សម្តេចមហាបវរធិបតី លើកទឹកចិត្តឲ្យគ្រឹះស្ថានធនាគារ រៀបចំឥណទានឡើងវិញ ចំពោះអ្នកទិញដីធ្លីផ្ទះសម្បែង ដែលរងផលប៉ះពាល់ដោយសារសេដ្ចកិច្ច
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីនៃវេទិកា «រាជរដ្ឋាភិបាល -ផ្នែក ឯក ជន» លើកទី១៩ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងលើកទឹកចិត្ត ឲ្យគ្រឹះស្ថានធនាគាររៀបចំឥណទានឡើងវិញ ចំពោះអ្នកទិញដីធ្លីផ្ទះសម្បែង ដែលរងផលប៉ះពាល់ដោយសារសេដ្ចកិច្ច។
នៅថ្ងៃនេះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា រាជរដ្ឋាភិបាលមិនអាចបញ្ចុះតម្លៃពន្ធសម្រាប់ការនាំចូលឡានដឹកទំនិញនោះទេ។
សម្ដេចបន្ថែមថា រាជរដ្ឋាភិបាល សម្រេចដាក់ចេញយុទ្ធសាស្ត្រទស្សនាសៀមរាប ឆ្នាំ២០២៤ ដើម្បីជំរុញសកម្មភាពទេសចរណ៍ក្នុងខេត្តសៀមរាប។ សម្តេចក៏បានលើកទឹកចិត្តឱ្យប្រតិបត្តិករទេសចរណ៍ រួមគ្នាលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា ហើយមិនត្រូវប្រកួតនឹងគ្នាឯងនោះទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រៀបចំឥណទានឡើងវិញជូនវិស័យទេសចរណ៍នៅសៀមរាប និងឥណទានសម្រាប់អចលនទ្រព្យ ៕