**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន និង សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន រួមគ្នាពន្លាតការយល់ដឹងពីប្រាជ្ញាចិន១ទសវត្សរ៍

រសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមការគាំទ្រពីក្រសួងសាធារណការ និងដឹកជញ្ជូន និង ស្ថានទូតចិនប្រចាំកម្ពុជា ទើបវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន និង សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានរៀបចំបាឋកថាស្តីពីកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិជំរុញនិងលើកទឹកចិត្តដល់ការកសាងសន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោក។ ថ្លែងទៅកាន់អ្នកចូលរួមសរុបមានចំនួន២៦០រូប ឯកឧត្តម ឡាវ វ៉ាន់ រដ្ឋលេខាធិការ និងជាតំណាងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ
គឺជាទស្សនវិជ្ជាចិនដែលបាន ផ្តួចផ្តើមដោយឯកឧត្តម Xi Jinping ប្រធានាធិបតីចិន ដែលមានអាយុកាល១០ឆ្នាំមកនេះ ក្នុងគោលបំណងរួមគ្នាកសាងពិភពលោកដែលបើកចំហ បរិយាប័ន្ន បៃតងភាព សន្តិភាពយូរអង្វែង សន្តិសុខសកល និងវិបុលភាព ហើយកម្ពុជាបានទទួលផលជាច្រើននៅក្នុងនាមជាមិត្តដែកថែបរបស់ចិន ដោយចិនបានចូលរួមនៅក្នុងចរន្តនៃការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជាដូចដែលខ្ញុំគូសបញ្ជាក់មុននេះពីហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ផ្លូវ ស្ពានជាដើមសុទ្ធតែបានបញ្ជាក់ពីគំរូនៃកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិរវាងកម្ពុជានិងចិន។ លោក Chang Jian អគ្គទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជាតំណាងឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានគូសរំលេចដើម្បីកសាងសហគមន៍ដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ គឺកសាងពិភពលោកនៃសន្តិភាពយូរអង្វែង សន្តិសុខសកល ភាពរុងរឿង ភាពបើកចំហ និងបរិយាប័ន្ន ភាពស្អាតស្អំ និងសោភណភាព ដែលស្របតាមបំណងប្រាថ្នាដ៏ស្មោះស្ម័គ្ររបស់ប្រជាជនលើពិភពលោកសម្រាប់ការអភិវឌ្ឍដោយសន្តិភាព។ កម្ពុជាប្រកាន់ខ្ជាប់នូវភាពត្រឹមត្រូវ និងយុត្តិធម៌ ប្រកាន់ខ្ជាប់នូវពហុភាគីនិយម និងតស៊ូមតិក្នុងការរៀនសូត្រគ្នាទៅវិញទៅមកក្នុងចំណោមអរិយធម៌ ដែលនេះជាការរួមចំណែកជាវិជ្ជមានក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក ហើយទទួលបានការកោតសរសើរយ៉ាងទូលំទូលាយពីសហគមន៍អន្តរជាតិ។ ពហុកីឡដ្ឋានជាតិមរតកតេជោ មន្ទីរពេទ្យមិត្តភាពចិន-កម្ពុជា ព្រះកុសមៈ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ សុទ្ធសឹងជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិនក្នុងកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានគូសរំលេចថា «កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ» ដែលជាទស្សនវិជ្ជាដែលមានអាយុកាល១០ឆ្នាំ មកនេះ បានចង្អុលបង្ហាញយ៉ាងជ្រាលជ្រៅថា «គ្មានប្រទេសណាអាចដោះស្រាយតែម្នាក់ឯងនូវបញ្ហាប្រឈមនានាដែលមនុស្សជាតិជួបប្រទះ បានឡើយ ហើយក៏គ្មានប្រទេសណាអាចដកថយទៅកាន់កោះដែលបិទបាំងរស់នៅតែឯកឯងបានឡើយ។ សកម្មភាពជាសកល ការឆ្លើយតបជាសកល និងកិច្ចសហប្រតិបត្តិការជាសកលត្រូវតែអនុវត្ត»។ បន្ថែមពីលើនេះ លោកបណ្ឌិតបានសាទរចំពោះលទ្ធផលវិជ្ជមាននៃជំនួបរវាងលោក Xi Jinping ប្រធានរដ្ឋចិន និងលោក Joe Biden ប្រធានាធិបតីអាមេរិក ដែលជាការគូសរំលេចយ៉ាងពេញលេញថា កិច្ចកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ គឺជាអនាគតរបស់ប្រជាជននៃប្រទេសទាំងពីរ ចិននិងអាមេរិក និយាយដោយឡែក មនុស្សជាតិទាំងអស់ក្នុងពិភពលោកនិយាយរួម ហើយវាគឺជាវិធីត្រឹមត្រូវ និងនិន្នាការនៃសម័យកាល។ លោកបណ្ឌិតក៏សង្ឃឹមផងដែរថា មនុស្សជាតិទាំងអស់នឹងចូលរួមជាមួយចិននៅក្នុងការកាន់បដានៃសហគមន៍ជោគវាសនារួមនៃមនុស្សជាតិប្រកាន់ខ្ជាប់នូវជោគវាសនារួម និងសាមគ្គីភាព ជៀសផុតពីជម្លោះ និងការប្រឈមមុខដាក់គ្នាជាមួយនឹងការអភិវឌ្ឍដោយសន្តិវិធី ជំនួសសន្តិសុខដាច់ខាតជាមួយនឹងសន្តិសុខរួម បោះបង់ល្បែងផលបូកស្មើសូន្យដោយជំនួសមកវិញនូវការចែករំលែកផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកនិងឈ្នះ- ឈ្នះ ការពារជម្លោះអរិយធម៌តាមរយៈការផ្លាស់ប្តូរនិងការរៀនសូត្រទៅវិញទៅមក និងការយកចិត្តទុកដាក់លើផែនដីជាមួយនឹងការអភិវឌ្ឍបៃតង ភាពរុងរឿងអាចស្ថិតស្ថេរ ហើយសន្តិសុខអាចត្រូវបានធានា៕

អត្ថបទដែលជាប់ទាក់ទង