**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ

នាយឧត្ដមសេនីយ៍ ឥត សារ៉ាត់ រំលឹកឱ្យនាយទាហានត្រូវប្រកាន់ខ្ជាប់នូវ «ភក្តីភាព ទឹកចិត្តក្លាហាន កាយសម្បទា និងជំនាញ»

ភ្នំពេញ៖ កងយោធពលខេមរភូមិន្ទ គ្រោងនឹងបញ្ជូនកងកម្លាំងនៃបញ្ជាការដ្ឋានទ័ពពិសេស និងកងកម្លាំងមួយផ្នែករបស់កងពលតូចលេខ៧០ កងទ័ពជើងគោក ប្រមាណជាជាង ៩២ នាក់ រួមនឹងសម្ភារៈ បរិក្ខា យោធា ទៅកាន់តំបន់ កាវតាន ទីក្រុងស៊ាន់ជាំង ខេត្តក្វាងតុង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមក្នុងសមយុទ្ធ “សន្តិភាព មិត្តភាព ២០២៣ ” អា មែន យូ យី ២០២៣ “(AMAN YOUYI 2023)”ក្រោមប្រធានបទ “ប្រតិបត្តិការយោធាចម្រុះ លើការប្រឆាំងភេរវកម្ម និងការថែរក្សាសន្តិសុខលម្ហសមុទ្រ” ដែលមានរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលសមយុទ្ធរួមនេះ រៀបចំធ្វើឡើងដោយកងទ័ពរំដោះប្រជាជនចិន និងមានការចូលរួមតំណាងអង្គការសហប្រជាជាតិ និងកងកម្លាំងកងទ័ពកម្ពុជា ឡាវ ម៉ាឡេស៊ី ថៃ វៀតណាម និងចិន ដែលបណ្ដាប្រទេសទាំងនោះនិង បញ្ជូនកម្លាំងយោធារបស់ខ្លួន រួមនិងសម្ភារៈបរិក្ខារយោធា ទៅចូលរួមក្នុងប្រតិបត្តិការប្រឆាំង នឹងក្រុមភេរវករ ទាំងនៅលើដីគោក និងនៅលើផ្ទៃសមុទ្រ ។ ពិធីសំណេះសំណាលនេះបានប្រព្រឹត្តទៅ នារសៀលថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅបញ្ជាការដ្ឋានកងពលតូចលេខ ៧០ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ តំណាងឯកឧត្តម អគ្គមេបញ្ជាការ ។

ក្នុងឱកាសជួបសំណេះសំណាលនោះ បន្ទាប់ពី ឧត្តមសេនីយ៍ទោ ប៉ែន សុក្រិតវិទ្យា ធ្វើសេចក្តីរាយការណ៍អំពីការត្រៀមទាំងកម្លាំង សម្ភារៈ បរិក្ខា យោធា ចេញទៅចូលរួមសមយុទ្ធនេះមក នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងថា នេះគឺជាមោទនភាព ដ៏ឧត្តុងឧត្តមណាស់ ហើយក៏ជាមុខមាត់ សម្រាប់ប្រជាជនកម្ពុជា ផងដែរ ដែលកងយោធពលខេមរៈភូមិន្ទយើង ត្រូវបានមិត្តចិន អញ្ជើញឲ្យចូលរួមក្នុងសមយុទ្ធពហុសាសន៍រួមដ៏មានសារៈសំខាន់ “មិត្តភាព សន្តិភាព-២០២៣” ដែលរៀបចំឡើងដោយកងទ័ពរំដោះប្រជាជនចិន ដែលមានបណ្ដាប្រទេសចំនួន ៦ ចូលរួមក្នុងសមយុទ្ធនេះ ដោយរួមទាំងអ្នកតំណាងរបស់អង្គការសហប្រជាជាតិ ក៏មានវត្តមាននៅទីនោះដែរ ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងទៀតថា នេះមិនមែនជាលើកទីមួយទេ ដែលកងយោធពលខេមរៈភូមិន្ទយើង បានចេញទៅចូលរួមក្នុង សមយុទ្ធពហុសាសន៍ ដែលមានបណ្ដាប្រទេសជាច្រើនចូលរួម ដូច្នេះយើងជឿជាក់ថាកម្លាំងរបស់យើងនិងចូលរួមក្នុងប្រតិបត្តិការសមយុទ្ធនេះប្រកបដោយជោគជ័យ ។ ក្នុងនាមសម្ដេចបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្នុងនាម ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ឯកឧត្តម អគ្គមេបញ្ជាការ នៃកងយោធពលខេមរៈភូមិន្ទ ឯកឧត្តម ឥត សារ៉ាត់ បានកោតសរសើរចំពោះក្រុមការងារ ដែលបានសហការគ្នាយ៉ាងល្អជាមួយ កងពលតូចលេខ ៧០ និងបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក រៀបចំទាំងកម្លាំង និង សម្ភារៈបរិក្ខារយោធា ដើម្បីធានា ឱ្យការប្រុងប្រៀបចេញដំណើរទៅចូលរួមក្នុងសមយុទ្ធពហុសាសន៍រួម “សន្តិភាព មិត្តភាព ២០២៣” នៅប្រទេសចិនបានប្រកបទៅដោយរលូន ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បានរំលឹកដល់នាយទាហានរបស់យើង ដែលទៅចូលរួមក្នុងសមយុទ្ធពហុសាសន៍នេះ ត្រូវចូលរួមគោរព អោបានដាច់ខាត នូវរាល់បទបញ្ជា និងការចាត់តាំងនានា របស់ថ្នាក់ដឹកនាំក្រុម ឬមេបញ្ជាការដឹកនាំ ពិសេសបទបញ្ជាផ្ទៃក្នុង នៃសមយុទ្ធ របស់ប្រទេសម្ចាស់ផ្ទះ ហើយក៏រក្សាឲ្យបាននៅតម្លៃ សេចក្តីថ្លៃថ្នូររបស់ កងយោធពលខេមរភូមិន្ទ សម្រាប់ជាតិយើងផងដែរ ។

ជាមួយគ្នានេះដែរ ឯកឧត្តម ឥត សារ៉ាត់ ក៏បានរំលឹកឱ្យនាយទាហានទាំងអស់ត្រូវ ប្រកាន់ខ្ជាប់នូវ «ភក្តីភាព ទឹកចិត្តក្លាហាន កាយសម្បទា និងជំនាញ» និងត្រូវចេះគ្រប់គ្រង និងប្រើប្រាស់កម្លាំងឱ្យចំគោលដៅ និងជំនាញ រក្សាសម្ងាត់យោធាខ្ពស់បំផុត ហើយត្រូវចាត់ទុក សមយុទ្ធដែលយើងទៅចូលរួមនេះ ជាការងារស្នូល ពីព្រោះថា សមយុទ្ធដែលយើងទៅចូលរួមនេះ គឺជាសមយុទ្ធដ៏មានសារៈសំខាន់ ដូច្នេះយើងទាំងអស់គ្នា ទាំងថ្នាក់ដឹកនាំក្រុម ក៏ដូចយោធិនដែលចូលរួមទាំងអស់ ត្រូវយកចិត្តទុកដាក់សិក្សាដកពិសោ ធន៍ ទាំងចំណេះដឹង និងចំណេះធ្វើ ពីបណ្ដាប្រទេសដែលចូលរួម និងធានាគុណភាព មានឆន្ទៈមោះមុត លើជំនាញពិតប្រាកដ ហើយក៏ត្រូវតែទទួលបានជោគជ័យលើគ្រប់វិញ្ញាសា នានា ក្នុងកម្មវិធីសមយុទ្ធ ដោយធានា បានទាំងកត្តាមនុស្ស និងសម្ភារៈ ។ ទទ្ទឹមនេះដែរយោធិនទាំងអស់ ត្រូវចេះក្តាប់ឱ្យបានគ្រប់យុទ្ធវិធីសម័យទំនើប ដូចជាវិញ្ញាសាវាយរំដោះចំណាប់ខ្មាំង វាយចូលជ្រៅកម្ទេចបណ្តាទីតាំងខ្មាំង ចេះប្រយុទ្ធរបៀបទ័ពព្រៃ ប្រឆាំងទ័ពព្រៃ ឆ្លងកាត់ឧបសគ្គគ្រប់បែបយ៉ាង ជាកម្លាំងចូលជ្រៅស៊ើបការណ៍តំបន់ទីតាំងខ្មាំង ជាកម្លាំងប្រតិបត្តិការវាយលុកចូលទីក្រុង អគារឬសំណង់ធំៗ បាញ់ប្រតិកម្ម រហ័សកម្ទេចគោលដៅ ជាកម្លាំងវាយតាមបណ្តាកោះ វាយឆ្មក់ និងជ្រៀតចូលទីតាំងខ្មាំងដោយសម្ងាត់ និងវិញ្ញាសានៃការបំពេញភារកិច្ចជាច្រើនទៀត តាមកម្មវិធីដែលម្ចាស់ផ្ទះរៀបចំសមយុទ្ធបានរៀបចំឡើង ដែលនេះគឺជាពិសោធន៍មួយដ៏ល្អសម្រាប់យើងយកមកពង្រឹង កងយោធពលខេមរភូមិន្ទយើង ឲ្យកាន់តែមានគុណភាព ប្រសិទ្ធភាព លើការបំពេញភារកិច្ចការពារជាតិ ការពារអធិបតេយ្យ បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា យើងបានកាន់តែរឹងមាំ ។ឯកឧត្តម សង្ឃឹមជឿជាក់ថា ក្រោយបញ្ចប់សូមយុទ្ធនេះ វិលមកមាតុងប្រទេសយើងវិញ កម្លាំងរបស់យើង នឹងធានាបាន ទាំងកត្តាមនុស្ស និងសម្ភារៈបរិក្ខា ហើយទទួលជោគជ័យសម្រាប់មោទនៈភាពជាតិយើង ៕

អត្ថបទដែលជាប់ទាក់ទង