អាជ្ញាធរមីយ៉ាន់ម៉ា រឹបអូសបានគ្រាប់ថ្នាំញៀនរំញោចប្រព័ន្ធប្រសាទចំនួន១លានគ្រាប់ នៅភាគខាងកើតប្រទេស
យ៉ាំងហ្គោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកានេះថា អាជ្ញាធរមីយ៉ាន់ម៉ា បានរឹបអូសគ្រាប់ថ្នាំរំញោចចំនួន ១លានគ្រាប់ នៅក្នុងរដ្ឋ Shan ភាគខាងកើតប្រទេសមីយ៉ាន់ម៉ា នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនបានឆែកឆេររថយន្តមួយគ្រឿងនៅក្រុងពិនលុង រដ្ឋកាលពីថ្ងៃទី៩ វិច្ឆិកា ហើយរឹបអូសបានថ្នាំញៀន។
ការស៊ើបអង្កេតបង្ហាញថា គ្រាប់ថ្នាំរំញោចដែលរឹបអូសបានដែលមានតម្លៃ ៥០០ លាន kyats (ប្រហែល ២៣៨,០៩៥ ដុល្លារអាមេរិក) កំពុងត្រូវបានជួញដូរពីរដ្ឋ Shan ទៅកាន់តំបន់ Yangon។
គណៈកម្មាធិការនេះបានឲ្យដឹងថា អ្នកដែលពាក់ព័ន្ធករណីនេះ ត្រូវបានចោទប្រកាន់ក្រោមច្បាប់គ្រឿងញៀន និងសារធាតុចិត្តសាស្ត្ររបស់ប្រទេស ហើយការស៊ើបអង្កេតបន្ថែមកំពុងដំណើរការ។
យោងតាមរបាយការណ៍របស់ CCDAC គ្រាប់ថ្នាំរំញោចត្រូវបានរឹបអូសក្នុងរយៈពេលពីរថ្ងៃជាប់ៗគ្នានៅក្នុងសង្កាត់ Pinlaung។
ប្រភពXinhua Net
ប្រែសម្រួលដោយ៖ ឡាយ លីហួ