**ឯកឧត្តម ប៉ែន បូណា បញ្ជាក់ច្បាស់ៗថា វត្តប៉ាកណាម មិនត្រូវបានវៀតណាមកាន់កាប់ដូចការចោទប្រកាន់របស់ក្រុមប្រឆាំងជ្រុលនិយម**មន្រ្តីជំនាញនៃសាខា ក.ប.ប. ខេត្តប៉ៃលិន ចុះត្រួតពិនិត្យទំនិញ ម្ហូបអាហារក្នុងផ្សារសាមគ្គី ខេត្តប៉ៃលិន**ភ្នំWuyiមិនត្រឹមតែផ្តល់កំណើតដល់ “ស្តេចតែ” ដ៏មានតម្លៃមហាសាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើត “ទីក្រុងនៃក្លិនតែ” ដ៏រស់រវើកថែមទៀត**តំណាងមូលនិធិ Dubai Cares បង្ហាញចំណាប់អារម្មណ៍ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអប់រំកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំស្តីពីសេចក្តីព្រាងច្បាប់អប់រំកាយ និងកីឡា**ក្រសួងការងារ ប្រកាសកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧**កម្ពុជា​ លើកទឹកចិត្តឱ្យប្រទេសអេរីទ្រា ស្នើសុំពន្យាពេលបោសសម្អាតមីន ដេីម្បីឱ្យស្របតាមលក្ខខណ្ឌ​ និងបំពេញកាតព្វកិច្ចរបស់អនុសញ្ញាអូតាវ៉ា**ឯកឧត្ដម ហួត ហាក់ ត្រូវបានផ្លាស់ប្ដូរមកជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចំណែកឯកឧត្ដម សុខ សូកេន មកជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច**ការិយាល័យអ្នកនាំពាក្យក្រសួងការងារ បដិសេធទាំងស្រុង ចំពោះការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ ដែលប្រឌិត និងមួលបង្កាច់មកលើ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ**ក្រសួងបរិស្ថាន៖ សមាគមកសិករដើម្បីអភិវឌ្ឍជីវភាពអនុវត្តនូវ ៥ចំណុចនេះ ជួយជំរុញឱ្យកម្ពុជាស្អាត គ្មានសំរាមប្លាស្ទិកនៅតាមដងផ្លូវសាធារណៈ**ឯកឧត្តមបណ្ឌិត លី ធុជ គ្រោងចូលជួបសម្តែងការគួរសម សម្តេចប៉ាប ហ្វ្រង់ស័រ និងរដ្ឋមន្ត្រីការបរទេសរបស់បុរីវ៉ាទីកង់​ ក្នុងដំណេីរបំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់​​**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ឌីជីថល រហ័ស និងតម្លាភាព! ត្រឹមតែជាង១ឆ្នាំ មានពលរដ្ឋជាង៦ម៉ឺននាក់បានទាញកម្មវិធីសេវាកម្មអត្តសញ្ញាណកម្មពី App GDI របស់ក្រសួងមហាផ្ទៃ**ក្រសួងបរិស្ថាន ផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២០ ខែកញ្ញា**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារ ស្មើ៤,០៦១ រៀល សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ទីក្រុងមូស្គូ និងញូវដេលី ពន្លឿនកិច្ចពិភាក្សាស្តីពីសន្ធិសញ្ញាវិនិយោគ**កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលីស្ទីកដោយមានក្បាលគ្រាប់ធំអស្ចារ្យ**កម្លាំងរុស្ស៊ីកម្ទេចរថក្រោះថ្មីបំផុតផលិតដោយអាល្លឺម៉ង់

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្តេជ្ញាបន្តនូវប្រពៃណី និងគោលនយោបាយ រដ្ឋាភិបាលអាណត្តិមុន គឺថែរក្សាសុខសន្តិភាព និងលុបបំបាត់ឲ្យអស់ នូវគោលនយោបាយ ឬទស្សនៈជ្រុលនិយម

ភ្នំពេញ៖ រាជរដ្ឋាភិបាលអណត្តិទី៧ នៃរដ្ឋសភា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រមុខដឹកនាំ បានប្តេជ្ញាចិត្តបន្តនូវប្រពៃណី និងគោលនយោបាយ របស់រាជរដ្ឋាភិបាលអាណត្តិមុន គឺថែរក្សាសុខសន្តិភាព និងលុបបំបាត់ឲ្យអស់ នូវគោលនយោបាយ ឬទស្សនៈជ្រុលនិយម។

ក្នុងឱកាសអញ្ជើញស្រោចស្រព ព្រះសុគន្ធវារីប្រគេនព្រះមន្ត្រីសង្ឃជាន់ខ្ពស់១១អង្គ នាថ្ងៃទី១៧ វិច្ឆិកានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «ខ្ញុំមានភាពសប្បាយរីករាយ ដោយសារនៅក្នុងប្រទេសយើង មិនមានជម្លោះសាសនា ដែលជាកត្តាមួយ នៅក្នុងជម្លោះសហគមន៍ ហេតុនេះហើយ រាជរដ្ឋាភិបាលនៅអាណត្តិទី៧ នឹងបន្តនូវប្រពៃណី និងគោលនយោបាយ ដែលរាជរដ្ឋាភិបាលអាណត្តិមុន ៤០ឆ្នាំមកនេះ ដែលបានបន្ត គឺការគោរពប្រតិបត្តិ ការជំរុញ និងបើកសិទ្ធិសេរីភាព នៅក្នុងការធានាសិទ្ធិសេរីភាពសាសនា គ្រប់សាសនាទាំងអស់ និងការព្យាយាម ដើម្បីថែរក្សានូវសុខដុមរមណីយកម្មសាសនា ដែលជាធាតុមួយសំខាន់ នៅក្នុងការថែរក្សាសុខសន្តិភាព និងលុបបំបាត់ឲ្យអស់ នូវគោលនយោបាយ ឬទស្សនៈជ្រុលនិយមណាមួយ ដែលប៉ុនប៉ងបំផ្លាញសុខសន្តិភាព នេះជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលអាណត្តិទី៧»។

សម្តេចធិបតីបន្តថា នយោបាយឈ្នះ-ឈ្នះ បានផ្តល់នូវការយោគយល់ បានធ្វើឲ្យជឿទុកចិត្ត និងធានានូវសន្តិភាពមួយ ដែលមានចីរភាព។ នៅក្នុងតំបន់ខ្លះ ដូចឃើញនៅក្នុងទូរទស្សន៍ គឺសព្វថ្ងៃនេះ តំបន់ខ្លះព្យាយាមដោះស្រាយជម្លោះ ៣០ ឬ៤០ឆ្នាំហើយ មិនទាន់បញ្ចប់ ដោយសារការបង្កើតរូបមន្តមួយ ក្នុងការទុកចិត្តគ្នាមិនបាន ជាពិសេសជម្លោះនៅក្នុងសាសនា ៕

អត្ថបទដែលជាប់ទាក់ទង