**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក៖ គម្រោងកែលម្អសន្តិសុខទឹកកម្ពុជានឹងចូលរួមចំណែក ក្នុងការធានាបាននូវធនធានទឹកគ្រប់គ្រាន់​សម្រាប់​ការប្រើ​ប្រាស់អន្តរវិស័យ


ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ​ ក្រសួងធនធានទឹក និងឧតុនិយម​ និងជា​នាយក​​អង្គភាពគ្រប់គ្រងគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា​ ដែលទទួលហិរញ្ញប្បទានពី​ធនាគារ​ពិភព​លោក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជា​អធិបតី​ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើរបាយការណ៍ការការពារបរិស្ថាន និងសង្គមនៃ​គម្រោង​​កែលម្អ​សន្តិសុខទឹកកម្ពុជា(CaWSIP)​ ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក នៅសណ្ឋាគារបៃតង រាជធានី​ភ្នំពេញ។

សូមជម្រាបថា​ សិក្ខាសាលាពិគ្រោះយោបល់នេះ​ មានការចូលរួមពីឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខា​ធិ​កា​​រ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ​ តំណាងក្រសួង​ ស្ថាប័នពាក់ព័ន្ធ​នានា​របស់​រាជរដ្ឋាភិបាល ធនាគារ​ពិភពលោក អង្គការមិនមែនរដ្ឋាភិបាល ក្រុមហ៊ុនទីប្រឹក្សា Mekong Water Solution (MWS) មន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះ និងមណ្ឌលគិរី និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្ត​ក្រចេះ និងមណ្ឌលគិរី សរុបប្រមាណ ៦៤នាក់។

ថ្លែងក្នុងឱកាសបើកសិក្ខាសាលា ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានសម្តែងនូវ​ការស្វាគមន៍​ចំពោះ​វត្តមា​ន​ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុន​ទីប្រឹក្សា MWS ដែលបានចូលរួមសម្របសម្រួល និងធ្វើជាវាគ្មិនចែករំលែកនូវ​បទពិសោធន៍​ដល់​អង្គសិក្ខាសាលា​ដ៏​មានសារសំខាន់នេះ។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានជម្រាបជូនអង្គពិធីពីគោលនយោបាយ​របស់​រាជរដ្ឋាភិបាល​​នីតិ​កាល​ទី៧ នៃរដ្ឋសភា​ ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ​​ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំងបានកំណត់យកអាទិភាពគន្លឹះចំនួន៥គឺ មនុស្យ ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបញ្ជាក់ថា​ គម្រោងកែលម្អសន្តិសុខទឹកកម្ពុជានឹងចូលរួមចំណែកយ៉ាង​សំខាន់ ក្នុងការធានាបាននូវធនធានទឹកគ្រប់គ្រាន់​សម្រាប់​ការប្រើ​ប្រាស់អន្តរវិស័យ រួមមាន វិស័យកសិកម្ម ឧស្សាហកម្ម តម្រូវការបរិស្ថាន និងការប្រើប្រាស់ប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ដែលជាមូលដ្ឋាន​គ្រឹះ​សម្រាប់ចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជានៅក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានស្នើដល់អង្គសិក្ខាសាលាឱ្យយក​ចិត្តទុក​ដាក់​ស្តាប់នូវបទបង្ហាញ​​ ការចែករំលែកបទពិសោធន៍ ការចូលរួមផ្លាស់ប្តូរមតិយោបល់ រួមចំណែក​ជួយលើក​កម្ពស់ការការពារបរិស្ថាន និងសង្គម ដើម្បីអាចបញ្ចៀស ឬកាត់​បន្ថយ​ហានិភ័យបរិស្ថាន​​ និងសង្គម​ ដែល​អាច​កើតមាន​ឡើង​ជាយថាហេតុ​មកត្រឹម​កម្រិតអប្បបរមា​ ព្រមទាំងផ្តល់​នូវធាតុចូលបន្ថែម​ធ្វើឱ្យ​ឯកសារ​​ចុងក្រោយសម្រេចបានជោគជ័យ គ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាព​ក្នុងការអនុវត្ត​គម្រោង​កែលម្អ​សន្តិសុខ​ទឹកនៅកម្ពុជា ដើម្បីអាចរួមចំណែកបន្ថែមដល់ការជំរុញ​កំណើននៃការអភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​មា​នសន្ទុះឈានឡើងប្រកបដោយចីរភាព។

ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹងប្រែងរបស់ក្រុមការងារគ្រប់គ្រង និងអនុវត្តគម្រោងកែលម្អសន្តិសុខទឹកនៅកម្ពុជា ដែលបាន​សហការ​​ជាមួយក្រុមហ៊ុនទីប្រឹក្សា MWS និងអ្នកពាក់ព័ន្ធទាំងអស់​ ចូលរួមនិងរៀបចំ​ឱ្យមាន​សិក្ខាសាលា​ពិគ្រោះយោបល់នេះឡើង ព្រមទាំងសម្រេចបាននូវផ្លែផ្កាគួរជាទីមោទន:ផងដែរ។

សូមបញ្ជាក់ថា សិក្ខាសាលានេះមានគោលបំណងពិគ្រោះយោបល់ ពិភាក្សា និងប្រមូលនូវ​ធាតុចូល​បន្ថែម​​លើរបាយការណ៍ការការពារបរិស្ថាន និងសង្គម ដែលបានអនុវត្តជំហាន​ដំបូងលើ​អនុគម្រោង​ចំនួន​៣គឺ​​ អនុគម្រោងស្វាយជ្រុំ និងអនុគម្រោងកន្ទួត​ ​ស្ថិតក្នុងខេត្តក្រចេះ និងអនុគម្រោងស្រែហ៊ុយ ស្ថិតក្នុង​ខេត្តមណ្ឌលគិរី ៕

អត្ថបទដែលជាប់ទាក់ទង