ប្រមុខរាជរដ្ឋាភិបាល ជំរុញឲ្យមានការរៀបចំ ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ ជាកន្លែងទទួលបដិសណ្ឋារកិច្ចដ៏ល្អ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឲ្យមានការគ្រប់គ្រងព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរថ្មី ធ្វើយ៉ាងណាឲ្យក្លាយទៅជាកន្លែងទទួលបដិសណ្ឋារកិច្ចដ៏ល្អមួយ។
ក្នុងឱកាសអញ្ជើញសម្ពោធដាកឲ្យប្រើប្រាស់ជាផ្លូវការព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ ក្នុងទឹកដីខេត្តសៀមរាប នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការសម្រេចបាននូវសមិទ្ធផលព្រលានយន្តហោះគឺជារឿងមួយហើយ តែបច្ចុប្បន្នព្រលានយន្តហោះបៅជុំវិញពិភពលោកគឺបានក្លាយទៅជាទីតាំងមួយដែលរៀបចំទទួលបដិសណ្ឋារកិច្ចទៅដល់ភ្ញៀវទេសចរណ៍ដែលធ្វើឲ្យពួកគេទទួលបានអនុស្សាវរីយ៍ដ៏ល្អជាដំបូង។
អាស្រ័យដូចនេះហើយទើបសម្ដេចធិបតី ជំរុញឲ្យមានការរៀបចំធ្វើយ៉ាងណាឲ្យមានការគ្រប់គ្រងធ្វើបដិសណ្ឋារកិច្ចឲ្យបានល្អសម្រាប់ភ្ញៀវទេសចរណ៍ពេលដែលឈានចូលមកដល់ព្រលានយន្តហោះអន្តរជាតិថ្មីនេះ ៕