**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ឧបត្ថម្ភទំនុកបម្រុងថ្លៃព្យាបាល ស្នាក់នៅ និងហូបចុក ជូនអ៊ំស្រីម្នាក់មានជំងឺឫសដូងបាតកំរិតទី៤**អ្នកនាំពាក្យក្រសួងបរិស្ថាន អំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសកីឡាករ កីឡាការិនី ចំណុះទូកទាំងអស់ បន្តចូលរួមរក្សាអនាម័យ នៅកន្លែងសម្រាក និងស្នាក់នៅ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ**សំរាមនិងសំណល់ផ្សេងៗ រួមទាំងសំណល់ប្លាស្ទិកចំនួនប្រមាណ៣៨០០តោន ត្រូវបានប្រមូលទុកដាក់នៅទីលានចាក់សំរាម នៅថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក**ឯកឧត្ដម យក់ ប៊ុនណា ដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំផែនការ ប្រើប្រាស់ក្របខណ្ឌមន្រ្តីរាជការស៊ីវិល មន្រ្តីជាប់កិច្ចសន្យា និងគ្រូជាប់កិច្ចសន្យា របស់ក្រសួង ស្ថាប័ន សម្រាប់ឆ្នាំ២០២៥**ករណីឃាតកម្ម ក្នុងស្រុកមោងប្ញស្សី ទីបំផុតត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនជនដៃដល់បានហើយ**ឯកឧត្តមបណ្ឌិត កៅ ថាច ទទួលធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទ “ការពង្រឹងការអភិវឌ្ឍប្រកបដោយចីរភាព”**រដ្ឋបាលខេត្តព្រៃវែង ប្រកាសបដិសេធទាំងស្រុង ចំពោះការផ្សាយថា “ដោយមានការខ្វះខាត ចំណុះទូកមកពីខេត្តព្រៃវែង បានវៃអង្គាសប្រាក់គ្នាដើម្បីមកប្រគួតនៅភ្នំពេញ”**ដឹកជញ្ជូនតាមទម្ងន់កម្រិតកំណត់ ដើម្បីចូលរួមថែរក្សាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យបានយូរអង្វែង**ឯកឧត្តម នេត្រ ភក្ត្រា ចុះជួបសំណេះសំណាល និងលើកទឹកចិត្តដល់កីឡាករចំណុះទូកមកពីខេត្តក្រចេះ**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងធនធានទឹក បំពេញទស្សនកិច្ចការងារ នៅប្រទេសជប៉ុន**អ្នកការទូតកំពូលរបស់សហភាពអឺរ៉ុប អំពាវនាវឱ្យផ្អាកការចរចាជាមួយអ៊ីស្រាអែល**អ៊ីស្រាអែល ទម្លាក់គ្រាប់បែកនៅជិតអាកាសយានដ្ឋាន Beirut ជាមួយនឹងយន្តហោះដឹកអ្នកដំណើរនៅលើ tarmac**លោក Milei និងលោក Trump ប្រកាសកិច្ចព្រមព្រៀងរវាងអាហ្សង់ទីន និងអាមេរិក**របាយការណ៍ស្ថិតិទេសចរណ៍ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ឌែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃទី១៤ វិច្ឆិកា**លោក កើត ឆែ៖ ថ្ងៃទី១​ នៃព្រះរាជពិធីបុណ្យអុំទូក នៅភ្នំពេញ មានទេសចរអន្តរជាតិ និងពលរដ្ឋ ចូលរួមទស្សនាកម្សាន្តជាង ១លាននាក់**មន្រ្តីជំនាញសាខា ក.ប.ប ចុះពិនិត្យម្ហូបអាហារដាក់តាំងលក់តាមស្តង់នានា ក្នុងព្រះរាជពិធីបុណ្យអុំទូក**ក្រុមការងារវេនប្រចាំការថ្ងៃទី២ ក្នុងឱកាសបុណ្យអុំទូក ទាំងនៅទីស្តីការក្រសួង និងមន្ទីរការងារ រង់ចាំដោះស្រាយការងារ និងបញ្ហាផ្សេងៗ អាចកើតមានជាយថាហេតុ**លោកជំទាវ ខៀវ សុផានី ដឹកនាំគណៈប្រតិភូចុះត្រួតពិនិត្យដំណើរការ ជួសជុលបញ្ចប់អគារស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប៊ុលហ្គារី និងស៊ែប៊ី**កងទ័ពជើងគោគ និងតុលាការខេត្តកំពង់ស្ពឺ ចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីការចាប់ខ្លួនវរសេនីយ៍ទោ សុខ ស៊ុនណារ៉េត ពាក់ព័ន្ធករណីគ្រឿងញៀន**ចាប់ពីថ្ងៃទី១៥-១៧ ខែវិច្ឆិកា នៅតាមបណ្ដាតំបន់មួយចំនួន នៃប្រទេសកម្ពុជា នឹងអាចបន្តមានភ្លៀងធ្លាក់

កម្ពុជា-កូរ៉េ សហការរៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍ស្តីពីសុវត្ថិភាព និងសុខភាពការងារ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងទីភ្នាក់ងារសុវត្ថិភាពនិងសុខភាពការងារសាធារណរដ្ឋកូរ៉េ (KOSHA) បានសហការរៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍ស្តីពីសុវត្ថិភាព និងសុខភាពការងារ ដែលមានគោលបំណងរួមចំណែកលើកកម្ពស់ការយល់ដឹង និងប្រមូលព័ត៌មានសំខាន់ៗក្នុងដំណើរការរៀបចំច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារសម្រាប់កម្ពុជា។

សិក្ខាសាលានេះធ្វើឡើងក្រោមអធិបតីភាពលោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ស្ស៊ីន អ៉ីនចេ (Shin Injae) ជាប្រធានគម្រោង និងជាសាស្ត្រាចារ្យនៃនាយកដ្ឋានសុវត្ថិភាពវិស្វកម្មនៃសាកលវិទ្យាល័យដឹកជញ្ជូន ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងទីភ្នាក់ងារសុវត្ថិភាពនិងសុខភាពការងារកូរ៉េ តំណាងមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងនិយោជក តំណាងសហជីព និងអ្នកជំនាញផ្នែកច្បាប់របស់សាធារណរដ្ឋកូរ៉េ សរុបចំនួន៨៤នាក់។ សិក្ខាសាលានេះដែរធ្វើនៅសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា សិក្ខាសាលាខាងលើត្រូវបានស្នើឡើងដោយទីភ្នាក់ងារសុវត្ថិភាពនិងសុខភាពការងារកូរ៉េ (KOSHA) និងស្ថិតនៅក្នុងការអនុវត្តគម្រោងប្រឹក្សាយោបល់ (Consulting project) ដើម្បីធ្វើឱ្យប្រសើរឡើងនូវគោលនយោបាយ និងច្បាប់ផ្នែកសុវត្ថិភាពនិងសុខភាពការងារនៅកម្ពុជា ដែលមានរយៈពេល ៣ឆ្នាំ (២០២១-២០២៣) និងអនុវត្តដោយនាយកដ្ឋានពេទ្យការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងទីភ្នាក់ងារសុវត្ថិភាពនិងសុខភាពការងារសាធារណរដ្ឋកូរ៉េ។

នាឱកាសនោះ លោកជំទាវ សុវណ្ណ វណ្ណារតន៍ បានឱ្យដឹងថា តាមរយៈសិក្ខាសាលានេះបានផ្ដល់នូវការស្វែងយល់បន្ថែមអំពីគោលនយោបាយ និងច្បាប់ពាក់ព័ន្ធនឹងសុវត្ថិភាពនិងសុខភាពការងារនៅសាធារណរដ្ឋកូរ៉េ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ការយល់ដឹង និងប្រមូលព័ត៌មានសំខាន់ៗ ក្នុងដំណើរការរៀបចំច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារសម្រាប់ប្រទេសកម្ពុជា។

នៅក្នុងមតិចាប់អារម្មណ៍របស់លោក ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ បានលើកឡើងថា ទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ បានជួយគាំទ្រលើផ្នែកសុវត្ថិភាព និងសុខភាពការងារកម្ពុជា តាំងពីឆ្នាំ២០០៦ ក្នុងនោះរួមមានការកសាងសមត្ថភាពដល់មន្ត្រី ការផ្តល់ជំនួយផ្នែកបច្ចេកទេស និងសម្ភារ បរិក្ខាផ្នែកសុវត្ថិភាព និងសុខភាពការងារដល់កម្ពុជា និងរថយន្តចល័តសម្រាប់បម្រើដល់ការបណ្តុះបណ្តាលសម្រាប់កម្មករនិយោជិតជាដើម។ ជាងនេះទៅទៀត រដ្ឋាភិបាលនៃសាធារណ:រដ្ឋ តាមរយ: KOSHA និងក្រសួងការងារ និងមុខរបរកូរ៉េ បានបន្តគាំទ្រគម្រោងចំនួន ២ រួមមាន៖ ការប្រឹក្សាយោបល់ ដើម្បីធ្វើឲ្យប្រសើរឡើងនូវគោលនយោបាយ និងច្បាប់ស្តីពីសុវត្ថិភាពការងារ (២០២១-២០២៣) និងគម្រោងអភិវឌ្ឍផ្លូវការក្នុងការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលផ្នែកសុវត្ថិភាព និងសុខភាពការងារនៅកម្ពុជា (២០២២-២០២៤)។

លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានបន្តថា តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានសម្រេចបានសមិទ្ធផលការងារសំខាន់ៗ រួមមាន៖
១. ការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងសុវត្ថិភាព និងសុខភាពការងារ
២. ការបង្កើតយន្តការត្រីភាគីដើម្បីពិភាក្សាជំរុញសុវត្ថិភាព និងសុខភាពការងារ
៣. ការកែលម្អយន្តការអធិការកិច្ចការងារ តាមប្រព័ន្ធព័ត៌មានវិទ្យា
៤. ការជំរុញ និងគាំទ្រដល់អង្គការវិជ្ជាជីវៈ ដែលធ្វើសកម្មភាពពាក់ព័ន្ធនឹងសុវត្ថិភាពនិងសុខភាពការងារ
៥. ការដាក់ឱ្យប្រើប្រាស់គោលការណ៍ណែនាំស្តីពីសុវត្ថិភាពសារធាតុគីមី
៦. ការដាក់ឱ្យប្រើប្រាស់កម្រងព័ត៌មានជាតិលើកទី២ ស្តីពីសុវត្ថិភាព និងសុខភាពការងារ
៧. ការដាក់ឱ្យប្រើប្រាស់កម្រងព័ត៌មានជាតិលើកទី២ ស្តីពីសារធាតុអាសបេស្តុសនៅកម្ពុជា
៨. ការដាក់ឱ្យប្រើប្រាស់នូវផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៣-២០២៧ ដែលជាផែនទីបង្ហាញផ្លូវដល់គ្រប់ភាគីពាក់ព័ន្ធ ដើម្បីធ្វើសកម្មភាពពាក់ព័ន្ធនឹងសុវត្ថិភាពនិងសុខភាពការងារ ដើម្បីឈានឆ្ពោះទៅសម្រេចឱ្យបានចក្ខុវិស័យ «គ្រប់កន្លែងធ្វើការមានប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពនិងសុខភាពការងារត្រឹមត្រូវ សុវត្ថិភាព និងសុខភាពការងារជាតិនិងអន្តរជាតិ ដើម្បីលុបបំបាត់គ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ»។

នាឱកាសសិក្ខាសាលានោះ មានការចូលរួមធ្វើបទបង្ហាញពីវាគ្មិន និងមន្ត្រីជំនាញកម្ពុជា និងសាធារណរដ្ឋកូរ៉េ ពាក់ព័ន្ធនឹងដំណើរការក្នុងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារក្នុងប្រទេសកម្ពុជា, ការផ្តល់យោបល់ផ្នែកគោលនយោបាយលើសេចក្តីព្រាងច្បាប់បឋម និងបទប្បញ្ញត្តិសម្រាប់គាំទ្រដល់ការអនុវត្តច្បាប់ និងការគ្រប់គ្រងទំនាក់ទំនងការងារក្នុងផ្នែកសុវត្ថិភាពនិងសុខភាពការងារ ៕

អត្ថបទដែលជាប់ទាក់ទង