**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

រដ្ឋមន្ត្រី ថោ ជេដ្ឋា ណែនាំឲ្យមន្ត្រីក្រោមឱវាទពិភាក្សា និងចាត់វិធានការដោះស្រាយ កាត់បន្ថយគ្រោះទឹកជំនន់ នៅតាមមូលដ្ឋានជាក់ស្តែង ដោយឈរលើទិដ្ឋភាព៣

ភ្នំពេញ៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការសិក្សាបឋមពីផលប៉ះពាល់ និងការខូចខាតដោយទឹកជំនន់លើហេដ្ឋារចនាសម្ព័ន្ធការងារទឹកឆ្នាំ២០២៣ និងស្វែងរកដំណោះស្រាយបន្ទាន់ជំនន់ស្ទឹងព្រែកត្នោត ដោយមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។

សូមជម្រាបថា កិច្ចប្រជុំបានផ្តោតការពិភាក្សាលើបីចំណុច គឺ ទី១)តំបន់លិចទឹកដោយកត្តាធម្មជាតិជាប្រចាំ ទី២)តំបន់លិចទឹកដែលអាចកាត់បន្ថយតាមរយ:ការស្តារនិងសាងសង់ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ និងទី៣)តំបន់លិចទឹកដែលបណ្តាលមកពីការអភិវឌ្ឍ និងផែនការយុទ្ធសាស្រ្តក្នុងការដោះស្រាយ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ឱ្យដឹងថា ជំនន់ទឹកទន្លេ និងជំនន់ទឹកភ្លៀងឆ្នាំ២០២៣ បានបណ្តាលឱ្យខេត្តចំនួន១៤ ទទួលរងនូវផលប៉ះពាល់ និងខូចខាតហេដ្ឋារចនាសម័្ពន្ធការងារទឹក ក្នុងនោះខេត្តចំនួន១១ បានធ្វើការវាយតម្លៃពីការខូចខាតប្រព័ន្ធធារាសាស្រ្ត និងការបាក់ស្រុតច្រាំងទន្លេឬស្ទឹង។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ហេដ្ឋារចនាសម្ព័ន្ធការងារទឹក និងប្រព័ន្ធធារាសាស្រ្តសំខាន់ៗក្នុងអាងស្ទឹង ដូចជា អាងស្តុកទឹកតាសាល អាងស្តុកទឹកពាមល្វា-អូរតោង ទ្វារទឹករលាំងជ្រៃ អាងស្តុកទឹកអូរកូនត្រុំ សំណង់ទ្វារទឹកមេ ៧មករា បានដើរតួយ៉ាងសំខាន់ក្នុងការស្តុកទឹក ការគ្រប់គ្រង និងការបង្វែរទឹកពីស្ទឹងព្រែកត្នោត ដែលតែងតែយាយីភាគខាងត្បូងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។

ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំអង្គប្រជុំឱ្យពិភាក្សា និងចាត់វិធានការដោះស្រាយកាត់បន្ថយគ្រោះទឹកជំនន់នៅតាមមូលដ្ឋានជាក់ស្តែងដោយឈរលើទិដ្ឋភាពចំនួនបី ទិដ្ឋភាពច្បាប់ ទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពសេដ្ឋកិច្ចសង្គម។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយមត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធគ្រប់ផ្នែក និងអាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់អនុវត្តការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីធានានូវសន្តិសុខនិងសុវត្ថិភាពទឹកជូនប្រជាពលរដ្ឋ ជាពិសេស នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល៕

អត្ថបទដែលជាប់ទាក់ទង