សូមប្រុងប្រយ័ត្នចំពោះ Telegram ក្លែងបន្លំជាសម្ដេចតេជោ!
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ដល់បងប្អូនអ្នកប្រើប្រាស់ Telegram ប្រុងប្រយ័ត្នខ្ពស់ចំពោះជនខិលខូចដែលបានលួចតេឡេក្រាមអ្នកដទៃ និងបង្កើតតេឡេក្រាមដាក់ឈ្មោះអ្នកដទៃយកមកបន្លំបោកប្រាស់។
ថ្មីៗនេះក៏មាន ជនខិលខូចបានបង្កើតតេឡេក្រាមក្លែងក្លាយ (fake account) បន្លំធ្វើជាសម្ដេចតេជោ ហ៊ុន សែន ដាក់ឈ្មោះថា “Samdech Hun Sen of Cambodia“។
ប្រសិនបើមិនបានចាប់អារម្មណ៍ទេនោះ គឺមើលភា្លមដូចនឹងឈ្មោះ Channel ផ្លូវការរបស់សម្ដេចតេជោ។ ប្រសិនបើមានអ្វីចម្លែកដែលមិន គួរអោយជឿ សូមពិនិត្យ ពិចារណា ហើយផ្ញើសារមកកាន់ https://t.me/hunsenchat ភ្លាម។
សូមបញ្ជាក់ថា Channel Telegram ផ្លូវការរបស់សម្ដេចតេជោ គឺមានតែ១ដែលមាន “verify tick” ពណ៌ខៀវ នៅពីក្រោយឈ្មោះ “Samdech Hun Sen of Cambodia” និង មាន Subscribers ចំនួនជាង១លាននាក់ (1,012,572 – 9 Nov 2023) និងមានតំណ(Link) ខាងក្រោម៖
Telegram Channel : https://t.me/spmhunsen
Telegram Group Chat : https://t.me/hunsenchat