កម្លាំងងនគរបាលព្រហ្មទ័ណ្ឌ ចុះបង្ក្រាបទីតាំងឆ្នោតឡូតូ ដែលមានបង្កប់ទៅដោយល្បែងស៊ីសងខុសច្បាប់ បាន៦ក្រុង ស្រុក
ភ្នំពេញ៖ កម្លាំងនគរបាល១ក្រុម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ផែនការងារព្រហ្មទ័ណ្ឌ បានដឹកនាំកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ និងកម្លាំងអធិការក្រុង-ស្រុកទាំង៩ ចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងឆ្នោតឡូតូដែលមានបង្កប់ទៅដោយល្បែងស៊ីសងខុសច្បាប់ ហើយធ្វើកិច្ចសន្យាអប់រំម្ចាស់ទីតាំងឲ្យបញ្ឈប់សកម្មភាពនេះទាំងអស់។ ការចុះបង្ក្រាបនេះនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្តបាននិយាយប្រាប់ឲ្យដឹងថា៖ការចុះបង្ក្រាបទីតាំងបង្កប់ល្បែងឆ្នោតឡូតូតាមអនឡាញស៊ីសងខុសទៅនិងច្បាប់ហាមឃាត់មានទីតាំងចំនួន៦ក្រុង ស្រុកស្មើ២៨ទីតាំង រួមមាន៖,១/-ក្រុងប៉ោយប៉ែត ចំនួន ៦ទីតាំង,២/-ក្រុងសិរីសោភ័ណ ចំនួន ៩ទីតាំង, ៣/-ស្រុកមង្គលបូរី ចំនួន ២ទីតាំង,៤/-ស្រុកម៉ាឡៃ ចំនួន ៦ទីតាំង,៥/-ស្រុកព្រះនេត្រព្រះ ចំនួន ៣ទីតាំង, ៦/-ស្រុកថ្មពួក ចំនួន ២ទីតាំង។
លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្តបាននិយាយប្រាប់ ឲ្យដឹងបន្តទៀតថា៖ការចុះបង្ក្រាបទីតាំងបង្កប់ល្បែងឆ្នោតឡូតូនោះឲ្យម្ចាស់មកអប់រំនិងធ្វើកិច្ចសន្យាក្នុងករណីលើកទី១មិនឲ្យបន្តលែងទៀត។មួយវិញទៀតការចុះបង្រ្កាបនេះដោយ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ឲ្យកម្លាំងនគរបាលចុះធ្វើការស្រាវជ្រាវរុករកទីតាំងណាដែលលួចលាក់បង្កប់ល្បែងឆ្នោតឡូតូនៅតាមផ្ទះគ្រប់ ក្រុងស្រុកទាំង៩ត្រូវចុះបង្ក្រាបជាបន្ទាន់ ។
លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្តបានបញ្ជាក់ថា៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិឡោះ បានចេញបម្រាម មិនត្រូវផ្ដល់ទីតាំងឬកន្លែងឲ្យលេងល្បែងឆ្នោតឡូតូតាមអនឡាញ គ្រប់រូបភាពណាក៏ដោយ បើនៅតែបន្តលួចលាក់ធ្វើអាជីវកម្ម ដែលច្បាប់ហាមឃាត់សមត្ថកិច្ចនិងយកម្ចាស់ទីតាំងទាំងអស់ អនុវត្តទៅតាមច្បាប់និងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមានផងដែរ៕