**រុស្ស៉ី នឹងបញ្ឈប់ការចែកចាយឧស្ម័ន ដល់ប្រទេសអូទ្រីសកាត់តាមអ៊ុយក្រែន ចាប់ពីថ្ងៃសៅរ៍នេះ**សង្ឃ ​គ្រហស្ថ ៧អង្គ/នាក់ ត្រូវបានពលរដ្ឋនិងនគរបាល ចុះឡោ​មព័ទ្ធចាប់បាន ​ក្រោយនាំគ្នាផឹកស្រា ចា​ក់ភ្លេងកំសាន្ដ ក្នុងព្រៃ​កណ្ដាលយប់**អាជ្ញាធរជាតិអប្សរា អំពាវនាវដល់ភ្ញៀវទេសចរចូលរួមថែរក្សាបរិស្ថាន**អំណរគុណ និងការលើកទឹកចិត្តដល់ក្រុមការងារគិលានសង្រ្គោះ៖ «ការលះបង់ នៅពីក្រោយការសប្បាយរីករាយ នាឱកាសពិធីបុណ្យអុំទូក»**រដ្ឋមន្ត្រី ហង់ជួន ណារ៉ុន សង្ឃឹមថា កិច្ចសហការ និងផ្លាស់ប្តូរធនធានមនុស្សក្នុងវិស័យអប់រំកម្ពុជា-ចិន កាន់តែសម្បូរបែប និងរឹងមាំបន្ថែមទៀត**អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន ខែ្មរ ប៊ែវើរីជីស**ឯកឧត្តម វង្សី វិស្សុត ផ្តាំផ្ញើដល់កីឡាករទាំងអស់ សូមប្រកាន់ខ្ជាប់នូវវិន័យ សាមគ្គីភាព ភាពថ្លៃថ្នូរ និងរក្សាសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ ដើម្បីដណ្តើមជ័យជំនះ**ឯកឧត្តម គង់ ភោគ អញ្ជើញចូលរួមកិច្ចប្រជុំវេទិកាលម្ហសមុទ្រក្នុងតំបន់អាស៊ានលើកទី១៤ និងវេទិកាលម្ហសមុទ្រក្នុងតំបន់អាស៊ានជាមួយដៃគូសន្ទនាអាស៊ានលើកទី១២ នៅទីក្រុងវៀងចន្ទន៍**ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ ជួបសំណេះសំណាល ជាមួយកងកម្លាំងប្រដាប់អាវុធទាំង៣ ក្នុងខេត្តពោធិ៍សាត់ ដែលមានសម្ព័ន្ធមេត្រីភាព ចំនួន៨២១នាក់**អ៊ីស្រាអែល បង្កើនការវាយប្រហារលើរដ្ឋធានី Damascus របស់ស៊ីរី ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់**អឺរ៉ុប បែងចែកទឹកប្រាក់ ៣០០លានអឺរ៉ូ សម្រាប់គម្រោងលទ្ធកម្មការពារជាតិ ក្នុងចំណោមរដ្ឋជាសមាជិក**ក្រុមហ៊ុន Ford ត្រូវបានផាកពិន័យជាប្រាក់ ១៦៥លានដុល្លារ ជុំវិញការពន្យាពេលប្រមូលរថយន្តដែលមានបញ្ហាកាមេរ៉ាមើលក្រោយ**ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ ចំនួន២គ្រួសារ នៅសង្កាត់អូចារ ទទួលបានអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាត់ដំបង**សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចុះពិនិត្យមើលការដ្ឋានសាងសង់អគារសិក្សាថ្មី មានរចនាបថខ្មែរ**ក្រុមហាម៉ាស់ ត្រៀមខ្លួនរួចរាល់ សម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សា និងអំពាវនាវឱ្យលោក ត្រាំ ដាក់សម្ពាធលើអ៊ីស្រាអែលឱ្យបញ្ចប់សង្រ្គាម**ក្រុមហ៊ុនផលិតអាវុធរបស់ចិន នឹងចូលរួមពិព័រណ៍អាវុធ នៅវៀតណាម នាខែក្រោយនេះ**រដ្ឋបាលខេត្តកំពត ជូនដំណឹងស្តីពីការរៀបចំបាញ់កាំជ្រួច ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤**អភិបាលខេត្តតាកែវ អំពាវនាវបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាមរតកវប្បធម៌ ប្រពៃណីទំនៀមទំលាប់ខ្មែរ នៃពិធីបុណ្យសំពះព្រះខែ និងអកអំបុក ឲ្យបានគង់វង្ស**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូក្រសួងធនធានទឹក ទស្សនកិច្ចនៅក្នុងភូមិសាស្ដ្រខេត្ត Mie ប្រទេសជប៉ុន**អភិបាលខេត្តស្ទឹងត្រែង ថ្លែងអំណរគុណពលរដ្ឋ ដែលបានចូលរួមពិធីសំពះព្រះខែ អកអំបុក និងសម្រក់ទៀនជ័យ ដើម្បីផ្សងប្រផ្នូលទឹកភ្លៀងសម្រាប់ក្រុងស្រុកទាំង៦

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំស្តីពីការសិក្សាបឋមពីផលប៉ះពាល់ និងការខូចខាតដោយទឹកជំនន់លើហេដ្ឋារចនាសម្ព័ន្ធការងារទឹក ក្នុងឆ្នាំ២០២៣

ភ្នំពេញ៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នារសៀលថ្ងៃចន្ទ ១កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការសិក្សាបឋមពីផលប៉ះពាល់ និងការខូចខាតដោយទឹកជំនន់លើហេដ្ឋារចនាសម្ព័ន្ធការងារទឹកឆ្នាំ២០២៣ និងស្វែងរកដំណោះស្រាយបន្ទាន់ជំនន់ស្ទឹងព្រែកត្នោត ដោយមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។

សូមជម្រាបថា កិច្ចប្រជុំបានផ្តោតការពិភាក្សាលើ ៣ ចំណុចគឺ៖ ទី១.តំបន់លិចទឹកដោយកត្តាធម្មជាតិជាប្រចាំ, ទី២.តំបន់លិចទឹកដែលអាចកាត់បន្ថយតាមរយ:ការស្តារនិងសាងសង់ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ និងទី៣.តំបន់លិចទឹកដែលបណ្តាលមកពីការអភិវឌ្ឍ និងផែនការយុទ្ធសាស្រ្តក្នុងការដោះស្រាយ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ឱ្យដឹងថា ជំនន់ទឹកទន្លេ និងជំនន់ទឹកភ្លៀងឆ្នាំ២០២៣ បានបណ្តាលឱ្យខេត្តចំនួន១៤ ទទួលរងនូវផលប៉ះពាល់ និងខូចខាតហេដ្ឋារចនាសម័្ពន្ធការងារទឹក ក្នុងនោះខេត្តចំនួន១១ បានធ្វើការវាយតម្លៃពីការខូចខាតប្រព័ន្ធធារាសាស្រ្ត និងការបាក់ស្រុតច្រាំងទន្លេឬស្ទឹង។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ហេដ្ឋារចនាសម្ព័ន្ធការងារទឹក និងប្រព័ន្ធធារាសាស្រ្តសំខាន់ៗក្នុងអាងស្ទឹង ដូចជា អាងស្តុកទឹកតាសាល អាងស្តុកទឹកពាមល្វា-អូរតោង ទ្វារទឹករលាំងជ្រៃ អាងស្តុកទឹកអូរកូនត្រុំ សំណង់ទ្វារទឹកមេ ៧មករា បានដើរតួយ៉ាងសំខាន់ក្នុងការស្តុកទឹក ការគ្រប់គ្រង និងការបង្វែរទឹកពីស្ទឹងព្រែកត្នោត ដែលតែងតែយាយីភាគខាងត្បូងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។

ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំអង្គប្រជុំឱ្យពិភាក្សា និងចាត់វិធានការដោះស្រាយកាត់បន្ថយគ្រោះទឹកជំនន់នៅតាមមូលដ្ឋានជាក់ស្តែងដោយឈរលើទិដ្ឋភាពចំនួនបី ទិដ្ឋភាពច្បាប់ ទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពសេដ្ឋកិច្ចសង្គម។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយមត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធគ្រប់ផ្នែក និងអាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់អនុវត្តការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីធានានូវសន្តិសុខនិងសុវត្ថិភាពទឹកជូនប្រជាពលរដ្ឋ ជាពិសេស នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ៕

អត្ថបទដែលជាប់ទាក់ទង