប្រសើរ ជាមួយប្រទេសទាំងអស់លើសកលលោក និងចូលរួមយ៉ាងសកម្ម ចំពោះបុព្វហេតុសន្តិភាព, ស្ថិរភាព, សន្តិសុខ និងវិបុលភាព ក្នុងតំបន់ និង ពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង