**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ប្រារព្ធពិធីបិទសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ ២០២២ និង បណ្តាឆ្នាំពាក់ព័ន្ធ

ភ្នំពេញ៖ ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រារព្ធពិធីបិទសវនកម្មផ្ទៃក្នុងសម្រាប់ការិយាបរិច្ឆេទ ២០២២ និង បណ្តាឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ជុក គឹមហួរ អគ្គនាយករង សវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង នាយ នាយរងការិយាល័យជំនាញទាំង៣១ លោកអធិការក្រុង-ស្រុកទាំង៩ លោកមេបញ្ជាការវរ:សេនាតូចនគរបាលការពារព្រំដែនគោកទាំង៤និងនាយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ទាំង៦៧ប៉ុស្តិ៍ផងដែរ ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពីសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងរយៈពេល៩ខែឆ្នាំ២០២៣នេះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវក្នុងការចាត់តាំងជម្រុញការងារជំនាញក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យដំណើរជាប្រក្រតី សំដៅធានាទាំងការផ្តល់សេវាសាធារណៈនិងសន្តិសុខ សុវត្ថិភាពសង្គម ដោយសម្រេចបានលត្ធផលគួរឲ្យកត់សម្គាល់ ។

មួយវិញទៀតកាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ន្លងទៅនេះ ខេត្តបន្ទាយមានជ័យ បានរៀបចំការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២-២០២៣ ដែលមានមណ្ឌលប្រឡងចំនួន៨ ស្មើនឹង២៤៨ បន្ទប់ មានបេក្ខជនប្រឡងចំនួន៦.១៦៨នាក់ ស្រី ៣.៣៧៧ នាក់ ក្នុងនោះស្នងការដ្ឋាននគរបាលខេត្ត បានប្រើប្រាស់កម្លាំងចំនួន១៥០នាក់ ស្រី២៥នាក់ រួមសហការជាមួយកម្លាំងងរាជអាវុធហត្ថការពារសន្តិសុខ សុវត្ថិភាពរៀបចំសណ្តាប់ធ្នាប់និងសម្រួលចរាចរណ៍តាមមណ្ឌលផ្ទាល់ កម្លាំងល្បាត កម្លាំងត្រៀមអន្តរាគមន៍និងកម្លាំងឃ្លាំមើល ខាងក្រៅធានាសុវ្តិថភាពល្អប្រសើរពុំមានអ្វីគួរឲ្យកត់សម្គាល់នោះឡើយ ។

នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជុក គឹមហួរ អគ្គនាយករង សវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បានថ្លែងការកោតសរសើរដល់កងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានយកអស់កម្លាំងកាយចិត្តដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ចស្នូលរបស់ខ្លួនបានល្អប្រសើរ រក្សាបាននូវសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន គោរពយ៉ាងខ្ជាប់ខ្ជួននូវវិន័យ របស់នគរបាលជាតិ និង មួយវិញទៀតបានសហការយ៉ាងល្អជាមួយក្រុមការងារសវនករដែលចុះធ្វើសវនកម្មផ្ទៃក្នុងនៅស្នងការដ្ឋានក៏ដូចជាតាមបណ្តាអធិការដ្ឋាននគរបាលក្រុង ស្រុកទាំង៩ វរសេនាតូចនគរបាលការពារព្រំដេនគោកទាំង៤ ឲ្យដំណើរការទៅដោយរលូននិងទទួលបានជោគជ័យ ។

បញ្ជាក់៖សវនកម្មផ្ទៃក្នុងនេះ មានរយះពេល៣ខែ ចាប់ផ្តើម បើកនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ និង បានបិទបញ្ចប់នៅថ្ងៃទី១៦ ខែវិច្ឆិការ ឆ្នាំ២០២៣ ៕

អត្ថបទដែលជាប់ទាក់ទង