**លោកXi Jinpingប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចប្រជុំកំពូលG20លើកទី ១៩ ព្រមនិងថ្លែងសុន្ទរកថាគន្លឹះ**តួនាទីចិន ក្នុងយន្តការនៃកិច្ចប្រជុំ G20**ក្រុមប្រឹក្សាខេត្តស្វាយរៀង រៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅស្រុករមាសហែក**ស្អែកនេះ រដ្ឋសភា នឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដល់ឯកឧត្តម ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា**អាឡឺម៉ង់នឹងបញ្ជូនយន្តហោះគ្មានមនុស្សបើកដែលគ្រប់គ្រងដោយ AI ទៅកាន់អ៊ុយក្រែន**EU បញ្ជាក់ថា​ទីក្រុងវ៉ាស៊ីនតោនបានដកការរឹតបន្តឹងលើការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយដែលអាមេរិកផ្គត់ផ្គង់ទៅឲ្យអ៊ុយក្រែន**ប្រធានាធិបតី Abkhazia ប្រកាសលាលែងពីតំណែង ចំពេលមានរលកនៃភាពចលាចលប្រឆាំងរដ្ឋាភិបាល**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកថវិកាស្បៀងអាហារ ប្រេងឥន្ធនៈ ជាអំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនអ្នកបើកបរកាណូត និងបើកបររថយន្តគិលានសង្គ្រោះនៅស្រុកសណ្ដាន់**កម្ពុជា ស្វាគមន៍ និងរីករាយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យស្រូវអង្ករជាមួយគុយបា**អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលចម្លាក់ក្បាលមករ**រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាស្តីពីលក្ខខណ្ឌតម្រូវសម្រាប់នាំចេញសំបុកត្រចៀកកាំ ពីកម្ពុជាទៅចិន**លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក សុង លី ជួបពិភាក្សាការងារជាមួយអនុប្រធាននាយកដ្ឋានតម្រួតព្រហ្មទណ្ឌ នៃក្រសួងនគរបាលវៀតណាម**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា កំណត់បន្តសម័យប្រជុំលើកទី៣ នីតិកាលទី៧ នៅថ្ងៃទី២០ ខែវិច្ឆិកា ស្អែកនេះ**កម្ពុជា-ចិន ពិភាក្សាការងារលើគម្រោងព្រែកជីកហ្វូណនតេជោ និងការងារផ្លូវដែកនៅកម្ពុជា**រដ្ឋបាលខេត្តបាត់ដំបង និងទីក្រុងស៊ុងដុង-ហ្គូនៃសាធារណរដ្ឋកូរ៉េ ចុះហត្ថលេខាលើគំនិតផ្ដួចផ្ដើមស្ដីពីកិច្ចសហប្រតិបត្តិការមិត្តភាព**ឆៀកចល័តនៅខេត្តពោធិ៍សាត់ ឧត្តរមានជ័យ ត្បូងឃ្មុំ កែប កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២២ វិច្ឆិកា**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ចំនួន ២០កន្លែង សិក្សានៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិន

ឧត្តមសេនីយ៍ទោ សោម ស៊ុន ជួបពិភាក្សាជាមួយក្រុមការងារបច្ចេកទេស ជីករុករកអដ្ឋិធាតុទ័ពស្ម័គ្រចិត្តវៀតណាម K៧២ ខេត្តប៊ីញភឿក ដើម្បីបន្តសកម្មភាពមនុស្សធម៌ ក្នុងដំណាក់កាលទី២៣

ភ្នំពេញ៖ ដោយអនុវត្តតាមកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ស្ដីពីសកម្មភាពមនុស្សធម៌ជីកគាស់លើកយកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជានាពេលកន្លងទៅ។ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានទទួលជួបពិភាក្សាជាមួយក្រុមបច្ចេកទេសជំនាញរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមK៧២ របស់ខេត្តប៊ិញភឿក នៃកងទ័ពប្រជាជនវៀតណាម។

ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជំនាញជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ខេត្តកំពង់ធំ និងលោកវរសេនីយ៍ត្រី ង្វៀន វ៉ាន់ឡុង អនុប្រធានក្រុមការងារបច្ចេកទេសជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលត្រូវបំពេញភារកិច្ចនៅលើទឹកដីខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថាក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ ខេត្តកំពង់ធំបានសហការជាមួយក្រុមបច្ចេកទេសK៧០ របស់យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម និងក្រុមបច្ចេកទេសK៧២ របស់ខេត្ត ប៊ិញភឿក នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានដំណើរការជីកគាស់លើកយកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមនិងបានធ្វើមាតុភូមិនិវត្តន៍ត្រឡប់ទៅប្រទេសកំណើតវិញបានចំនួន១.១៤២អដ្ឋិធាតុ រួចមកហើយ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ននេះ តាមការស្រាវជ្រាវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលនៅសេសសល់ប្រមាណពី៧០ ទៅ៨០ អដ្ឋិធាតុទៀតនៅក្នងភូមិសាស្ត្រតាមមូលដ្ឋាននានា នៅតាមបណ្ដាស្រុកមួយចំនួន របស់ខេត្តកំពង់ធំ ដែលត្រូវដំណើរការជីករុករកនិងគាស់លើកធ្វើមាតុភូមិនិវត្តន៍ទៅកាន់មាតុប្រទេសជាបន្តទៅទៀត ។

លោកវរសេនីយ៍ ង្វៀន វ៉ាន់ឡុង តំណាងឱ្យគណៈបញ្ជាការយោធាខេត្តប៊ិញភឿក និងជាក្រុមបច្ចេកទេសជំនាញ ជីករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមK៧២ បានសូមគោរពថ្លែងអំណរអរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះថ្នាក់ដឹកនាំខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធទាំងបី រួមជាមួយប្រជាជននៅក្នុងខេត្តកំពង់ធំ ដែលបានបង្កលក្ខណៈងាយស្រួល ក្នុងដំណើរការជីកគាស់លើកយកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមនាពេលកន្លងមក។

ជាមួយនោះដែរក៏បានសំណូមពរ សូមឱ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ មេត្តាបន្តជួយផ្ដល់ដំណឹងនិងសហការ ដើម្បីក្រុមបច្ចេកទេសជីកគាស់លើកយកអដ្ឋិធាតុដែលនៅសេសសល់ទាំងនេះ ធ្វើមាតុភូមិនិវត្តន៍ត្រឡប់ទៅកាន់មាតុភូមិកំណើតវិញដើម្បីជួបជុំសាច់ញាតិក្រុមគ្រួសារ ដែលកំពុងរង់ចាំនៅប្រទេសវៀតណាមផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង