សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាលើកទី៦
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ បានអញ្ជើញចូលរួមក្នុងមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាលើកទី៦ ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
មហាសន្និបាតនេះ មានការអញ្ជើញចូលរួមពី ប្រធានគណៈកម្មាធិការរណសិរ្សក្រសួង-សាប័ន, រាជធានី-ខេត្ត គណៈអចិន្ត្រៃយ៍ ភ្ញៀវកិត្តិយសជាតិជាច្រើនទៀតផងដែរ ៕