**ក្រសួងវប្បធម៌ ចេញសេចក្តីជូនដំណឹងស្តីពី ការចុះ “ក្រមា” ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ**សម្តេចតេជោ សម្តែងនូវអំណរសាទរចំពោះ «ក្រមាខ្មែរ» ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុងអាសង់ស្យុង**ស្ពានអាកាសភ្លោះ សម្តេចធិបតី គ្រោងនឹងបញ្ចប់ស្ពានទី១ នៅមុនខែមេសា ឆ្នាំ២០២៥ និងបញ្ចប់គម្រោងទាំងមូលនៅខែមិថុនា ឆ្នាំ២០២៥**អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ប្រកាសលទ្ធផលនៃដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ នៅចិន**ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន៖ ប្រទេសចិន គាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យកាន់អំណាចរយៈពេលវែង**កម្លាំងអាវុធហត្ថ ចុះបំបែកសំបុកក្រុមជនឆបោកយ៉ាងសកម្មតាមរយៈការលក់ទំនិញ នៅតាមបណ្តារាជធានី-ខេត្ត ឃាត់ខ្លួនជនសង្ស័យចំនួន ១២នាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំនិងការធ្វើបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាននិងទិសដៅការងាររបស់រដ្ឋបាលខេត្តសៀមរាប**វិវាទទិញលក់អចលនវត្ថុ​រ៉ាំរ៉ៃ​ និងស្មុគស្មាញ ដែលអូសបន្លាយអស់រយៈពេលជាង១៣ឆ្នាំ មួយករណីទៀត​ ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ៖ គ្រូបច្ចេកទេសជាកម្លាំងចលករដ៏សំខាន់ក្នុងកម្មវិធី TVET ១,៥លាននាក់ ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ សម្រាប់បំពេញតម្រូវការទីផ្សារការងារ**លេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន បើកកិច្ចប្រជុំជាមួយក្រុមបេសកកម្មធនាគារពិភពលោក**ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា មានភារកិច្ចថ្មីគឺជួយនាយករដ្ឋមន្រ្តីពង្រីកវិសាលភាពសេដ្ឋកិច្ច និងពាណិជ្ជកម្ម**អំណោយឧបត្ថម្ភដ៏ថ្លៃថ្លា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ​ ត្រូវបានផ្តល់ជូនសាលាពលទាហានទី៣ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក**តំបន់ប្រតិបត្តិការសឹករងកែប បើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាព ដល់នាយទាហាននាយទាហានរង និងពលទាហាន។**អ៊ីស្រាអ៊ែល ប្រកាសទិញយន្តហោះគ្មានមនុស្សបើក និងប្រព័ន្ធស្វ័យភាពទំនើបដែលមានតម្លៃរហូត ៤០លានដុល្លារ ពីក្រុមហ៊ុន Elbit Systems**យោធារុស្ស៊ី បាញ់បង្ហោះមីស៊ីលល្បឿនលឿន ជាងសំឡេង នៅក្នុងសមយុទ្ធហ្វឹកហាត់ នៅភាគខាងកើតសមុទ្រ មេឌីទែរ៉ាណេ**សមាជិក NATO កំពុងតែទន្ទឹងរង់ចាំមើលរដ្ឋបាលលោក ត្រាំ ចូលកាន់អំណាច មុនសម្រេចចិត្តលើការអញ្ជើញអ៊ុយក្រែន**ក្រុមហ៊ុនផលិតបន្ទះឈីបចិន ថាពួកគេអាចទប់ទល់នឹងការគ្រប់គ្រងនាំចូលថ្មី របស់អាមេរិក**រាជបណ្ឌិត្យសភាកម្ពុជា រៀបចំកិច្ចពិភាក្សាតុមូលស្តីពី «ស្ថានភាពបំណុលនៅកម្ពុជា»**នាយករដ្ឋមន្រ្តីស៊ុយអែត លោក Ulf Kristersson ផ្អាកដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង**អង្គការសហប្រជាជាតិ ប្រកាសអំពាវនាវរក ថវិកា ៤៧ពាន់លានដុល្លារ ដើម្បីយកទៅផ្តល់ជំនួយ ក្នុងឆ្នាំ២០២៥

តើការបន្ទោរបង់មកមានឈាមក្រហមសុទ្ធតែបណ្តាលមកពីជំងឺ ឫសដូងបាតមែនទេ ?

សុខភាព៖ នេះគឺជាផ្នត់គំនិត និង ការគិតខុសដែលតែងតែមានសម្រាប់ប្រជាជនទូរទៅភាគច្រើនរបស់យើងកន្លងមក ហើយយើងគួរតែព្យាយាមធ្វើការស្វែងយល់បន្ថែម និង ផ្លាស់ប្ដូរចំពោះការគិតខុសមួយនេះដើម្បីជៀសវៀងនូវការធ្វេសប្រហែសក្នុងការយកចិត្តទុកដាក់ថែទាំសុខភាព ឬ ព្យាបាលជម្ងឺបានទាន់ពេលវេលា ។

ជាការពិតណាស់ដែលការបន្ទោរបង់មកមានឈាមក្រហម គឺមូលហេតុភាគច្រើនអាចបណ្តាលមកពីជម្ងឺ ឫសដូងបាត (Hemorrhoids bleeding) ឬអាចជាបញ្ហារផ្សេងនៅម្តុំបាតដូចជា ការដាច់រហែកភ្នាសបាត (Bleeding from anal fissure) ក៏ប៉ុន្តែយើងមិនបានដឹងទេថានៅពីក្រោយមូលហេតុទាំងពីរនេះក៏នៅមានមូលហេតុដ៏គ្រោះថ្នាក់ជាច្រើនទៀតដែលអាចអោយមានឈាមក្រហមពេលបន្ទោរបង់នេះផងដែរ ហើយវាអាចបង្កភាពគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព និង អាយុជីវិតទៀតផង ។ ជាពិសេសគឺឈាមដែលបណ្តាលមកពីបញ្ហារលាកពោះវៀនធំ (Bleeding from the colon) ដែលក្នុងនោះមានមូលហេតុចម្បងៗដូចជា : ដុំសាច់មហារីក (Colon cancer), ដុំសាច់ Polyp (Colonic polyp bleeding), ដំបៅពោះវៀនធំ (Colonic ulcer), ដំបៅពោះវៀនតូច (Typhoid Fever or other infection causes to the bowel part), ការហូរឈាមដែលបណ្តាលមកពី Colonic Diverticula ។ ល។

ដូច្នេះហើយទើបការដែលបន្ទោរបង់លាមកមានឈាមក្រហមនេះសម្រាប់ក្រុមវេជ្ជបណ្ឌិតឯកទេសផ្នែកជម្ងឺក្រពះ ពោះវៀន ថ្លើម និង ឫសដូងបាត យើងតែងតែមានការប្រុងប្រយ័ត្នជាប់ជានិច្ច ហើយពេលខ្លះតម្រូវអោយមានការពិនិត្យ និង ធ្វើរោគវិនិច្ឆ័យអំពីមូលហេតុនៃការធ្លាក់ឈាមនេះអោយបានច្បាស់លាស់បំផុតដោយការពិនិត្យឆ្លុះសុងពោះវៀនធំ (Total colonoscopy) ដើម្បីរកមូលហេតុពិត និង បែងចែកថាការធ្លាក់ឈាមនេះមកពីពោះវៀនធំ ឬ បញ្ហារបាតដូចបានបកស្រាយនៅខាងលើពីព្រោះថា ត្រឹមតែការពិនិ្យមើលឫសដូងបាត គឺយើងមិនអាចដឹងអំពីបញ្ហារពោះវៀនធំនេះឡើយ ហើយម្យ៉ាងមួយទៀតបើទោះជាមានជម្ងឺឫសដូងបាតក៏នៅតែមិនប្រាកដដែរថាឈាមនោះមកពីផ្នែកខាងក្រោម ឬ មកពីពោះវៀនធំនោះទេ ។

* ចំពោះការបន្ទោរបង់មានឈាមដែលតម្រូវអោយធ្វើការឆ្លុះពិនិត្យពោះវៀនធំនេះគឺមានកក្តា និង រោគសញ្ញារួមផ្សំដូចជា :
– អាយុលើសពី ៤៥ឆ្នាំឡើងទៅ (old age)
– បាត់បង់គ្រាប់ឈាមក្រហមច្រើន (Hb < 9g/l)
– មានអការ:ឈឺពោះរាំរៃ (Chronic abdominal pain)
– មានការស្រកទម្ងន់លឿន ឬ ខុសប្លែកពីធម្មតា (Weight lost or alteration)
– ក្រោយការពិនិត្យរាង្គកាយរបស់វេជ្ជបណ្ឌិត រកឃើញ ឬ ស្ទាបប៉ះដុំក្នុងពោះ (after physical examination)
– មានប្រវត្តិគ្រួសារដែលមានបញ្ហារដុំសាច់កាច ឬ មហារីក (Family history of any cancer).

ជាសារដាស់តឿនចុងក្រោយជូនដល់បងប្អូនប្រជាជនយើងទាំងអស់គ្នាពីក្រុមវេជ្ជបណ្ឌិតឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែតចំពោះបញ្ហារនៃការបន្ទោបង់មកមានឈាមក្រហម សូមអោយមានការប្រុងប្រយ័ត្នអោយបានខ្ពស់ និង មិនត្រូវភ័យខ្លាចក្នុងការធ្វើការពិនិត្យឆ្លុះពោះវៀនធំដើម្បីរកមូលហេតុ និង រោគវិនិច្ឆ័យនៃជម្ងឺអោយបានច្បាស់លាស់ ក្នុងគោលបំណង់ជៀសវាងភាពធ្ងន់ធ្ងរ ព្រមទាំងធ្វើការព្យាបាលបានចំគោលដៅ និង ទាន់ពេលវេលាផងដែរ៕

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត

អត្ថបទដែលជាប់ទាក់ទង