**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់**ថៃ បញ្ចេញយន្តហោះចម្បាំង F-16 ពីរគ្រឿង ទៅកាន់ព្រំដែនថៃ-មីយ៉ាន់ម៉ា ដើម្បីបណ្តេញយន្តហោះមិនស្គាល់អត្តសញ្ញាណមួយគ្រឿង**ឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធ និងប្រើប្រាស់សារធាតុញៀន

សម្តេចធិបតី អំពាវនាវឲ្យគណៈសង្ឃទាំងពីរគណៈ និងថ្នាក់ដឹកនាំគ្រប់សាសនា បន្តសហការជាមួយក្រសួងធម្មការ ដើម្បីថែរក្សាសុខដុមរមនីយកម្មសាសនា សាមគ្គីភាពនិងវឌ្ឍនភាពសង្គម

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអំពាវនាវដល់គណៈសង្ឃទាំងពីរគណៈ និងថ្នាក់ដឹកនាំគ្រប់សាសនា នៅក្នុងព្រះរាជាណាចក្រកម្ពុជា បន្តកិច្ចសហការជាមួយក្រសួងធម្មការ និងសាសនា ដើម្បីចូលរួមថែរក្សាសុខដុមរមនាកម្មសាសនា សាមគ្គីភាពនិងវឌ្ឍនភាពសង្គម ។

នាឱកាស អញ្ជើញស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះមន្ត្រីសង្ឃជាន់ខ្ពស់ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជាចំនួន១១អង្គនៅវត្តមុនីសុវណ្ណ ហៅវត្ត ចំពុះក្អែក ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាថ្ងៃទី១៧ ខែវិច្ឆិកា សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «សូមគណៈសង្ឃទាំងពីរគណៈនិងថ្នាក់ដឹកនាំគ្រប់សាសនា នៅក្នុងព្រះរាជាណាចក្រកម្ពុជា បន្តកិច្ចសហការជាមួយក្រសួងធម្មការ និងសាសនា ដើម្បីចូលរួមថែរក្សាសុខដុមរមនីយកម្មសាសនា សាមគ្គីភាពនិងវឌ្ឍនភាពសង្គម។ ក្រសួងធម្មនិងសាសនា ត្រូវបន្តសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធទាំងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីជួយលើកកម្ពស់សាសនានិងសីលធម៌សង្គម»។

សម្តេចបន្ថែមថា ក្រសួងធម្មការនិងសាសនា ត្រូវបន្តជំរុញការរៀបចំច្បាប់ស្ដីពីសាសនាឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីធ្វើជាមូលដ្ឋានក្នុងកិច្ចប្រតិបត្តិការងារក្នុងវិស័យសាសនា និងបំពេញបន្ថែមលើលិខិតបទដ្ឋានគតិយុត្តនានាក្រោយច្បាប់ ដើម្បីបំពេញតម្រូវការជាក់ស្ដែងរបស់ក្រសួងសម្រាប់លើកកម្ពស់ព្រះពុទ្ធសាសនា ក៏ដូចជាសាសនាផ្សេងៗទៀតទៅកម្ពុជា លើកកម្ពស់សីលធម៍សង្គម សុខដុមនីយកម្មសាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល។

សម្តេចមហាបវរធិបតី សូមឱ្យសម្តេចជាអម្ចាស់ សម្តេចព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ព្រះមេត្តាបន្តផ្ដោតព្រះទ័យជួយជំរុញ និងលើកកម្ពស់ការប្រតិបត្តិធម៍វិន័យឲ្យបានត្រឹមត្រូវតាមពុទ្ធដិកា ដើម្បីជាយានសម្រាប់ចម្លង និងជាស្រែបុណ្យប្រកបដោយសម្មាតិធិ និងជាការសន្សំបុណ្យកុសលសម្រាប់ព្រះសង្ឃរៀងៗព្រះអង្គ និងពុទ្ធបរិស័ទឲ្យមានសុខសន្តិភាព និងការវិវឌ្ឍជានិច្ចនិរន្តន៍។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏សូមសម្តេចជាអម្ចាស់ សម្ដេចព្រះរាជាគណៈព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ព្រះមេត្តាបន្តជួយដល់សង្គមជាតិ លើការលើកកម្ពស់គុណធម៌ សីលធម៍ សុជីវធម៌ ថែរក្សាវប្បធម៌អរិយធម៌ប្រពៃណីទំនៀមទម្លាប់ដ៏ថ្លៃថ្លារបស់ជាតិ តាមរយៈការសម្ដែងធម្មទេសនានៅគ្រប់ទីកន្លែង និងការផ្សព្វផ្សាយ​តាមបណ្ដាញសង្គម ដើម្បីជួយធ្វើឲ្យប្រជាជនកម្ពុជាមាននូវបញ្ញាស្មារតីប្រកបដោយព្រហ្មវិហារធម៍ កាត់បន្ថយអំពើអនាចារ អបាយមុខ អំពើហិង្សា អសីលធម៍ និងចូលរួមជួយឱ្យសង្គមជាតិមានសុខដុមរមនា និងពង្រឹងសាមគ្គីធម៍ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង