**លោកXi Jinpingប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចប្រជុំកំពូលG20លើកទី ១៩ ព្រមនិងថ្លែងសុន្ទរកថាគន្លឹះ**តួនាទីចិន ក្នុងយន្តការនៃកិច្ចប្រជុំ G20**ក្រុមប្រឹក្សាខេត្តស្វាយរៀង រៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅស្រុករមាសហែក**ស្អែកនេះ រដ្ឋសភា នឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដល់ឯកឧត្តម ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា**អាឡឺម៉ង់នឹងបញ្ជូនយន្តហោះគ្មានមនុស្សបើកដែលគ្រប់គ្រងដោយ AI ទៅកាន់អ៊ុយក្រែន**EU បញ្ជាក់ថា​ទីក្រុងវ៉ាស៊ីនតោនបានដកការរឹតបន្តឹងលើការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយដែលអាមេរិកផ្គត់ផ្គង់ទៅឲ្យអ៊ុយក្រែន**ប្រធានាធិបតី Abkhazia ប្រកាសលាលែងពីតំណែង ចំពេលមានរលកនៃភាពចលាចលប្រឆាំងរដ្ឋាភិបាល**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកថវិកាស្បៀងអាហារ ប្រេងឥន្ធនៈ ជាអំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនអ្នកបើកបរកាណូត និងបើកបររថយន្តគិលានសង្គ្រោះនៅស្រុកសណ្ដាន់**កម្ពុជា ស្វាគមន៍ និងរីករាយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យស្រូវអង្ករជាមួយគុយបា**អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលចម្លាក់ក្បាលមករ**រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាស្តីពីលក្ខខណ្ឌតម្រូវសម្រាប់នាំចេញសំបុកត្រចៀកកាំ ពីកម្ពុជាទៅចិន**លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក សុង លី ជួបពិភាក្សាការងារជាមួយអនុប្រធាននាយកដ្ឋានតម្រួតព្រហ្មទណ្ឌ នៃក្រសួងនគរបាលវៀតណាម**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា កំណត់បន្តសម័យប្រជុំលើកទី៣ នីតិកាលទី៧ នៅថ្ងៃទី២០ ខែវិច្ឆិកា ស្អែកនេះ**កម្ពុជា-ចិន ពិភាក្សាការងារលើគម្រោងព្រែកជីកហ្វូណនតេជោ និងការងារផ្លូវដែកនៅកម្ពុជា**រដ្ឋបាលខេត្តបាត់ដំបង និងទីក្រុងស៊ុងដុង-ហ្គូនៃសាធារណរដ្ឋកូរ៉េ ចុះហត្ថលេខាលើគំនិតផ្ដួចផ្ដើមស្ដីពីកិច្ចសហប្រតិបត្តិការមិត្តភាព**ឆៀកចល័តនៅខេត្តពោធិ៍សាត់ ឧត្តរមានជ័យ ត្បូងឃ្មុំ កែប កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២២ វិច្ឆិកា**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ចំនួន ២០កន្លែង សិក្សានៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិន

អំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបានប្រគល់ជូនពលរដ្ឋ ដែលត្រូវដើមឈើរលំសង្តត់ផ្ទះ និង​ក្រុម​គ្រួសារ​សព​ ពលរដ្ឋ​ទីទ័ល​ក្រ​ នៅស្រុកស្ទោង

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំសហការី រួមជាមួយ អាជ្ញាធរដែនដី នាំយកគ្រឿងឈើស័ង្កសី សម្ភារៈសម្រាប់សាងសង់ផ្ទះ​ និងស្បៀង អាហារ គ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួនឧបត្ថម្ភជូនក្រុមគ្រួសារសពប្រជាពលរដ្ឋក្រីក្រ ដែលជាអំណោយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅប្រគល់ជូនប្រជាពលរដ្ឋឈ្មោះ ណៃ ណាត់ ដែលត្រូវខ្យល់រលំបាក់ដើមឈើសង្កត់លើផ្ទះបណ្តាលឲ្យខូចខាតផ្ទះសំបែងទាំងស្រុង និងក្រុមគ្រួសារសពប្រជាពលរដ្ឋក្រីក្រំនួន​ពីរ​សព ដែលបានទទួលមរណភាព នៅពេលថ្មីៗកន្លងទៅនេះ នៅឃុំបន្ទាយស្ទោង​ ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​ ។

នៅក្នុងឱកាសសួរសុខទុក្ខនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្តាយចំពោះគ្រោះមហន្តរាយដែលបណ្តាលឲ្យឧ្យខូចខាតទ្រព្យសម្បត្តិ និងផ្ទះសំបែងរបស់ប្រជាពលរដ្ឋក្រីក្រនៅពេលនេះ។

ជាមួយនោះដែរក៏បានណែនាំដល់ប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នខ្ពស់ពេលមានខ្យល់ និងភ្លៀងធ្លាក់ ត្រូវរកកន្លែងមានសុវត្ថិភាព ព្រោះអាចមានគ្រោះថ្នាក់ជាយថាហេតុ ដូចជាផ្គររន្ទះបណ្ដាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតជាដើម ។ ក្នុងឱកាសចុះសាកសួរសុខទុក្ខនៅពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូន ក្រុមគ្រួសារលោក ណៃ ណាត់ នូវស័ង្កសីចំនួន៥០ សន្លឹក គ្រឿង ឈើនិង ថវិកាមួយ ចំនួន របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនគាត់នៅពេលនេះដើម្បីឲ្យក្រុមគ្រួសារគាត់ដំណើរការសាងសង់លំនៅឋានឡើងវិញ។

ដោយឡែក ក្នុងពេលជាមួយគ្នានេះ ផងដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានក្រុមការងាររបស់រដ្ឋាភិបាលថ្នាក់ខេត្ត ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​ និងសហការ រី ក៏បាននាំយកគ្រឿងឧបភោគបរិភោគរួមមានអង្ករ ចំនួន ១០០ គីឡូ ក្រាម មីជាតិចំនួន៤ កេស ត្រីខកំប៉ុង ចំនួន៤យួរ ទឹកត្រី ទឹកស៊ីអ៊ីវចំនួន ៤យួរ និងថវិកាមួយទៀត ចូលរួមឧបត្ថម្ភ ក្នុងពិធីបុណ្យសព ចំនួន ០២សព គឺសពលោក មឿន កំសាន្ត អាយុ៤៩ឆ្នាំ និងលោកយាយ ឡឹង ហន ភេទស្រី អាយុ៦៥ឆ្នាំ នៅភូមិពន្លាជ័យ ដែលមានជីវភាពរលំបាកខ្វះខាត ដែលបានទទួលមរណភាពដោយរោគាពាធកន្លងទៅនេះ ស្ថិតនៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ផងដែរ ។

លោក ណៃ ណាត់ និងក្រុមគ្រួសារសពទាំង2គ្រួសារ រួមជាមួយអាជ្ញាធរដែនដី ឃុំ ភូមិ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងឧត្តម​សេនីយ៍​ទោសោម​ ស៊ុន​ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការី ដែលបានជួយដោះស្រាយថវិកាសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ដើម្បីសម្រាលការលំបាក និងបានដំណើរការសាងសង់លំនៅឋានឡើងវិញនៅពេលនេះ និងសូមគោរពជូនពរសម្ដេច លោកជំទាវ និងក្រុមការងារទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងឡាយបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង