ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំ នៅប្រទេសប៊ែលហ្សិក និងកូរ៉េខាងត្បូង
ភ្នំពេញ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បាមយាងចូលរួមកិច្ចប្រជុំដែលរៀបចំឡើងដោយអ្នកប្រជាធិបតេយ្យកណ្តាលអន្តរជាតិ ( IDC-CDI) ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងប្រុចសែល ប្រទេសប៊ែកហ្សិកនិងបន្តចូលរួមសន្និសីទអន្តរជាតិនៃគណបក្សនយោបាយអាស៊ី (ICAPP) ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សហ៊្វុនស៊ិនប៉ិច បានឱ្យដឹងថា កិច្ចប្រជុំនេះគឺជាវេទិការជួបជុំពិភាក្សារវាង អ្នកដឹកនាំគណបក្សនយោបាយ តំណាងរដ្ឋាភិបាល អង្គការ និងស្ថាប័នអន្តរជាតិនានាជាច្រើន។
សេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងទៀតថា ក្រៅពីកិច្ចប្រជុំនេះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នឹងជួបពិភាក្សាការងារផ្សេងៗទៀតជាមួយបណ្ដាអ្នកដឹកនាំគណបក្សនយោបាយ មកពីប្រទេសនានាផងដែរ៕