សម្តេចធិបតី៖ នៅកម្ពុជាគ្មានសាសនាណាមួយប្រកាន់ជ្រុលនិយមនោះទេ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណេត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា នៅកម្ពុជាគ្មានសាសនាណាមួយប្រកាន់ជ្រុលនិយមនោះទេ ដែលនេះបានធ្វើឱ្យកម្ពុជាគ្មានជម្លោះសាសនាកើតឡើង។
សម្តេចធិបតី បានថ្លែងបែបនេះក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្តេច និងព្រះមន្ត្រីសង្ឃជាន់ខ្ពស់ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានមានប្រសាសន៍ជំរុញឱ្យព្រះសង្ឃគ្រប់ព្រះអង្គបន្តលើកកម្ពស់សីលធម៌សង្គមតាមរយៈការផ្តល់វាទទូន្មានដល់ប្រជាពលរដ្ឋនិងពុទ្ធបរិស័ទឱ្យប្រព្រឹត្តិតែអំពើល្អនៅក្នុងសង្គម។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ផងដែរថា មកដល់ពេលនេះគ្មានពលរដ្ឋកម្ពុជាណាម្នាក់ដែលរងទុក្ខបុកម្មិញនៃការគោរពជំនឿសាសនាឡើយ ដែលនេះបង្ហាញពី សិទ្ធិសេរីភាពនៃការប្រត្តិបត្តទៅតាមជំនឿសាសនារៀងៗខ្លួន ៕