តំណាងឯកឧត្តម ស្វាយ សំអ៊ាង នាំយកអំណោយរាជរដ្ឋាភិបាល ចែកជូនពលរដ្ឋក្រីក្រ និងជនរងគ្រោះដោយសារគ្រោះធម្មជាតិ ចំនួន៣៧០គ្រួសារនៅឃុំទាំង៥ នៃស្រុកសៀមប៉ាង
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលាស្រុកសៀមប៉ាង ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្រ្តីមេម៉ាយ ជនពិការ កុមារកំព្រា និង ជនរងគ្រោះដោយសារគ្រោះធម្មជាតិផ្សេងៗ ចំនួន៣៧០គ្រួសារនៅឃុំទាំង៥ នៃស្រុកសៀមប៉ាង ទទួលបានអំណោយពីរាជរដ្ឋាភិបាល។
ពិធីចែកអំណោយ បានធ្វើឡើងស្ថិតក្រោមអធិបតីភាពលោក ស៊ី សួន អភិបាលខេត្តស្តីទី តំណាងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត និងមានការចូលរួមពីសំណាក់មន្រ្តីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត និងអភិបាលស្រុក សៀមប៉ាង ព្រមទាំងមន្រ្តីរាជការរដ្ឋបាលស្រុកសៀមប៉ាង។
អំណោយដែលចែកជូនប្រជាពលរដ្ឋនៅពេលនេះ គឺជាអំណោយបានមកពីរាជរដ្ឋាភិបាល ផ្តល់ជូនតាមរយៈរដ្ឋបាលខេត្ត សហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ឋជន និង យុវនិតិសមទាខេត្ត ក្នុងនោះ ០១គ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ និងភួយ១៕