រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លេីកទឹកចិត្តដល់យុវជនមានពិការភាពខិតខំរៀនសូត្រ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងថ្នាក់ដឹកនាំក្រសួង បានជួបសំណេះសំណាលជាមួយយុវជនមានពិការភាពជាជ័យលាភី ដែលទទួលបានមេដាយមាស ១រូប និងទទួលបានមេដាយសំរឹទ្ធ ចំនួន ៤រូប ក្នុងការប្រកួតប្រជែងផ្នែកព័ត៍មានវិទ្យាជាសកល ឆ្នាំ២០២៣ នៅទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម កាលពីថ្ងៃ ២៧ តុលា ឆ្នាំ២០២៣ កន្លងទៅនេះ។
ក្នុងឱកាសនោះឯកឧត្តម ជា សុមេធី បានចូលរួមអបអរសាទរដល់ប្អូនៗយុវជនមានពិការភាព ចំពោះកិច្ចខិតខំប្រឹងប្រែងរហូតដណ្ដេីមបានមេដាយមាស និងសំរឹទ្ធជូនជាតិមាតុភូមិ បេីទោះបីជាការប្រកួតមានការលំបាក និងសូមលេីកទឹកចិត្តដល់យុវជនមានពិការភាពផ្សេងៗទៀតខិតខំរៀនសូត្រ និងចូលរួមការប្រកួតនៅឆ្នាំក្រោយៗទៀត ដេីម្បីបង្ហាញពីភាពខ្លាំងរបស់យុវជនមានពិការភាពនៅកម្ពុជា៕