តើជំងឺបូសថ្លើមបណ្តាលមកពីអ្វី?
សុខភាព៖ បូសថ្លើម ជាការរលាកថ្លើម ដែលបណ្ដាលមកពីមេរោគឡើងតាមទឹកប្រម៉ាត់។ បូសថ្លើមច្រើនកើតលើមនុស្សដែលមានអាយុ ៥០-៦០ឆ្នាំ ហើយគេសង្កេតឃើញថាមនុស្សប្រុសអាចកើតមានច្រើនជាងមនុស្រី។
ក) ការចម្លងរោគតាម៖
– ផ្លូវទឹកប្រម៉ាត់(៣០%-៧០%)
– សរសៃវ៉ែន Porte(១០%-២០%)
– សរសៃឈាមក្រហម(១០%-១៥%)
– ការរលាកនៅជិតខាងថ្លើម(១%-៥%)
– ការប៉ះទង្គិចលើថ្លើម(១%-៣%)
– Abcès cryptogénétique(១០%-៤០%)
ខ) មេរោគបង្ករហេតុ៖
– អាអេរ៉ូប៊ីក្រាម អវិជ្ជមាន (Aérobie à gram négatif): ៤0%-៦0%
– អាអេរ៉ូប៊ីក្រាម វិជ្ជមាន (Aérobie à gram positif): ១0%-២0%
– អាណាអេរ៉ូប៊ីក្រាម (Anaérobie): ៣៥%-៤៥%
– ប៉ូលីមីក្រូបប៊ីស (Polymicrobisme): ២០%-៦០%
– ពពួកមេរោគពិសេស (១%)
គ) រោគវិនិច្ឆ័យ៖
– គ្លីនិច៖
• គ្រុនក្តៅរហូតដល់ញាក់
• ឈីចុកចាប់នៅក្រោមឆ្អឹងជំនីខាងស្ដាំ
• សភាពទូទៅអ្នកជំងឺស្រុតចុះយ៉ាងខ្លាំង
• ថ្លើមរីកធំ ធ្លាក់ចុះក្រោមឆ្អឹងជំនីចាងស្ដាំ
• លឿងគ្រាប់ភ្នែក ស្បែក ២០%-៥០%
• ទឹកស្រោមសូតខាងស្តាំ ហត់ ក្អក
– ពិនិត្យឈាម៖
• គ្រាប់ឈាមសកើនឡើង
• CRP កើនឡើង
• Phosphatase alcalin កើនឡើង
• Taux prothrombine អូសបន្លាយ
– រូបភាពវេជ្ជសាស្ត្រ៖
• RX សូត : មានទឹកក្រោមសូតខាងស្តាំ និង សន្ទះទ្រូងផ្នែកស្ដាំឡើងខ្ពស់
• Echographie : គេដឹងពីចំនួន ទំហំ ទីតាំងនៃបូសថ្លើម
ឃ) ការព្យាបាល ៖
– ការប្រើឱសថ
– ការចោះបង្ហូរខ្ទុះ (Ponction percutanée) ជាវិធីមួយកំពុងពេញនិមយនៅមន្ទីរពេទ្យកាល់ម៉ែត ដោយសហការជាមួយផ្នែករូបភាពវេជ្ជសាស្រ្ត
– ការវះកាត់បង្ហូរបូសថ្លើម (Laparotomie)
សូមមេត្តាមកពិគ្រោះយោបល់ជាមួយក្រុមវេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើរោគវិនិច្ឆ័យនិងធ្វើការវះកាត់ឲ្យទាន់ពេលវេលា និងជៀសវាងការប្រើប្រាស់ឱសថដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវ៕
ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត