ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា អនុញ្ញាតឱ្យ ក្រុមការងារព័ត៌មាន របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលជួបពិភាក្សាលើកិច្ចសហការការងារ ក្នុងការផ្សព្វផ្សាយសមិទ្ធផល របស់រាជរដ្ឋាភិបាល
ភ្នំពេញ៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យ ក្រុមការងារព័ត៌មាន និងបណ្តាញសង្គមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំដោយ ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ ចូលជួបពិភាក្សាលើកិច្ចសហការការងារ ក្នុងការផ្សព្វផ្សាយសមិទ្ធផល របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ ជាពិសេសក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។ ជំនួបនេះមានការអញ្ជើញចូលរួមផងដែរពីសំណាក់ លោកជំទាវ ឯកឧត្តម ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប ៕