**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ក្រសួងការងារ៖ មុខជំនាញចំនួន ៣៨មុខ ដែលនឹងបណ្តុះបណ្តាលដល់យុវជនមកពីគ្រួសារក្រីក្រ ជាជំនាញដែលទីផ្សារកំពុងត្រូវការ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំណត់វិស័យ និងមុខជំនាញសម្រាប់ជំហានដំបូងចំនួន ៣៨មុខជំនាញ នៅក្នុងវិស័យអាទិភាពចំនួន ១០ សម្រាប់ការរៀនមិនគិតថ្លៃ ក្នុង«កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» ដោយវិស័យអាទិភាព​ទាំង១០នោះ គឺត្រូវបានកំណត់តាមរយៈការសិក្សាលើស្ថានភាពសេដ្ឋកិច្ច តាមវិស័យនិងអនុវិស័យ, ការសិក្សាទីផ្សារការងារផ្អែកលើចំនួនរោងចក្រ សហគ្រាស និងកម្មករនិយោ​ជិត, និងគោលនយោបាយអាទិភាព ឬយុទ្ធសាស្ត្រនយោបាយនានា។ នេះបើតាមការថ្លែងបញ្ជាក់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ នៅក្នុងពិធីប្រកាស​ដាក់ឱ្យអនុវត្តជាផ្លូវការ «របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់ បុគ្គ​ល​​ស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស.» និង «កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ និងរ៉េស៊ីដង់ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣​នេះ។

ឯកឧត្តម ហេង សួរ បានបង្ហាញថា វិស័យអាទិភាពទាំង១០នោះ រួមមាន សំណង់, អគ្គិសនី និងថាមពល, អេឡិចត្រូនិក, បរិក្ខារត្រជាក់និងកម្ដៅ, កម្មន្តសាល, មេកានិកទូទៅ/មេកានិករថយន្ត, ទេសចរណ៍, សេវាកម្ម, កសិកម្ម និង​កសិ-​​ឧស្សាហកម្ម, និង ធុរកិច្ចនិងព័ត៌មានវិទ្យា។ ដោយ​ឡែក ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ​​ដូនតា ត្រូវបានរៀបចំ និងអនុវត្តដោយក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ក្នុងគោលបំណងអភិរក្សចំណេះដឹង​ និងជំនាញដូនតាឱ្យបានគង់វង្ស និងអភិវឌ្ឍ “ឧស្សា​ហ​កម្មវប្បធម៌ និងច្នៃប្រតិដ្ឋបង្កើតថ្មី”។

ឯកឧត្តម ហេង សួរ ក៏បានគូសបញ្ជាក់ដែរថា ជោគជ័យនៃកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ គឺមិនមែនរាប់ត្រឹមពេលដែលយុវជន ជាគោលដៅបានមកចុះឈ្មោះរៀន មិនត្រឹមតែវគ្គបណ្តុះបណ្តាលបានដំណើរការ ហើយ​ក៏​មិន​ត្រឹមតែពេលយុវជនបានបញ្ចប់ការបណ្តុះបណ្តាលនោះទេ។ ជោគជ័យពិតប្រាកដគឺត្រូវសម្រេចឱ្យបាននូវបាវចនា ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី គឺត្រូវធ្វើយ៉ាងម៉េចឱ្យយុវជនយើងបានចូលរៀន រៀនឱ្យចប់ រៀនឱ្យចេះ និងឱ្យមានការងារធ្វើ ឬសង្ខេបដោយសាមញ្ញគឺ «រៀនឱ្យចប់ ឱ្យចេះ ឱ្យមាន​ការងារ»។

ដូចនេះ ដើម្បីឱ្យកម្មវិធីបណ្តុះបណ្តាលនេះ ដំណើរទៅប្រកបដោយភាពជោគជ័យ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយស្ថាប័ន និងដៃគូពាក់ព័ន្ធ​ដោយបានរៀបចំ និងធ្វើបច្ចុប្បន្នភាពកញ្ចប់សិក្សាផ្អែកលើសមត្ថភាព សម្រាប់ការបណ្ដុះបណ្ដា​ល ដោយបានកំណត់ជាស្តង់ដានូវជំនាញនីមួយៗ គឺមានចាប់ពី៥ ទៅ ៦ម៉ូឌុល ហើយក្នុងម៉ូឌុលនីមួយៗ គឺត្រូវមានម៉ោងរៀនយ៉ាងតិច ៦៣០ម៉ោង រួមទាំងទ្រឹស្តី ការអនុវត្តនៅរោងជាង និងការចុះកម្មសិក្សានៅតាមវិស័យឯកជន។ ម៉ូឌុលទី១ អំពីជំនាញទន់ ត្រូវបានបញ្ចូលទៅគ្រប់ជំនាញទាំងអស់ ដោយផ្តោតលើការធ្វើការងារ​​ជាក្រុម, សុវត្ថិភាពនិងសុខភាព​ការងារ(OSH), KAIZEN (5S), ការរៀបចំបែងចែកអាទិភាពការងារ និងការគ្រប់គ្រងពេលវេលា, ការប្រាស្រ័យទាក់ទងនៅកន្លែងការងារ, សហគ្រិនភាព, មូលដ្ឋាន​ជំនាញបៃតង, មូលដ្ឋានច្បាប់ស្តីពីការងារ និងចរណៈវិជ្ជា, ព្រមទាំងមានការគោរពទង់ជាតិជារៀងរាល់ម៉ោង ៧ព្រឹក និងការហាត់កីឡាចំនួន ៣០នាទី មុននឹងចាប់ផ្តើមចូលរៀននៅម៉ោង ៨ព្រឹកផងដែរ។ ទន្ទឹមនេះ កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ក៏មានសម្រាប់ការសិក្សាវេនយប់​ និងវេនចុងសប្តាហ៍ថ្ងៃសៅរ៍-អាទិត្យ ដែលអាចផ្តល់ជម្រើ​ស និងភាពបត់បែនបន្ថែមលើវេនធម្មតាដល់ក្រុមគោលដៅអាចចូលរៀនបាន ដោយឆ្លើយតបតាមតម្រូវការការងារនៅភូមិសាស្ត្រមូលដ្ឋានទៀតផង។

ឯកឧត្តម ហេង សួរ បានបញ្ជាក់ទៀតថា មិនត្រឹមតែការសិក្សាទ្រឹស្តីនៅសាលានោះទេ ប៉ុន្តែក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានចុះអនុស្សរណៈនៃការយោគយល់(MOU) ជាមួយសភាពាណិជ្ជកម្ម និងសមាគមនិយោជកតាមវិស័យនានាចំនួន ១៧ ដើម្បីផ្តល់ឱកាសហាត់ការ និងកម្មសិក្សាដល់សិស្សដែលនឹងចុះឈ្មោះរៀនកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលនឹងអនុញ្ញាតឱ្យយុវជនជាគោលដៅអាចផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែងនៅកន្លែងធ្វើការ និងធានាថាសិស្សមានសមត្ថភាពអាចធ្វើការងារបានពិតប្រាកដក្រោយ​ពេលបញ្ចប់វគ្គបណ្តុះបណ្តាល៕

អត្ថបទដែលជាប់ទាក់ទង