ឧត្ដមសេនីយ៍ទោ ហួត សុធី ចុះត្រួតពិនិត្យល្បាតការពារ នៅបរិវេណសួនច្បារ និងដងផ្លូវសំខាន់ៗ ដើម្បីធានាបាននូវសន្តិសុខ ជូនប្រជាពលរដ្ឋក្នុងក្រុងសំរោង
ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ នាយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំកម្លាំង ស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំង អធិការនគរបាលក្រុងសំរោង ចុះត្រួតពិនិត្យល្បាតការពារ នៅបរិវេណសួនច្បារ និងដងផ្លូវសំខាន់ៗ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋក្នុងក្រុងសំរោងក្នុងឱកាសការប្រារព្ធពិធីបុណ្យអុំទូកប្រចាំឆ្នាំ និងការតាំងពិពណ៌លក់ ផលិតផល នៅបរិវេណសួនច្បារ មុខសាលាខេត្ត។
ក្នុងនោះដែរ លោកឧត្ដមសេនីយ៍ទោ ស្នងការ ក៏បានធ្វើការចុះត្រួតពិនិត្យមើលកម្លាំងការពារ នៅតាមគោលដៅនីមួយៗ ដើម្បីពង្រឹង និងទប់ស្កាត់បទល្មើសផ្សេងៗ ដែលអាចកើតឡើងដោយយថាហេតុ ៕