សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យទេសចរណ៍មានកំណើនឡើងវិញ ប៉ុន្ដែមិនទាន់ល្អដូចមុនពេលកើតមានជំងឺកូវីដ-១៩ទេ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ថ្វីត្បិតនៅពេលនេះ យើងឃើញមានចំនួនតួលេខភ្ញៀវទេសចរជាតិ និងអន្តរជាតិ មានការកើនឡើងបន្តិចវិញយ៉ាងណាក្តី ក៏ពុំទាន់ឈានដល់ចំនួនមួយល្អ ដូចមុនពេលកើតមានជំងឺកូវីដ-១៩នោះទេ។
ក្នុងកម្មវិធី «វេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩» នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានសន្តិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ជំរុញផែនការ ដើម្បីធ្វើយ៉ាងណាធ្វើឱ្យវិស័យទេសចរនៅខេត្ដរៀមរាបមានការកើនឡើងវិញដើម្បីចូលរួមក្នុងការស្តារនិងលើកស្ទួយវិស័យទេសចរណ៍ក្រោយពីរងផលប៉ះពាល់ដោយសារវិបត្តិនៃជំងឺកូវីដ-១៩។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល នឹងដាក់ចេញនូវផែនការ «ទស្សនាសៀមរាប ឆ្នាំ២០២៤» ដើម្បីទាក់ទាញ និងជំរុញភ្ញៀវទេសចរជាតិនិងអន្តរជាតិឱ្យមកទស្សនានៅខេត្តសៀមរាប៕