**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ចេញសេចក្តីបំភ្លឺព័ត៌មាន ចំពោះការប្រតិដ្ឋរឿង និងផ្សព្វផ្សាយព័ត៌មានមិនពិតរបស់បុគ្គលឈ្មោះ ហេង សិទ្ធី**ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន៖ ក្រោមម្លប់សន្តិភាព ព្រះពុទ្ធសាសនា និងសាសនាផ្សេងទៀត មានការរីកចម្រើន ប្រកបដោយ​សុខដុមរមនីយកម្ម**WEF អំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការពិភពលោក**ស៊ីរី​ស្វែងរក​ការ​ស្តារ​ភាព​ប្រក្រតី​ឡើង​វិញ​ ​ដោយ​បើក​ព្រលាន​យន្តហោះ​ និងកសាង​បណ្តាញ​អគ្គិសនី**ក្រសួងពាណិជ្ជកម្មហុងគ្រី៖ កូដកម្មបញ្ឈប់ការដឹកជញ្ជូនហ្គាស ប៉ះពាល់ដល់ការប្រកួតប្រជែងរបស់សហភាពអឺរ៉ុប**សាលាឧទ្ធរណ៍ទីក្រុងញូវយ៉ក បដិសេធសំណើរបស់លោក Trump ក្នុងការបញ្ឈប់ការកាត់ទោសចំពោះសំណុំរឿងលុយកាក់**កិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិកជំរុញកំណើនសកលលោកខាងត្បូង**គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា**អតិផរណារបស់តំបន់អឺរ៉ូកើនឡើងដល់ ២.៤% នៅក្នុងខែធ្នូ**រយៈពេល៥ថ្ងៃ នគរបាលបង្ក្រាបជនសង្ស័យចំនួន៣០នាក់ ដែលប្រព្រឹត្តបទល្មើសចំនួន១៣ករណីផ្សេងគ្នា**ឯកឧត្តមទេសរដ្ឋមន្ដ្រី កែវ រ៉េមី ចុះពិនិត្យសមិទ្ធផលសំខាន់ៗ សម្រាប់ប្រជាពលរដ្ឋ នៅឃុំចំនួនពីរ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។**ស្នងការខេត្តឧត្តរមានជ័យ ចេញប្រកាសព័ត៌មានពាក់ព័ន្ធករណីជនជាតិប៉ាគីស្ថាន និងណេប៉ាល់ ចំនួន ៥៧នាក់ រត់ចេញពីកាស៊ីណូអូរស្មាច់រីសត**ក្រសួងកសិកម្ម ជំរុញឱ្យកសិករពិចារណា មកប្រើប្រាស់ពូជស្រូវក្រអូបបង្កបង្កើនផលដែលមានស្ថិរភាពថ្លៃជាងស្រូវដទៃទៀត ព្រមទាំងមានទីផ្សារនាំចេញច្បាស់លាស់**សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**ឯកឧត្តម កែ គឹមយ៉ាន៖ ស្មារតីជ័យជម្នះ ៧ មករា គឺជាស្មារតីនៃសន្តិភាពនិងការបង្រួបបង្រួមជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា៖ ការខិតខំលះបង់របស់បងប្អូនអតីតយុទ្ធជន បាននាំមកនូវសន្តិភាពជូនប្រទេសជាតិរហូតដល់បច្ចុប្បន្ន**រាជរដ្ឋាភិបាលបានយកចិត្តទុកលើកស្ទួយវិស័យពុទ្ធិកសិក្សា នៅក្នុងប្រទេសកម្ពុជាឱ្យមានការរីកចម្រើន**លោក លឹម គីមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិម្នាក់ត្រូវបានឃាតករបាញ់សម្លាប់នៅថៃ**ឥណ្ឌូណេស៊ីបានចូលរួមជាផ្លូវការជាមួយក្រុមប្រទេស BRICS ក្នុងនាមជាសមាជិកពេញសិទ្ធិ**ប្រធានាធិបតីអាហ្រ្វិកខាងត្បូងចេញការព្រមានដល់កុម្មុយនិស្ត

ព្រះករុណាព្រះមហាក្សត្រ អំពាវនាវឲ្យពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន រួបរួមសាមគ្គីជាធ្លុងមួយ ស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ដើម្បីរួមចំណែកការពារ និងកសាងមាតុភូមិលើគ្រប់វិស័យ

ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលដោយអំពាវនាវបងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន សូមរួបរួម សាមគ្គីជាធ្លុងមួយស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ដើម្បីចូលរួមចំណែកការពារ និង កសាងមាតុភូមិលើគ្រប់វិស័យ ។

ក្នុងពិធីមីទ្ទិញរំលឹកខួបទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ នៅមុខព្រះបរមរាជវាំង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រះមហាក្សត្រ មានហឫទ័យរីករាយអបអរសាទរយ៉ាងជ្រាលជ្រៅបំផុត ដោយបានចូលរួមប្រារព្ធពិធី មីទ្ទិញដ៏មហោឡារិក ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ដែលជាទិវាប្រវត្តិសាស្ត្រដ៏មានតម្លៃបំផុត នៃមាតុ ភូមិកម្ពុជាយើងដែលបានទទួលនូវឯករាជ្យបរិបូណ៌ និងសិទ្ធិសេរីភាពដ៏ពិសិដ្ឋពីអាណានិគម និយមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តមរបស់ ព្រះមហាវីរក្សត្រ ព្រះនរោត្ដម សីហនុ ព្រះវររាជបិតា ឯករាជ្យជាតិ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។

នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ព្រះមហាក្សត្រ បាននាំមកនូវព្រះរាជបណ្តាំផ្ញើសួរសុខទុក្ខ និង សព្ទសាធុការពរ បវរមហាប្រសើរពី សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាពិសេសព្រះអង្គ និងរូបខ្ញុំផ្ទាល់ សូមអរគុណដ៏ជ្រាលជ្រៅបំផុតថ្វាយ និងជូនសម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនជនរួមជាតិ ទាំងអស់ ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលបាន ប្រារព្ធដ៏មហោឡារិកនូវពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ខួប ១១ឆ្នាំ នៃការយាងសោយព្រះទិវង្គតរបស់ព្រះអង្គ ។

ព្រះករុណាមានបន្ទូលថា បុណ្យឯករាជ្យជាតិដ៏ឧត្តុង្គឧត្តម ដែលកំពុងប្រព្រឹត្តទៅយ៉ាងមហោឡារិកនេះ ជាទិវារំលឹក ពីឧត្តមគុណបំណាច់នៃការទាមទារឯករាជ្យពីសាធារណរដ្ឋបារាំង ក្រោមព្រះរាជកិច្ចដឹកនាំដ៏ ឈ្លាសវៃរបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ “ព្រះករុណាព្រះបរមរតនកោដ្ឋ” ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលយើងទាំងអស់គា្ននៅ ចងចាំបានថាជាចលនាមហាសាមគ្គីជាតិ ដែលបានចាប់ផ្ដើមនៅក្នុងឆ្នាំ១៩៥២ ជាព្រះរាជបូជ នីយកិច្ចដើម្បីឯករាជ្យពេញទីនៃកម្ពុជា។ ប្រជារាស្ត្រកម្ពុជាគ្រប់ភូមិឋានបានចូលរួមក្នុងចលនា ជីវពលនារីក្លាហាន ហើយមករួមរស់ជាមួយនឹង ព្រះករុណាព្រះមហាវីរក្សត្រ ព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត ក្នុងតំបន់រំដោះខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបាត់ដំបង នៅទីនោះ “ព្រះករុណា ព្រះបរម រតនកោដ្ឋ” ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានមានព្រះបន្ទូលថាព្រះអង្គមិនយាងមកកាន់ រាជធានីភ្នំពេញវិញឡើយ ដរាបណាព្រះអង្គមិនបានទទួលឯក៍រាជ្យពេញបរិបូណ៌ មកជូនជាតិ មាតុភូមិវិញ ។ នៅពេលនោះដោយឃើញថាខ្លួនអាចពើបប្រទះនូវគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរនៅក្នុង ប្រទេសកម្ពុជា និងនៅប្រទេសវៀតណាមខាងជើងផងនោះ បារាំងក៏បានយល់ព្រមធ្វើការជា មួយនឹងខ្មែរ ដើម្បីផ្ទេរថ្វាយ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាយើង នូវអំណាចនិង សមត្ថកិច្ចលើវិស័យណា ដែលខ្លួនមិនទាន់បានផ្ទេរមកជូនកម្ពុជាឯករាជ្យនៅឡើយ ។

ព្រះមហាក្សត្រមានបន្ទូលបន្តថា ឥស្សរជន និងជំនាញការសំខាន់ៗបារាំង និងខ្មែរ បានខិតខំធ្វើការដ៏ត្រឹមត្រូវនៅរាជធានី ភ្នំពេញរហូតដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ទើបបានលទ្ធផលដែលជាទីពេញចិត្តនៃភាគីខ្មែរ ដែលនៅថ្ងៃនោះ លោកអគ្គមេបញ្ជការ សេនាធិការ ព្រមទាំងកងទ័ពបារាំងជើងគោក ជើងអាកាស ជើងទឹក និងសហភាពបារាំង បានថ្វាយបង្គំលា ព្រះករុណាព្រះមហាវីរក្សត្រ ព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ “ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ ខ្ពស់បំផុត ហើយចាកចេញជាដាច់ខាត ដោយមិនវិលត្រឡប់មកព្រះរាជាណាចក្រកម្ពុជា វិញ ឡើយ ។ ដូច្នេះចាប់ពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ព្រះរាជាណាចក្រកម្ពុជាយើង មានឋានៈស្មើ នឹងសាធារណរដ្ឋបារាំង គឺមានឋានៈជារដ្ឋឯករាជ្យពេញបរិបូណ៌ ។

បន្ទាប់ពីបានទទួលឯករាជ្យពេញលេញ ប្រជាជាតិកម្ពុជាមានឱកាសកសាងមាតុភូមិ ដោយផ្ទាល់ ។ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះនរោត្ដម សីហនុ ព្រះវររាជបិតាជាតិខ្មែរ “ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានស្ថាបនា សង្គមរាស្ត្រនិយម បំពេញព្រះរាជកិច្ចដឹកនាំលើមាគ៌ាដ៏ភ្លឺស្វាង ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា រក្សាបាននូវបូរណភាពទឹកដី និងមានការអភិវឌ្ឍជឿនលឿនលើគ្រប់វិស័យ ព្រះរាជាណាច់ក្រ កម្ពុជាទទួលបាននូវកិត្តិនាមល្បីរន្ទឺ នៅលើឆាកអន្តរជាតិ ។ បណ្តាប្រទេសជាមិត្តបានចាត់ទុក ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសអព្យាក្រឹត ជាកោះសន្តិភាពនៅអាស៊ីអាគ្នេយ៍ ។សមិទ្ធផលនានាជាច្រើនត្រូវបានកសាងឡើង និងបានប្រារព្ធព្រះរាជពិធីសម្ពោធជាបន្ត បន្ទាប់ សម្រាប់ប្រជារាស្ត្រប្រើប្រាស់នៅតាមខេត្ត ក្រុងនានាទូទាំងប្រទេស។ អាស្រ័យដោយ ស្នាព្រះហស្តដ៏ធំធេងនេះ ប្រជារាស្ត្រខ្មែរបានថ្វាយព្រះបរមនាមព្រះអង្គថា ព្រះមហាវីរបុរស ជាតិ – ព្រះបិតាឯករាជ្យជាតិ – ព្រះបិតាការពារជាតិ – ព្រះបិតាសិក្សាធិការជាតិ – ព្រះបិតា សុខាភិបាលជាតិ – ព្រះបិតាកីឡាជាតិ – ព្រះបិតាស្ថាបនាជាតិ – ព្រះអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើម នៃប្រជាជាតិកម្ពុជា ។

ដើម្បីរំលឹកនូវអនុស្សាវរីយ៍ជាប្រវត្តិសាស្ត្រ នៃការទាមទារឯករាជ្យបរិបូណ៌ ប្រជាជាតិ កម្ពុជាយើងតែងតែប្រារព្ធពិធីបុណ្យ នៅថ្ងៃទី៩ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ ដើម្បីសម្ដែងនូវការ ដឹងគុណ និងចងចាំនូវពលីកម្មរបស់វីរជន យុទ្ធជន ប្រជាជនយើងដែលបានបូជាជីវិត ដើម្បី ឯករាជ្យជាតិ ឥស្សរភាព និងសេចក្តីសុខចម្រើន រុងរឿងរបស់ប្រទេសជាតិយើង ។ នៅក្នុង ឱកាសនេះ យើងកំពុងប្រារព្ធទិវាខួបទី៧០ នៃបុណ្យឯករាជ្យជាតិដ៏ឧត្តុង្គឧត្តម និងកំពុងប្រារព្ធ ទិវាកំណើតកងយោធពលខេមរភូមិន្ទដ៏ជាញជ័យ ដែលប្រវត្តិសាស្ត្រជាតិបានចារឹកទុកក្នុង ស្មារតីគោរព និងចងចាំជានិច្ច។ បច្ចុប្បន្ននេះវីរកងទ័ពដ៏អង់អាចក្លាហានរបស់យើងមិនគ្រាន់ តែដើរតួនាទីជាកម្លាំងការពារជាតិមាតុភូមិ និងរក្សាសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជាទេ ប៉ុន្ត កំពុងបំពេញបេសកកម្មសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅលើសកលលោកថែម
ទៀត ។

អង្គមីទ្ទិញនាពេលនេះ គឺជាមហាព្រឹត្តិការណ៍ជាតិដ៏មានអត្ថន័យឆ្លើយតបបានយ៉ាងស័ក្តិ សមទៅនឹងបេសកកម្ម និងពលិកម្មប្រកបដោយមនសិការជាតិដ៏ខ្ពង់ខ្ពស់បំផុត របស់ ព្រះមហា វីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ “ព្រះករុណា ព្រះបរមរតនកោដ្ឋ” ជាទីគោរពសក្ការៈដ៏ ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែស្ងើចសរសើរចំពោះភ័ព្វវាសនារបស់មាតុភូមិ និងប្រជារាស្ត កម្ពុជាយើង ដែលបានរួចចាកផុតពីគ្រោះមហន្តរាយនៃសង្គ្រាម និងទទួលបានសេចក្ដីសុខ សន្តិភាព និងការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ស្របតាមយន្តការនៃការគ្រប់គ្រង ប្រកបដោយវិចារណញ្ញាណដ៏អស្ចារ្យ ។

ព្រះករុណាព្រះមហាក្សត្រ មានបន្ទូលបញ្ជាក់ថា «នៅក្នុងឱកាសនេះ ខ្ញុំ សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន សូមរួបរួម សាមគ្គីជាធ្លុងមួយស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ដើម្បីចូលរួមចំណែកការពារ និង កសាងមាតុភូមិលើគ្រប់វិស័យ ។
តាមរយៈមីទ្ទិញ យើងអាចសន្និដ្ឋានបានថា មាតុភូមិ និងប្រជាជនកម្ពុជាយើងពិតជានឹង ទទួលបានអនាគតភ្លឺស្វាងក្នុងក្តីសង្ឃឹមខ្ពស់ រស់នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយដែលធានា បានឯកភាពជាតិដ៏រឹងមាំ» ។
ព្រះមហាក្សត្រ មានបន្ទូលទៀតថា ក្រោមទង់ដ៏ជាញជ័យនៃមហាសាមគ្គីជាតិ ក្រោមទង់ដ៏សុខសាន្ត នៃព្រះពុទ្ធសាសនា និងក្រោមបារមី ព្រះមហាក្សត្រ ដែលជាបុព្វបុរសជាតិ ជាព្រះស្ថាបនិកដ៏ ល្បាញល្បីនៃការកសាងប្រាង្គប្រាសាទដ៏ល្អប្រណីត ស្ថិតនៅស្កឹមស្កៃគ្រប់ទិសទីក្នុងទូទាំង
ព្រះរាជាណាចក្រកម្ពុជា មាតុភូមិដែលជាកេរមរតកជាតិដ៏មានតម្លៃពុំអាចកាត់ថ្លៃបាន របស់ យើង ពិតជាពុំអាចមានសត្រូវណាមួយរំលោភឈ្លានពានលើបូរណភាពទឹកដីបានឡើយ ៕

អត្ថបទដែលជាប់ទាក់ទង