**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក

កម្ពុជាចិនជំរុញការកសាងសហគមន៍ជោគវាសនារួមបំពេញបេសកកម្មប្រព័ន្ធផ្សព្វផ្សាយក្នុងដំណើរទំនើបកម្ម

ភ្នំពេញ៖ ថ្ងៃទី១៧ ខែវិច្ឆិកា វេទិកាជាន់ខ្ពស់នៃប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន និង វេទិកាផ្លាស់ប្ដូរវប្បធម៌កម្ពុជា-ចិន លើកទី៣ ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងស្ថានទូតចិនប្រចាំនៅកម្ពុជា បានបើកធ្វើនៅរាជធានីភ្នំពេញ។ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា ឯកឧត្ដម Hu Jinjun អគ្គនាយករងនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានមានវត្តមាន និង ឡើងថ្លែងសុន្ទរកថានៅក្នុងពិធីបើក។ អ្នកទទួលខុសត្រូវមកពីប្រព័ន្ធផ្សព្វផ្សាយធំៗជាង៤០ នៅកម្ពុជា តំណាងសហគ្រាសចិន និង មន្ត្រីតំណាងស្ថាប័នផ្សេងៗនៅកម្ពុជា សរុបជាង១២០នាក់ ក៏បានចូលរួមក្នុងកម្មវិធីនេះផងដែរ។
ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានមានប្រសាសន៍ថា ប្រព័ន្ធផ្សព្វផ្សាយគឺជាកម្លាំងចលករដ៏សំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មាន និងបង្កើតរូបភាព ដើម្បីជះឥទិ្ធពលដល់មតិសាធារណៈប្រកបដោយប្រសិទ្ធភាព។កិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយកម្ពុជាចិនមានលទ្ធផលល្អនិងមូលដ្ឋានទូលំទូលាយ ដើម្បីចូលរួមចំណែកជាជំរុញការកសាងសហគមន៍ជោគវាសនារួមកម្ពុជាចិន។ ថ្មីថ្មីនេះ ខ្សែភាពយន្តឯកសារ ស្នាមញញឹមកម្ពុជា ដែលសហការផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈឹមចិននិងអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាបានចាក់ផ្សាយជាផ្លូវការ ដោយបានបង្ហាញពីសមិទ្ធផលផ្លែផ្កាដែលកើតចេញពីគំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវ។
ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានថ្លែងថា ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយគឺជាធាតុផ្សំសំខាន់នៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជនរវាងកម្ពុជានិងចិន។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយប្រទេសទាំងពីរមានញឹកញាប់ ទទួលបានលទ្ធផលលេចធ្លោ និងបានក្លាយជាអ្នកចូលរួមដ៏សំខាន់ និងអ្នកជំរុញដ៏វិជ្ជមាននូវកិច្ចសហប្រតិបត្តិការផ្ដល់ប្រយោជន៍ឱ្យគ្នាលើគ្រប់វិស័យទាំងអស់រវាងកម្ពុជានិងចិន។
ឯកឧត្ដម Hu Jinjun អគ្គនាយករងនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានមានប្រសាសន៍ថា នៅក្នុងវេទិកាកំពូល”ខ្សែក្រវាត់និងផ្លូវ”សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី៣ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិន បានគ្រោងផែនទីបង្ហាញផ្លូវសម្រាប់”ការប្រកៀកស្មាគ្នាឆ្ពោះទៅទសវត្សមាសខាងមុខ” និងបាននាំមកនូវបេសកកម្មថ្មី ចក្ខុវិស័យថ្មី កាលានុវត្តភាពថ្មី សម្រាប់ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយក្នុងយុគសម័យថ្មី។ ឯកឧត្ដមបានបន្តថា ប្រជាជននៃប្រទេសទាំងពីរកម្ពុជាចិនមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ រួមជោគវាសនាជាមួយគ្នា ស្វែងរកជីវិតស្រស់បំព្រង ការសម្រេចបាននូវទំនើបកម្មគឺជាគោលដៅតស៊ូរួមនៃប្រជាជននៃប្រទេសទាំងពីរ។ នៅលើមាគ៌ាស្វែងរកទំនើបកម្ម ប្រព័ន្ធផ្សព្វផ្សាយទទួលបន្ទុកបេសកកម្មដ៏ពិសេសនិងសំខាន់។
នៅក្នុងវេទិកា មានការចាក់បញ្ចាំងវីដេអូ ដែលផលិតឡើងជាពិសេសដើម្បីអបអរសាទរខួបគម្រប់១០ឆ្នាំនៃការលើកឡើងនូវគំនិតផ្ដួចផ្ដើម”ខ្សែក្រវាត់និងផ្លូវ”។ វីដេអូនេះបានឆ្លុះបញ្ចាំងអំពីសមិទ្ធផលផ្លែផ្ការយៈពេលដប់ឆ្នាំកន្លងមកនេះ ដែលប្រទេសកម្ពុជានិងចិនទទួលបានលើវិស័យផ្សេងៗដូចជាហេដ្ឋារចនាសម្ព័ន្ធ ទំនាក់ទំនងសេដ្ឋកិច្ច ការផ្លាស់ប្ដូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយជាដើម។
ភ្ញៀវកិត្តិយសចូលរួមក្នុងពិធី បានផ្លាស់ប្តូរមតិយោបល់ក្រោមប្រធានបទផ្សេងៗដូចជា“ទំនួលខុសត្រូវ និង បេសកកម្មវប្បធម៌ របស់ប្រព័ន្ធផ្សព្វផ្សាយ” និង “តើប្រព័ន្ធផ្សព្វផ្សាយត្រូវធ្វើដូចម្ដេចដើម្បីរៀបរាប់រឿងរ៉ាវខ្សែក្រវាត់និងផ្លូវឱ្យបានល្អ”។
ឆ្នាំ២០២៣ គឺជាខួបគម្រប់៦៥ឆ្នាំនៃការបង្កើតចំណងការទូតកម្ពុជាចិន ហើយក៏ជាឆ្នាំមិត្តភាពកម្ពុជាចិន។ វេទិកាផ្លាស់ប្ដូរវប្បធម៌កម្ពុជា-ចិន គឺព្រឹត្តិការណ៍ប្រចាំឆ្នាំនៃសម្ព័ន្ធផ្លាស់ប្ដូរវប្បធម៌កម្ពុជា-ចិន។ វេទិកាអនុវត្តតាមគោលការណ៍គោរពគ្នាទៅវិញទៅមក សហការឈ្នះ-ឈ្នះ ជួយគ្នាទៅវិញទៅមក និង រៀនសូត្រពីគ្នាដោយបរិយាបន្ន ដើម្បីធ្វើអោយការផ្លាស់ប្ដូរ និង ការរៀនសូត្រពីគ្នា រវាងប្រទេសទាំងពីរកម្ពុជាចិនមានភាពប្រក្រតី និងរួមកសាងសហគមន៍ជោគវាសនារួមកម្ពុជាចិននៅក្រោមបរិបទនៃការអភិវឌ្ឍប្រកបដោយចីរភាព៕

អត្ថបទដែលជាប់ទាក់ទង