**នាយករដ្ឋមន្ត្រីបារាំង ប្តេជ្ញាផ្តោតលើស្ថិរភាព ការសន្ទនា កំណែទម្រង់ប្រាក់សោធននិវត្តន៍**ឯកឧត្ដមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារ របស់អនុគណៈកម្មការខ្លឹមសារ នៃគណៈកម្មការរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ**ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ណែនាំឱ្យធ្វេីការបង្ក្រាបបទល្មើសដែលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម ដូចជាគ្រឿងញៀន និងល្បែងអនឡាញខុសច្បាប់**ប្រមុខការទូតរុស្សុី៖ ភាពជាដៃគូរវាងរុស្ស៊ី-ចិន ជាគន្លឹះនៃស្ថិរភាពពិភពលោក**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយសិស្សមន្រ្តីដែលទើបប្រឡងជាប់ និងត្រៀមខ្លួនចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ជាង២០០នាក់**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១៨**រដ្ឋបាលលោក Biden ចាត់ទុកគុយបាជារដ្ឋឧបត្ថម្ភភេរវកម្ម**តួនាទី ភារកិច្ច សិទ្ធិអំណាចក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម និងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងព្រំដែនគោកកម្ពុជា-វៀតណាម**រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង រៀបចំពិធីអប់រំផ្សព្វផ្សាយស្តីពីការយល់ដឹងពីមេរោគអេដស៍ ជំងឺអេដស៍ ស្វាយ ដល់នាយ-ពលទាហាន**ឯកឧត្តម សុខ ពុទ្ធិវុធ៖ និស្សិតគ្រប់រូបត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីក្លាយជាមូលធនមនុស្សប្រកបដោយសក្តានុពល**ចិនបន្ថែមក្រុមហ៊ុនអាមេរិកចំនួន៧ ទៅក្នុងបញ្ជីអង្គភាពដែលមិនអាចជឿទុកចិត្តបាន**ក្រុមអ្នកពន្លត់អគ្គីភ័យ នៅតែបន្តប្រយុទ្ធនឹងភ្លើងឆេះព្រៃនៅឡូសអេនជឺលេស ចំពេលមានការព្រមានអំពីអាកាសធាតុដ៏គ្រោះថ្នាក់**គណ:កម្មការទទួលបន្ទុកវិស័យសុខាភិបាល សង្គមកិច្ច រដ្ឋសភា ប្រជុំត្រៀមចុះស្វែងយល់ការងារ ទទួលបន្ទុក តាមរាជធានី-ខេត្ត**អាកាសយានដ្ឋានប៉េកាំង ទទួលបានអ្នកដំណើរ ៦,១លាននាក់ក្នុង អំឡុងពេលបុណ្យនិទាឃរដូវ**ឯកឧត្ដមបណ្ឌិត កៅ ថាច អនុញ្ញាតឱ្យគណៈគ្រប់គ្រងជាន់ខ្ពស់នៃធនាគារ MUFG Bank, Ltd. និងធនាគារ ហត្ថា ម.ក ចូលជួបពិភាក្សាការងារ**ប្រធានាធិបតីលោក Yoon Suk Yeol សម្រេចចិត្តប្រគល់ខ្លួនឱ្យក្រុមអ្នកស៊ើបអង្កេត ដើម្បីសួរចម្លើយជុំវិញការប៉ុនប៉ងប្រើច្បាប់អាជ្ញាសឹកមិនបានសម្រេច**ស្នងការនគរបាលខេត្តកំពង់ធំ ជំរុញលើកទឹកចិត្តដល់កងកម្លាំងបង្ក្រាបបទល្មើសគ្រឿងញៀនដូចភ្លៀងរលឹម**រដ្ឋមន្រ្តី ឈាង រ៉ា៖ ការគ្រប់គ្រងការបំពេញការងាររបស់បុគ្គលិក-មន្រ្តីសុខាភិបាលនៅគ្រប់មូលដ្ឋានសុខាភិបាល

សម្តេចធិបតី ណែនាំដល់ រដ្ឋបាលរាជធានីភ្នំពេញ សិក្សាលំហូរចរាចរធ្វើយ៉ាងណា កុំឱ្យកកស្ទះ នៅតំបន់កណ្តាលរាជធានី

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវគិតគូរសិក្សារៀបចំអំពីលំហូចរាចរ ធ្វើយ៉ាងណាកុំឲ្យកកស្ទះ និងការបាត់បង់សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ នៅតាមតំបន់កណ្តាលរាជធានីភ្នំពេញ។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាប តភ្ជាប់តំបន់អភិវឌ្ឍកោះនរា ទៅតំបន់អភិវឌ្ឍកោះពេជ្រ» នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ជាមួយនឹងការអបអរសាទរ នូវការសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវ ជាស្ពាននាគផ្លូវការ ស្ពាននាគភ្លោះកោះនរា និងស្ពានកោះនរា ក្នុងថ្ងៃនេះ ខ្ញុំសូម លើកទឹកចិត្តដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តខិតខំរអភិវឌ្ឍហេដ្ឋារចនាម្ព័ន្ធ រូបវ័ន្តចាំបាច់ ក្នុងមូលដ្ឋានរបស់ខ្លួន តាមរយៈកិច្ចសហប្រត្តិបត្តិការល្អ រវាងវិស័យរដ្ឋ វិស័យឯកជន ជាពិសេស ត្រូវខិតខំទាក់ទាញការវិនិយោគ សំដៅជំរុញកំណើនសេដ្ឋកិច្ច និងពង្រីកសក្ដានុពលថ្មីៗ ស្របតាមអនុសាសន៍គន្លឹះ ទាំង៥ចំណុច ដែលខ្ញុំបានដាក់ចេញ សម្រាប់រដ្ឋបាលរាជធានីខេត្ត ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៃអាគារទីស្តីការថ្មីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៦ វិច្ឆិកា កន្លងទៅ”។

សម្តេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា “ខ្ញុំសូមដាក់ចេញអនុសាសន៍បន្ថែមពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់រដ្ឋបាលរាជធានីភ្នំពេញ លើកិច្ចការអាទិភាពសំខាន់ៗមួយចំនួន ដូចខាងក្រោម៖

ទី១.គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ ត្រូវពង្រឹងការងារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងពង្រឹងការគ្រប់គ្រង សភាពការណ៍តាមមូលដ្ឋានដើម្បីដាក់ចេញនូវចំណាត់ការទប់ស្កាត់បានទាន់ពេលវេលាប្រកបដោយប្រសិទ្ធិភាព នូវរាល់សកម្មភាពប៉ុនប៉ងបង្កឲ្យមានចលាចលវឹកវរ និងអសន្តិសុខក្នុងសង្គម ជាពិសេសក្នុងអំឡុងពេលដែល រដ្ឋបាលរាជធានីភ្នំពេញ ត្រូវទទួលរាប់រង ស្វាគមន៍បងប្អូនប្រជាពលរដ្ឋ ពីគ្រប់ខេត្ត អញ្ជើញមកចូលរួមអបអរសាទរ ប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលត្រូវយកចិត្តទុកដាក់ ការពារ សន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំ ភ្ញៀវជាតិ និងអន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន ឲ្យបានសប្បាយរីករាយ អធិកអធម”។

ទី២.ក្រោយសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពាននាគភ្លោះកោះនរា និងស្ពានកោះនរា រដ្ឋបាលរាជធានីភ្នំពេញ ត្រូវសិក្សាបន្ថែម អំពីការរៀបចំលំហូរចរាចរ ក្នុងទីក្រុងរណបកោះពេជ្រ ដើម្បីចៀងវាងការកកស្ទះ និងការបាត់បង់សណ្តាប់ធ្នាប់ របៀបរាបរយសាធារណៈ នៅតាមតំបន់កណ្តាលរាជធានីភ្នំពេញ ព្រមទាំងត្រូវបន្តរិះរកមធ្យោបាយ និងវិធានការសមស្រប ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្នុងរាជធានីភ្នំពេញ ឲ្យកាន់តែល្អប្រសើរ”។

ទី៣.រដ្ឋបាលរាជធានីភ្នំពេញ ត្រូវពង្រឹងបង្កើនសមត្ថភាព ផ្តល់សេវាដឹលជញ្ជូនតាមផ្លូវគោករបស់រដ្ឋករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងក្នុងនោះត្រូវសិក្សាពង្រាយទីតាំងខ្សែរត់បន្ថែម ឆ្លងកាត់តំបន់អភិវឌ្ឍកោះនរា និងទីក្រុងរណបកោះពេជ្រ ព្រមទាំងតំបន់អភិវឌ្ឍថ្មី ដើម្បីបង្កើនការទាក់ទាញ និយមប្រើប្រាស់មធ្យោបាយរួម និងសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាជន” ៕

អត្ថបទដែលជាប់ទាក់ទង