ព្រះមហាក្សត្រកម្ពុជា នឹងយាងចូលរួមក្នុងសន្នីសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីអំពីរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អភិរក្សអង្គរ នៅទីក្រុងប៉ារីស
ភ្នំពេញ៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៣ខាងមុខ ព្រះករុណាជា អម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នឹងស្តេចយាងទៅកាន់សាធារណរដ្ឋបារាំង ដើម្បីយាងចូលរួមក្នុងសន្នីសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីអំពីរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អភិរក្សអង្គរ នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ៕