ខិតខំរួមគ្នាបន្ត «អច្ឆរិយៈនៃអាស៊ី-ប៉ាស៊ីហ្វិក» លោក Xi Jinping ប្រធានរដ្ឋចិនបានផ្តួចផ្តើមមាគ៌ាទាំងបីនេះ
តំបន់អាស៊ី-ប៉ាស៊ីហ្វិកធ្លាប់រងផលប៉ះពាល់យ៉ាងខ្លាំងពីឥទ្ធិពលនៃសង្គ្រាមនិងការប៉ះទង្គិចគ្នា គឺដោយសារបានរើបម្រះចេញពីស្រមោលខ្មៅនៃសង្គ្រាមត្រជាក់ហើយ ទើបចាប់ផ្តើមវិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សក្នុងការធ្វើទំនើបកម្ម បន្ទាប់មកទើបបង្កើតបានជា«អឆ្ឆរិយៈនៃអាស៊ី-ប៉ាស៊ីហ្វិក» ។ យូរឆ្នាំកន្លងទៅ តំបន់អាស៊ី-ប៉ាស៊ីហ្វិកបានប្រកាន់ខ្ជាប់ស្មារតីមហាគ្រួសារ ដូច្នេះទទួលបានសមិទ្ធផលល្អដែលទំហំសេដ្ឋកិច្ចលើសពី ៦០ % នៃទំហំសេដ្ឋកិច្ចសរុបពិភពលោក ទំហំពាណិជ្ជកម្មលើសពីពាក់កណ្តាលនៃទំហំសរុបពាណិជ្ជកម្មពិភពលោក។
តើត្រូវបន្ត «អច្ឆរិយៈនៃអាស៊ី-ប៉ាស៊ីហ្វិក» ដោយរបៀបណា? ចាប់ពីឆ្នាំ២០១៣មក ឆ្លៀតពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលAPEC លោក Xi Jinping ប្រធានរដ្ឋចិនបានផ្តួចផ្តើមជាច្រើនលើកថា ត្រូវពួតដៃគ្នាបង្កើតសហគមន៍រួមវាសនានៃអាស៊ី-ប៉ាស៊ីហ្វិក ដោយបានគូសបញ្ជាក់ថា៖ យើងត្រូវដើរតាមមាគ៌ាដែលអភិវឌ្ឍដោយសន្តិភាព មាគ៌ាដែលបើកទូលាយនិងបរិយាប័ន្ន និងមាគ៌ារីកចម្រើនរួមគ្នាដោយសុខដុមរមនា។
ក្នុងនាមជាតួអង្គសេដ្ឋកិច្ចសំខាន់នៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក ចិនបានបន្តរួមចំណែកសំខាន់ចំពោះ «មហាគ្រួសារនៃអាស៊ី-ប៉ាស៊ីហ្វិក» ៖ បានអនុវត្តប្រកបដោយគុណភាពខ្ពស់ នូវកិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយនិងវឌ្ឍនភាពអន្តរប៉ាស៊ីហ្វិក(CPTPP ) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចឌីជីថល (DEPA)។ «សេចក្តីប្រកាសមេដឹកនាំAPEC ឆ្នាំ២០២២» បានបង្ហាញពីគំនិតផ្តួចផ្តើមដែលរួមគ្នាកសាងសហគមន៍វាសនាអាស៊ីប៉ាស៊ីហ្វិក។ «ទស្សនៈវិស័យ Putrajaya ឆ្នាំ 2040នៃអង្គការAPEC »បានលើកឡើងថា ដល់ឆ្នាំ២០៤០នឹងបង្កើតសហគមន៍រួមវាសនាអាស៊ីប៉ាស៊ីហ្វិកបែបបើកទូលាយ បរិយាប័ន្ន ភាពច្នៃប្រឌិតថ្មី កម្លាំងរស់រវើក រឹងមាំនិងសន្តិភាព ដើម្បីសម្រេចបាននូវភាពរុងរឿងរួមគ្នារបស់ប្រជាជននិងកូនចៅជំនាន់ក្រោយនៃតំបន់អាស៊ីប៉ាស៊ីហ្វិក។ល។
«យើងមានភារកិច្ចបង្កើតនិងសម្រេចក្ដីសុបិនអាស៊ី-ប៉ាស៊ីហ្វិក ដើម្បីប្រជាជនក្នុងតំបន់។ក្ដី សុបិននេះគឺប្រជាជនមានជីវភាពធូរធា សុខសាន្ត កុមារធំលូតលាស់កាន់តែល្អប្រសើរ មានឱកាសការងារកាន់តែល្អ មានជីវភាពរស់នៅកាន់តែល្អបវរ។»
«ក្រុមគ្រួសារសុខដុមរមនា គ្រប់កិច្ចការនឹងសម្រេចជោគជ័យ ប្រទេសចិនជាសមាជិកមួយនៃមហាគ្រួសារអាស៊ី-ប៉ាស៊ីហ្វិក មានឆន្ទៈរួមជាមួយបណ្តាសមាជិកក្នុងមហាគ្រួសារ រួមគ្នាក្នុងការជំរុញឱ្យបង្កើតតំបន់អាស៊ីប៉ាស៊ីហ្វិកដ៏សុខដុមរមនា សន្តិភាពនិងវិបុលភាពរួមគ្នាជានិរន្តរភាព។»
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន
ខិតខំរួមគ្នាបន្ត «អច្ឆរិយៈនៃអាស៊ី-ប៉ាស៊ីហ្វិក» លោក Xi Jinping ប្រធានរដ្ឋចិនបានផ្តួចផ្តើមមាគ៌ាទាំងបីនេះ
តំបន់អាស៊ី-ប៉ាស៊ីហ្វិកធ្លាប់រងផលប៉ះពាល់យ៉ាងខ្លាំងពីឥទ្ធិពលនៃសង្គ្រាមនិងការប៉ះទង្គិចគ្នា គឺដោយសារបានរើបម្រះចេញពីស្រមោលខ្មៅនៃសង្គ្រាមត្រជាក់ហើយ ទើបចាប់ផ្តើមវិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សក្នុងការធ្វើទំនើបកម្ម បន្ទាប់មកទើបបង្កើតបានជា«អឆ្ឆរិយៈនៃអាស៊ី-ប៉ាស៊ីហ្វិក» ។ យូរឆ្នាំកន្លងទៅ តំបន់អាស៊ី-ប៉ាស៊ីហ្វិកបានប្រកាន់ខ្ជាប់ស្មារតីមហាគ្រួសារ ដូច្នេះទទួលបានសមិទ្ធផលល្អដែលទំហំសេដ្ឋកិច្ចលើសពី ៦០ % នៃទំហំសេដ្ឋកិច្ចសរុបពិភពលោក ទំហំពាណិជ្ជកម្មលើសពីពាក់កណ្តាលនៃទំហំសរុបពាណិជ្ជកម្មពិភពលោក។
តើត្រូវបន្ត «អច្ឆរិយៈនៃអាស៊ី-ប៉ាស៊ីហ្វិក» ដោយរបៀបណា? ចាប់ពីឆ្នាំ២០១៣មក ឆ្លៀតពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលAPEC លោក Xi Jinping ប្រធានរដ្ឋចិនបានផ្តួចផ្តើមជាច្រើនលើកថា ត្រូវពួតដៃគ្នាបង្កើតសហគមន៍រួមវាសនានៃអាស៊ី-ប៉ាស៊ីហ្វិក ដោយបានគូសបញ្ជាក់ថា៖ យើងត្រូវដើរតាមមាគ៌ាដែលអភិវឌ្ឍដោយសន្តិភាព មាគ៌ាដែលបើកទូលាយនិងបរិយាប័ន្ន និងមាគ៌ារីកចម្រើនរួមគ្នាដោយសុខដុមរមនា។
ក្នុងនាមជាតួអង្គសេដ្ឋកិច្ចសំខាន់នៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក ចិនបានបន្តរួមចំណែកសំខាន់ចំពោះ «មហាគ្រួសារនៃអាស៊ី-ប៉ាស៊ីហ្វិក» ៖ បានអនុវត្តប្រកបដោយគុណភាពខ្ពស់ នូវកិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយនិងវឌ្ឍនភាពអន្តរប៉ាស៊ីហ្វិក(CPTPP ) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចឌីជីថល (DEPA)។ «សេចក្តីប្រកាសមេដឹកនាំAPEC ឆ្នាំ២០២២» បានបង្ហាញពីគំនិតផ្តួចផ្តើមដែលរួមគ្នាកសាងសហគមន៍វាសនាអាស៊ីប៉ាស៊ីហ្វិក។ «ទស្សនៈវិស័យ Putrajaya ឆ្នាំ 2040នៃអង្គការAPEC »បានលើកឡើងថា ដល់ឆ្នាំ២០៤០នឹងបង្កើតសហគមន៍រួមវាសនាអាស៊ីប៉ាស៊ីហ្វិកបែបបើកទូលាយ បរិយាប័ន្ន ភាពច្នៃប្រឌិតថ្មី កម្លាំងរស់រវើក រឹងមាំនិងសន្តិភាព ដើម្បីសម្រេចបាននូវភាពរុងរឿងរួមគ្នារបស់ប្រជាជននិងកូនចៅជំនាន់ក្រោយនៃតំបន់អាស៊ីប៉ាស៊ីហ្វិក។ល។«យើងមានភារកិច្ចបង្កើតនិងសម្រេចក្ដីសុបិនអាស៊ី-ប៉ាស៊ីហ្វិក ដើម្បីប្រជាជនក្នុងតំបន់។ក្ដី សុបិននេះគឺប្រជាជនមានជីវភាពធូរធា សុខសាន្ត កុមារធំលូតលាស់កាន់តែល្អប្រសើរ មានឱកាសការងារកាន់តែល្អ មានជីវភាពរស់នៅកាន់តែល្អបវរ។»