អភិបាលខេត្តកណ្ដាល ចុះត្រួតពិនិត្យ និងបានដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋ អំពីការបាក់ច្រាំង ដោយសារភ្លៀងធ្លាក់ជាច្រើនថ្ងៃ ក្នុងក្រុងតាខ្មៅ
ភ្នំពេញ៖ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ អំពីការបាក់ច្រាំង ដោយសារភ្លៀងធ្លាក់ជាច្រើនថ្ងៃជាបន្តបន្ទាប់ បណ្តាលអោយបាក់ដាច់ផ្លូវបេតុងនៅមាត់ស្ទឹងតាខ្មៅ ភូមិព្រែកតាពៅ សង្កាត់ព្រែកតាពៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ប្រវែងប្រមាណ ៧០ម៉ែត្រ មិនអាចធ្វើដំណើរបាន នាយប់ថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យ ទីតាំងជាក់ស្តែង និងបានដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋភ្លាមៗ ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ មានបញ្ហានោឡើយ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាទៅរដ្ឋបាលក្រុង ស្រុក និងក្រុមការងារទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ ជួយប្រជាពលរដ្ឋក្នុងពេលកំពុងជួបប្រទះបញ្ហានេះ ឱ្យមានសុវត្ថិភាពខ្ពស់ ៕