**កម្ពុជា​-​ឥណ្ឌូណេស៊ី​ មានសក្ដានុពលជាច្រេីន​ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក **ប្រធានសភាតំណាងរាស្ត្រហ្វីលីពីន កោតសរសេីរពីភាពរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី**ប្រធានអង្គការ IDC-CDI កោតសរសើរកម្ពុជា ដែលសម្រេចបាននូវសន្តិភាព និងឯកភាពជាតិ**រដ្ឋមន្ត្រីក្រសួងការងារ សង្ឃឹមថា ក្រុមហ៊ុនជប៉ុនជាសមាជិកសមាគម JCA នឹងជួយផ្សព្វផ្សាយបន្តពីឱកាសវិនិយោគទៅកាន់បណ្តាក្រុមហ៊ុនជប៉ុនផ្សេងៗទៀត ដើម្បីស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ស សុខា ផ្ញើសារលិខិតសរសើរ និងថ្លែងអំណរគុណជូន គណៈបញ្ជាការឯកភាព នៃរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ បានសហការចូលរួមថែរក្សាសន្តិសុខ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាទិញ-លក់ផ្ទះក្នុងបុរីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីជលផល**ស្នងការនគរបាលខេត្តកំពង់ធំ ដាក់ចេញទិសដៅ ៥ចំណុច ដល់មន្ត្រីក្រោមឱវាទ បន្តអនុវត្តដើម្បីពង្រឹងសន្តិសុខតាមមូលដ្ឋាន**ស្នងការនគរបាលខេត្តកែប បើកកិច្ចប្រជុំបូកសរុប សភាពការណ៍លទ្ធផលការងារ ខែវិច្ឆិកា និងលើកទិសដៅអនុវត្តការងារខែធ្នូ**ឯកឧត្ដម តាន់ ហ្សង់ហ្វ្រង់ស័រ៖ ការទូតសេដ្ឋកិច្ច គឺជាសកម្មភាពស្នូលលេចធ្លោរជាងគេ នៅក្រៅប្រទេសរបស់រាជរដ្ឋាភិបាល**អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) ចេញសេចក្តីថ្លែងការណ៍ក្រុងសៀមរាប | ការរួមផ្សំគ្នាផ្នែកនយោបាយ ក្នុងការកសាងសន្តិភាពនៅក្រោមធម្មនុញ្ញសន្តិភាពសកល៖ សម្រាប់មនុស្សជាតិ និងភពផែនដី**ឯកឧត្ដម ប៉ែន បូណា៖ បច្ចុប្បន្ននេះ កម្ពុជាមិនមានការបែកជាតិដូចការលើកឡើងរបស់ក្រុមអ្នកប្រឆាំងជ្រុលនិយមនោះទេ**អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំវេទិកាសារព័ត៌មានលើកទី៥ ស្តីពី «សន្តិភាពជាគ្រឹះទ្រទ្រង់ដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០»**លទ្ធផលនៃការចាប់ឆ្នោតកំណត់យកលេខរៀងគណបក្សនយោបាយសម្រាប់ដាក់លើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥**បទវិភាគ៖បទពិសោធន៍និងការបំផុសគំនិត៧ចំណុចបានតម្រង់ទិសដៅយ៉ាងច្បាស់លាស់សម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិក**ឯកឧត្តម កែប ជុតិមា ដឹកនាំសមាជិក ចុះពិនិត្យសិក្សាការងារសន្តិសុខ សម្រាប់រៀបចំសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព**លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញទៅដល់ទីក្រុង Rio de Janeiro(រីយ៉ូដឺហ្សាណេរ៉ូ) ដើម្បីចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសG20 លើកទី ១៩ និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប្រេស៊ីល**សមាជិក APEC អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការពហុភាគីប្រកបដោយប្រសិទ្ធភាព**តួកគី​បាន​រារាំង​ប្រធានាធិបតី​អ៊ីស្រាអែល​មិន​ឲ្យ​ចូលរួមក្នុងកិច្ចប្រជុំកំពូល COP29 នៅទីក្រុងបាគូ**លោក Zelensky គាំទ្រ​ការ​លើក​ឡើង​នៃ​ការ​រឹត​បន្តឹង​របស់​អាមេរិក​លើ​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ

សម្តេចធិបតី៖ គោលដៅរបស់រាជរដ្ឋាភិបាលគ្រប់ជំនាន់ គឺធ្វើម្ដេចឲ្យពលរដ្ឋខ្មែរ កាន់តែរឹងមាំ ឈ្លៀសវៃ និងសមត្ថភាពកាន់តែខ្ពស់ ដើម្បីជំរុញប្រទេសយើង កាន់តែលឿន

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា គោលដៅរបស់រាជរដ្ឋាភិបាលគ្រប់ជំនាន់ គឺថាធ្វើម្ដេចឲ្យប្រជាពលរដ្ឋខ្មែរ ពីមួយជំនាន់ទៅមួយជំនាន់ កាន់តែល្អប្រសើរ កាន់តែមានឱកាស កាន់តែរឹងមាំ និងកាន់តែឈ្លៀសវៃ និងសមត្ថភាពកាន់តែខ្ពស់ ដើម្បីជំរុញប្រទេសយើង កាន់តែលឿន

ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឲ្យអនុវត្តន៍ជាផ្លូវការ កម្មវិធីនយោបាយចំនួនពីរ ក្នុងវិស័យការងារ ដើម្បីជាឧត្តមប្រយោជន៍ សម្រាប់កម្មករ និយោជិត នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «គោលដៅរបស់រាជរដ្ឋាភិបាលគ្រប់ជំនាន់ គឺថាធ្វើម្ដេចឲ្យប្រជាពលរដ្ឋខ្មែរ ពីមួយជំនាន់ទៅមួយជំនាន់ កាន់តែល្អប្រសើរ កាន់តែមានឱកាស កាន់តែរឹងមាំ និងកាន់តែឈ្លៀសវៃ និងសមត្ថភាពកាន់តែខ្ពស់ ដើម្បីជំរុញប្រទេសយើង កាន់តែលឿន»។

សម្តេចធិបតីថ្លែងថា កម្ពុជារងគ្រោះ ដោយសារសង្គ្រាមគ្មានឱកាស ប៉ុន្ដែជំនាន់បច្ចុប្បន្នមានឱកាស ដែលយើងកសាងមូលដ្ឋាន ប៉ុន្ដែអ្វីដែលសំខាន់ គឺត្រូវជំរុញឲ្យជំនាន់កូនចៅយើង កាន់តែរឹងមាំ ដោយគិតគូរសុខភាព និងគិតគូរពីចំណេះដឹងសមត្ថភាព និងឱកាស ដើម្បីអាចរកការងារ និងធានានូវសមត្ថភាព។

សម្តេចធិបតីមានប្រសាសន៍ថា តាមរយៈកម្មវិធីសមធម៌សុខាភិបាល និងការដាក់ឲ្យអនុវត្តន៍កម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព នឹងពង្រីកវិសាលភាពអ្នកទទួលបាន ការគាំពារផ្នែកសុខភាពរហូតដល់ទៅប្រមាណ ៩លាននាក់។

សម្តេចធិបតីគូសបញ្ជាក់ថា អ្វីដែលជាក្ដីសង្ឃឹម របស់បងប្អូននិយោជិត ដែលកំពុងខិតខំធ្វើការចំពោះមុខនេះ គឺអាចទ្រទ្រង់ជីវភាពគ្រួសារ ក៏ដូចជាខ្លួនឯង ក៏ប៉ុន្ដែការផ្ដល់ក្ដីសង្ឃឹម និងអនាគតភ្លឺស្វាងកូនចៅ ដែលជាក្ដីប្រាថ្នារបស់បងប្អូន។ សម្តេចថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ទៅលើសុខុមាលភាព របស់ប្រជាពលរដ្ឋតាំងពីមុនពេលកើត រហូតដល់ពេលកើត ៕

អត្ថបទដែលជាប់ទាក់ទង