សម្ដេចធិបតី៖ គ្រប់ក្រសួងស្ថាប័នត្រូវធានាថា មួយឆ្នាំគឺរួមគ្នាចុះអធិការកិច្ច តែមួយដងគត់ នៅតាមរោងចក្រ-សហគ្រាស
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើលឡើងថា គ្រប់ក្រសួងស្ថាប័នត្រូវធានាថា មួយឆ្នាំគឺរួមគ្នាចុះអធិការកិច្ច តែមួយដងគត់ នូវគោលដៅតែមួយ លើកលែងតែមានបណ្តឹងពី បងប្អូនកម្មករនិយោជិតផ្ទាល់ ឬមានឧបទ្ទវហេតុណាមួយកើតឡើង ។
ក្នុងឱកាសអញ្ជើញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែក ឯកជន លើកទី១៩ នាថ្ងៃទី១៣ វិច្ឆិកានេះ សម្តេចធិបតី បានណែនាំឱ្យក្រសួងការងារ ពង្រឹងការងារអធិការកិច្ចអន្តរក្រសួង តាមការសម្រេចរបស់វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ នៅខែមីនា ឆ្នាំ២០១៩កន្លងមក។
សម្តេចសង្កត់ធ្ងន់ថា «គ្រប់ក្រសួងស្ថាប័នត្រូវធានាថា មួយឆ្នាំគឺរួមគ្នាចុះអធិការកិច្ច តែមួយដងគត់ នូវគោលដៅតែមួយ លើកលែងតែមានបណ្តឹងពីបងប្អូនកម្មករនិយោជិតផ្ទាល់ ឬមានឧបទ្ទវហេតុណាមួយកើតឡើង នេះគឺសូមធ្វើតាមគោលការណ៍ ធ្វើអធិការកិច្ចមួយដង ក្នុងមួយឆ្នាំ អីចឹងសូមឱ្យក្រសួងជំរុញកិច្ចការងារនេះ។
សម្តេចបន្ថែមថា គ្រប់ក្រសួងស្ថាប័នដែលស្ថិត ក្នុងយន្តការអធិការកិច្ចអន្តរក្រសួង ត្រូវមានយន្តការទទួលបណ្តឹងពីវិស័យឯកជន ដើម្បីទប់ស្កាត់ការចុះឆ្លៀតធ្វើអធិការកិច្ច ដោយឡែករបស់ក្រុមការងារណាមួយ ៕